ព្រះវិហារ៖ យ៉ាងហោចណាស់មានប្រជាពលរដ្ឋចំនួន៦នាក់បានស្លាប់ភ្លាមៗស្ទើរតែរកសាច់ពុំឃើញ និងម្នាក់
រងរបួសធ្ងន់ ក្នុងខណៈដែលពួកគាត់បានជិះគោយន្តត្រឡប់ទៅផ្ទះ ហើយជាអកុសលកិនមីនតោនផ្ទុះកក្រើកដី កាលពីវេលាម៉ោង៧យប់ថ្ងៃទី១៤សីហាឆ្នាំ២០១៣កន្លងទៅនេះនៅភូមិជាំស្រែឃុំយាងស្រុកជាំក្សាន្ត។ លោក
មេឃុំយាងបានឱ្យដឹងពីមូលហេតុថានៅល្ងាចកើតហេតុនោះប្រជាពលដ្ឋជាច្រើននាក់បានទៅធ្វើស្រែនៅ
ចំណុចខាងលើដោយអ្នកខ្លះដេកចាំស្រែ ខ្លះត្រឡប់មកភូមិវិញដែលមានចម្ងាយពីភូមិប្រហែល៥គីឡូម៉ែត្រ ។
លោកមេភូមិបញ្ជាក់ទៀតថាប្រជាពលរដ្ឋទាំងនោះ មានគោយន្តច្រើនគ្រឿងបានធ្វើដំណើរចេញពីស្រែមករក
ភូមិដោយ ឆ្លងផុតកន្លែងកើតហេតុទាំងអស់នៅសល់តែគោយន្តមួយគ្រឿងដែលចេញដំណើរក្រោយគេ និង
មានអ្នកជិះលើគោយន្តទាំងអ្នកបើកបរម្នាក់ផងមានគ្នា៧នាក់ស្រាប់តែបើកបរផុតស្រែបន្តិចក៏កិនមីនតោន
បណ្តាលឱ្យផ្ទុះកក្រើកព្រៃធ្វើឱ្យអ្នកជិះនៅលើគោយន្តដែល ស្លាប់ស្ទើររកសាច់មិនឃើញនៅនឹងកន្លែងកើត
ហេតុ ។ អ្នកស្លាប់ទាំង៦នាក់គឺ១-ឈ្មោះថូ ធួត អាយុ៤៦ឆ្នាំ ២-ឈ្មោះ ឡុង សំបឿន អាយុ៤៩ឆ្នាំ ៣-ឈ្មោះ
មួន ភារុណ អាយុ២២ឆ្នាំ ៤-ឈ្មោះ ទន់ កែន អាយុ៣៧ឆ្នាំ ៥-ឈ្មោះ ស៊ុយ ចាន់ អាយុ៣៤ឆ្នាំ និង៦-ឈ្មោះ
ថង រ៉ាវុធ អាយុ៣៧ឆ្នាំ។ ជនរងគ្រោះដែលស្លាប់សុទ្ធតែមានប្រពន្ធកូន និងមានទីលំនៅ ក្នុងភូមិជាំស្រែឃុំយាង
ស្រុកំជាំក្សាន្ត។ ចំណែកអ្នករបួសធ្ងន់ឈ្មោះ ជា វុទ្ធី អាយុ១៩ឆ្នាំនៅលីវ។
ចំណែកអ្នកចាំស្រែនិយាយថាក្រោយពេលឮស្នូរផ្ទុះក៏នាំគ្នាទៅមើលនិងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន
ភ្លាមដើម្បីឲ្យមកជួយសង្គ្រោះអ្នករបួសឯខ្លះទៀតទៅហៅបងប្អូនក្រុមគ្រួសារអ្នកស្លាប់មក ប្រមូលកម្ទេចសាក
សព។ចំពោះអ្នករបួសត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យ បង្អែក១៦មករាក្រុងព្រះវិហារតែមិនទាន់ដឹងពី
ស្ថានភាពបែបណានោះទេ។លោកសុខហៃអភិបាលស្រុកជាំក្សាន្តបានឱ្យដឹងថា ករណីគ្រាប់មីនដែលផ្ទុះនេះ
គឺជាគ្រាប់មីនដែលបន្សល់តាំងពីសម័យសង្គ្រាម ហើយតំបន់មួយនេះជាអតីតសមរភូមិ ដែលទើបតែបញ្ចប់
សង្គ្រាមក្រោយគេបង្អស់នៅក្នុងប្រទេស កម្ពុជា ។សាកសពជនរងគ្រោះទាំ៦នាក់ត្រូវបានសាច់ញ្ញាតសម្រេច
បូជានៅទីកន្លែងតែម្តង។
លោកមេឃុំយាងបានបញ្ជាក់ថា ឆ្នាំនេះករណីផ្ទុះគ្រាប់មីនក្នុងតំបន់នោះមានចំនួន២លើកហើយ ដែលក្នុង
អំឡុងខែមេសា មីនតោនមួយគ្រាប់បានផ្ទុះពេលគ្រឿងចក្រធ្វើការឈូសឆាយ បណ្តាលឱ្យដាច់ដៃគ្រឿងចក្រ
មួយគ្រឿង តែអ្នកបើកបរគេចផុតពីគ្រោះថ្នាក់ លុះមកដល់ថ្ងៃ១៤សីហា ក៏មានគ្រោះអកុសលធ្ងន់ធ្ងរកើតឡើង
ទៀត ។តាមការឱ្យដឹងពីលោកសុខហៃ អភិបាលស្រុកជាំក្សាន្តថាអាជ្ញាធរខេត្តព្រះវិហារបានចាត់បញ្ជូនក្រុម
ការងារសាខាកាកបាទក្រហមខេត្តសហការជាមួយ អាជ្ញាធរស្រុកជាំក្សាន្ត នាំយកអំណោយសាខាកាកបាទ
ក្រហមខេត្តទៅចែកជូនដល់គ្រួសារជនរងគ្រោះដល់លំនៅឋាននៅព្រឹកថ្ងៃទី១៦សីហា ។ លោកអភិបាលស្រុក
ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នព្រោះគ្រាប់មីនតោន និងគ្រាប់ផ្សេងៗទៀត ដែល
បន្សល់ទុកកាលពីជំនាន់សង្រ្គាមនៅមានកប់ក្រោមដីនៅឡើយ។
គួររម្លឹកថាបច្ច័យនៃសង្គ្រាមស៊ីវិល៣ទស្សវត្សរបានបន្សល់ទុកគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះរាប់លានគ្រាប់
នៅលើដីនិងនៅក្រោមដីនៅកម្ពុជា។កាលពីឆ្នាំ២០១២កន្លងទៅគ្រាប់មិនទាន់ផ្ទុះទាំងនេះបានសម្លាប់ពលរដ្ឋ
ខ្មែរ៤៣នាក់និងធ្វើអោយរបួស១៤២នាក់ផ្សេងទៀត៕
ដោយ៖ស.ស្អាត