​ឯក​អគ្គរដ្ឋ​ទូត​អាល្លឺម៉ង់​ថ្មី​សង្ឃឹម​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្រ្គោះ​ជាតិ​ បន្ត​ការ​ចរចា​គ្នាទៀត​
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

ភ្នំពេញ៖ ក្នុងជំនួបទ្វេភាគីជាមួយលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងបរទេសកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែ​ តុលា​​នេះ ឯកអគ្គរដ្ឋទូតថ្មីអាល្លឺម៉ង់ប្រចាំកម្ពុជា សង្ឃឹមថា គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ បន្តការចរចា​គ្នា​ ឲ្យ​បាន​ឆាប់ដើម្បីដោះស្រាយការខ្វែងគំនិតគ្នាក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣។ 

មន្រ្តីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្រោយជំនួបនោះថា លោក  Joachim Baron von Marschall ដែលជាឯកអគ្គរដ្ឋទូតថ្មីអាល្លឺម៉ង់ប្រចាំកម្ពុជា បានបញ្ជាក់ថា បេសកកម្មការងាររបស់លោក  គឺធ្វើយ៉ាងណាដើម្បីបន្តអភិវឌ្ឍនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយដែលកន្លងមកនេះ អាល្លឺម៉ង់ បានផ្តោត សំខាន់ ជួយដល់កម្ពុជាលើវិស័យគ្រប់គ្រងដីធ្លី សុខាភិបាល និងវិស័យដោះមីនជាដើម។
លោក កុយ គួង បានបន្តថា ក្នុងបេសកកម្មការទូតរបស់លោកនៅកម្ពុជា លោក នឹងខិតខំពិនិត្យមើលពី សក្តានុពលផ្នែក សេដ្ឋកិច្ច  ជាពិសេសការផ្លាស់ប្តូរពាណិជ្ជកម្មនៃប្រទេសទាំងពីរ ហើយលោកនឹងជំរុញឲ្យមានការផ្លាស់ប្តូរគណៈ ប្រតិភូធុរកិច្ចរ វាងប្រទេស  ទាំងពីរដើម្បីពិនិត្យមើលពីសក្តានុពលវិនិយោគនៅក្នុងប្រទេសកម្ពុជា។ 
លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានឲ្យដឹងដែរថា ការបោះឆ្នោត ជ្រើសតាំងតំណាង  រាស្រ្ត នីតិកាលឆ្នាំ៥ ឆ្នាំ២០១៣ កន្លងទៅនេះ បានប្រកបដោយរលូន និងដោយសន្តិវិធី ដែលប្រជាពលរដ្ឋ ជាង៦០ ភាគរយបាន  ចេញទៅបោះឆ្នោត ហើយបញ្ហាមួយចំនួនដែលបានកើតឡើង ក្រោយការបោះឆ្នោតត្រូវបានដោះស្រាយ រួចរាល់អស់ហើយ  ដោយ គណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោតដែលស្ថាប័ននេះបង្កើត ឡើងច្បាប់នឹងមានការត្រួតពិនិត្យបន្ថែម ទៀតដោយ  ក្រុមប្រឹក្សាធម្មនុញ្ញ ដែលជាស្ថាប័នកំពូលបង្កើតឡើងដោយច្បាប់ផងដែរ។ 
បើតាមលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជាបើកទ្វាចំហរជានិច្ចត្រៀម ជួបចរចាគ្នាជា  មួយគណបក្សសង្រ្គោះជាតិដើម្បីដោះស្រាយភាពខ្វែងគំនិតផ្សេងៗ ប៉ុន្តែការទាមទាររបស់គណបក្សប្រឆាំង ត្រូវតែធ្វើយ៉ាងណា  ឲ្យសមហេតុផល និងគោរពច្បាប់ជាធរមាន៕  ដោយ៖ រតនា
 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1569]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1342]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1660]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1699]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1593]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ACUផ្សព្វផ្សាយពីពាក្យប្តឹងពាក់ព័ន្ធនឹងភាពមិនប្រក្រតីមួយចំនួនតាមមន្ទីរនៅខេត្ត ឧត្តរមានជ័យ

ភ្នំពេញ៖ អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU)បានចេញ​ស...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [437]


បាតុកម្ម របស់កម្មករ កាត់ដេរ រយៈ១៥ថ្ងៃ ធ្វើរោងចក្រខាតបង់ថវិកា ២០០លានដុល្លារ និង ខូតខាតរោងចក្រ ៧៥លានដុល្លារ

ភ្នំពេញ៖ បាតុកម្ម រយៈពេល ១៥ថ្ងៃ របស់កម្មករ-កម្មការ...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [452]


មន្រ្តីបក្សឆំាងយកវេទិការប្រជុំពេញរដ្ឋសភា ធ្វើរេញដើម្បីបង្កើនប្រជាប្រិយ៍ភាព

មន្រ្តីបក្សឆំាងយកវេទិការប្រជុំពេញរដ្ឋសភាធ្វើ...អានបន្ត

នយោបាយ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [422]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 680 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1306 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1231405​ នាក់