មន្ត្រីជាន់ខ្ពស់​ក្រសួងសេដ្ឋកិច្ច​ចង់ឱ្យមាន​ការផ្លាស់ប្តូរតំណាង​មន្ត្រីរាជការក្នុង​ស្ថាប័នពន្ធដារ​និងគណនេយ្យ​ដើម្បីជួយគ្នា​នៅពេលអនាគត​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖ រដ្ឋាលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគណនេយ្យ ចង់​ឱ្យមាន​ការ​ផ្លាស់ប្តូរកន្លែងការងាររវាងស្ថាប័នក្រុមប្រឹក្សាគណនេយ្យនិងអគ្គនាយកដ្ឋានពន្ធដារ នៅ​ពេ​ល​អនាគត ព្រោះថា ប្រព័ន្ធ​​នៃស្ថាប័នទាំងពីរនេះមិនខុសគ្នាឆ្ងាយទេ។ថ្លែងបើកសិក្ខាសាលាបណ្តុះបណ្តាល​​​​​​ស្តីពី«ស្តង់ដារគណនេយ្យ​​​​សម្រាប់វិស័យសាធារណៈ កា​លពី​ព្រឹក​មិ​ញ លោក ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមាន​​​​​ប្រ​សា​សន៍​​ថា យើងចាប់យកដៃគូជាមួយស្ថាប័នគណនេយ្យ ICAEW នៃចក្រភពអង់គ្លេស នៅ​ពេល​នេះ ក្នុងគោល​​​បំណង​ដើម្បីឱ្យយើង​មា​​ន​ជំ​នាញគ្រប់គ្រា​ន់ស្របតាមប្រព័ន្ធស្តង់ដារដែលពិភពលោ​កកំពុងប្រើជាសាកល ទាំងក្នុង​ក្រប​ខណ្ឌរដ្ឋ និងវិស័យឯកជន។

ហើយអ្វី​ដែល​យើ​ង​កាន់​តែ​ចង់បានទៀតនោះ គឺមន្ត្រីនៃស្ថាប័នក្រុមប្រឹក្សាគណនេយ្យនិងអគ្គនាយកដ្ឋានពន្ធដារអា​ច​ផ្លាស់ប្តូរតំណាងគ្នា ដើម្បីជួយគ្នាទៅវិញទៅមកក្នុងការបម្រើជាតិ ខាងវិស័យគណ​នេ​យ្យ​និង​ពន្ធ​ដារ។លោក បញ្ជាក់​​ថា ក្នុងឆាកជីវិតយើងមិនមែននៅក្នុងនាយកដ្ឋានព​ន្ធដារ ឬនាយ​កដ្ឋា​នក្រុ​ម​ប្រឹក្សា​រហូត​នោះទេ។លោក គ្រោងនឹង​ធ្វើ​​​​សំណើរនេះដាក់ទៅថ្នាក់ដឹកនាំ ដើម្បី​ធ្វើ​កា​រពិ​ចរណាផងដែរ។ លោកបានធ្វើការកត់សម្គាល់ថា កិច្ចសហប្រតិបត្តិ​កា​រជាមួយស្ថា​ប័ន​គណនេយ្យ​អង់​គ្លេស នឹងកាន់តែមានការរីកចម្រើនវិជ្ជាជីវៈគណនេយ្យ សវនកម្ម និងហិរញ្ញ​វត្ថុ​ក្នុង​កា​រលើ​ក​​ស្ទួ​យ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ លោក ខូយ គឹមឡេង ប្រធានវិទ្យាស្ថានគ​ណ​នេ​យ្យ​ករជំនាញ និង​​​សវនករ​​​​​​​​កម្ពុជា បានមានប្រសាសន៍ថា ស្ថាប័នគណនេយ្យកម្ពុជា នឹងធ្វើ​ការ​ជាមួយគ្នា ដោយឈរលើផល​​​​​​​​​​​ប្រយោជន៍​​​​​​​​​​​ទៅវិញទៅមក លើគំនិតផ្តួចផ្តើមនានា ដែលពា​ក់ព័ន្ធ​ជាមួយនឹង​ការអប់រំ ការប​ណ្តុះបណ្តាលវិជ្ជាជីវៈ និង​ការសិក្សាស្រាវជ្រាវ។ គួរបញ្ជាក់ថា ក្នុងសិក្ខាសាលាស្តង់ដារគណនេយ្យសម្រាប់វិស័យសាធារណៈនោះ មាន​អ្ន​ក​ចូ​ល​​​រួ​មប្រមា​ណ១៥០នាក់ ភាគច្រើនមកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕

ដោយ៖ រតនា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ធ្លាក់តាមបង្អួចស្លាប់ទាំងអាក្រាត​កាយ​ខណៈ​កំពុង​ឡើងឋានសួគ៌

 

រឿងមិនគួរកើតនឹងនឹកស្មានមិន...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [361]


ការ​រួម​ភេទ​​អាច​ចាត់​ជា​លំហាត់​ប្រាណ​ដែល​ល្អ​ប្រសើរ​

យោង​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​ធ្វើ​ឡើង​​​...អានបន្ត

សុខភាព-អនាម័យ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [554]


​​មន្រ្តី​​បរិស្ថាន​​កម្ពុជា​ ​និង​​កូរ៉េ ​​រួម​គ្នា​​ជ​ជែក​​ពី​​បញ្ហា​​ប៉ះ​​ពាល់​​បរិស្ថាន​​

ភ្នំពេញ ៖ មន្ត្រី​កម្ពុជា​និង​កូរ៉េ​រួមគ្នា​រៀប​ចំ...អានបន្ត

បរិស្ថាន-ថាមពល • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [446]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 106 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 320 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 863997​ នាក់