កំពង់ស្ពឺ៖ កម្លាំងនគរបាល ខេត្ដកំពង់ស្ពឺសហការជាមួយកម្លាំង នគរបាលខេត្ដកំពតដឹក នាំដោយ លោកឧត្ដម
សេនីយ៍ត្រី ម៉ៅច័ន្ទ មធុរិទ្ធ ស្នងការរង និងជា ប្រធានការិយាល័យ កណ្ដាលយុត្ដិធម៌បានឃាត់ខ្លួនជនសង្ស័យ
ពីរនាក់ ម្នាក់ជាអតីតកីឡាប្រដាល់សេរី ឈ្មោះទ្រី គន្ធរកាលពីវេលាម៉ោង១២ និង១០នាទី យប់រំលងអាធ្រាត្រ
ឈានចូលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៣ នៅផ្ទះសំណាក់រីករាយ ក្នុង ភូមិកំពង់បាយខាងត្បូងសង្កាត់កំពង់
បាយ ក្រុងកំពត ក្រោយពីជនសង្ស័យទាំងពីរនាក់ បានបាញ់សម្លាប់បុរសវ័យ៦៧ឆ្នាំ រស់នៅភូមិទី២ ឃុំត្រែង
ត្រយឹង ស្រុកភ្នំស្រួចខេត្ដកំពង់ស្ពឺ ជាម្ចាស់ហាង លក់ស្រាបៀរ ។
សូមបញ្ជាក់ថា ជនរងគ្រោះឈ្មោះសាន់ សឿន អាយុ៦៧ឆ្នាំ និងមានប្រពន្ធឈ្មោះពេជ្រ អាន អាយុជិត ៦០ឆ្នាំ
បានស្លាប់ភ្លាមៗនៅផ្ទះរបស់ខ្លួននៅភូមិឃុំ កើតហេតុខាងលើ កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១២
ខែសីហាឆ្នាំ២០១៣ ក្រោយពីជនសង្ស័យទាំងពីរបាញ់ចំមួយគ្រាប់ ត្រូវសៀតផ្កាដោយសារមានជម្លោះពាក្យ
សំដីជាមួយគ្នា ។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ច ខេត្ដកំពតបានឱ្យដឹងថា ជនដៃដល់នៃអំពើឃាតកម្មនេះ ឈ្មោះជួង វណ្ណៈ
ហៅអាង៉ោល អាយុ៣៣ឆ្នាំ រស់នៅភូមិឈើទាលជ្រុំឃុំក្រាំងលាវ ស្រុក បាទីខេត្ដតាកែវ ហើយបច្ចុប្បន្នរស់
នៅម្ដុំបឹង ក្រពើរាជធានីភ្នំពេញ ។ ដោយជនសង្ស័យទី២ ជាបក្ខពួកឈ្មោះ ទ្រី គន្ធរ ហៅអេឡុងអាយុ៣២ឆ្នាំ
អតីត កីឡាប្រដាល់សេរី រស់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
សមត្ថកិច្ចឲ្យដឹងថា ព្រោះតែជម្លោះពាក្យសំដីនោះជនសង្ស័យទាំងពីរនាក់បានបាញ់សម្លាប់មនុស្សម្នាក់ រួច
រត់គេចខ្លួនទៅស្នាក់នៅផ្ទះសំណាក់រីករាយក្នុងក្រុងកំពត ក៏ត្រូវសមត្ថកិច្ចចាប់ បានទីនោះ តែម្ដងដោយដក
ហូតកាំភ្លើងខ្លី កា៥៩មួយដើម ដែលមាន១៤គ្រាប់ ។បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចខេត្ដកំពតប្រគល់ឱ្យ
សមត្ថកិច្ចខេត្ដកំពង់ស្ពឺ ដែលជាម្ចាស់ករណីយកទៅចាត់ការតាមផ្លូវច្បាប់៕
ដោយ៖ ស.ស្អាត