ភ្នំពេញ៖មន្ត្រីគណបក្សប្រឆាំងបានយកវេទិការប្រជុំពេញអង្គរដ្ឋសភាលើកទី៩ នីតិ កាល៤ មកបញ្ចេញ
មតិដើម្បីបង្កើនប្រជាប្រិយភាពខណៈពេលដែលការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិ ទី៥កាន់តែខិត
ជិតមកដល់។
លោក យឹម សុវណ្ណ តំណាងរាសស្ត្រគណបក្សប្រឆំាងបានលើកឡើងនៅក្នុងអង្គប្រ ជុំពេញអង្គរដ្ឋសភានៅ
ព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៣ ក្នុងអង្គប្រជុំសភាលើទី៩នីតិ កាលទី៤ ក្រោមការដឹកនាំសម្តេចពញាចក្រី ហេង សំរិនប្រធានរដ្ឋសភា និងមានកូរ៉ុម៨៣រូបថាលោកសុំគាំទ្រលើមាត្រាមួយចំនួននៃជំពូកទី៣នៃសេចក្តី
ព្រាងច្បាប់ស្តីពីសហគមន៍កសិកម្មហើយលោកបានលើកយកជំពូកទី៣ថា មានមាត្រាច្រើនគួរណាស់តែបំ
បែកឲ្យជាជំពូកច្រើនបន្តិចដើម្បីឲ្យតំណាងរាស្ត្រមានពេលវេលាក្នុងគិតពិភាក្សា និងផ្តល់យោយប់ស៊ីជម្រៅ។
នៅក្នុងជំពូកទី៣នេះផងដែរ លោក យឹម សុវណ្ណក៏បានសុំកែប្រែមា ត្រា ២០ ចែងអំពី ការទទួលពាក្យសុំចុះ
បញ្ជីរបស់សហគមន៍កសិកម្ម មន្ទីរកសិកម្មរាធានី ខេត្តសាម៉ី ដោយ កែប្រែមកចុះបញ្ជីត្រឹមកម្រិតស្រុកដើម្បី
សម្រួលដល់កសិករ ក្នុងការចុះបញ្ជីជាសហ គមន៍កសិកម្ម ហើយការចេញវិញ្ញាបត្រមកត្រឹមថ្នាក់ខេត្ត ។ ទាក់ទងនិងការទទួលស្គាល់ជាផ្លូវការលើសំណើរចុះបញ្ជី សហគមន៍កសិកម្មនោះ ក្នុងរយៈពេល២០ថ្ងៃ នៃ
ថ្ងៃធ្វើការយ៉ាងយូរ គិតចាប់ពីរកាលបរិច្ឆេទ មកត្រឹម១៥ថ្ងៃវិញ ដើមឲ្យមន្ត្រីខិតខំបំពេញភារកិច្ចរបស់ខ្លួន។
លោក យឹម សុវណ្ណ បានបន្តថាប្រទេសកម្ពុជាយើង មានសហគមន៍កសិកម្ម រួចទៅហើយដូច្នេះខ្ញុំសូមស្នើ
សុំឲ្យរាជរដ្ឋាភិបាលគួរបញ្ឈប់ផ្តល់ដីសម្បទានសេដ្ឋកិច្ច និងសង្គមកិច្ចទៅឲ្យក្រុមហ៊ុនតទៅទៀតដោយ
បង្វែមកឲ្យប្រជាកសិករវិញព្រោះថាប្រជាកសិករខ្មែរយើងមាន៤៥%មានដីធ្វើស្រែកាន់តែចិតៗទៅដែល
ឥឡូវនេះមានក្រោមកន្លះហិកតាសម្រាប់ប្រកររបចិញ្ជឹមជីវិត។
បច្ចុប្បន្នមានប្រជាពលរដ្ឋប្រមាណជា៨០%ជាកសិករ និងមាន ២០% គ្មានដីគឺបង្ហាមួយសំរាប់រាជរដ្ឋាភិ
បាល ។ លោក យឹម សុវណ្ណបានបង្ហាញពីជំលោះដីធ្លីដែលតែងតែកើតឡើងនាពេលកន្លងមក ពីក្រុម
ហ៊ុនមួយចំនួនបានទៅរំលោភបំពានយកដីធ្លីពីប្រជាជន។
ការលើកឡើងរបស់តំណាងរាស្ត្រគណបក្សប្រឆំាងរូបនេះត្រូវបានសមាជិក នៃអង្គប្រជុំរិះគន់ថាជាការ
លើកឡើងដើម្បីប្រជាប្រិយភាពរបស់ ខ្លួនក្នុងការបោះឆ្នោតថ្នាក់ជាតិនីតិកាលទី៥ខាងមុននេះតែប៉ុណ្ណោះ។
លោកហែម ខន តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាប្រចំាខេត្តកំពង់ស្ពឺមានប្រ សាសន៍ថាការផ្តល់ដី
សម្បទានរបស់ រាជរដ្ឋាភិបាលទៅឲ្យក្រុមហ៊ុនត្រូវអនុវត្តតាមច្បាប់រដ្ឋធម្មនុញ្ញ របស់ព្រះរាជាណាចក្រ
កម្ពុជា នៃមាត្រា៥០ត្រង់ចំណុចខាងក្រោយបានចែងថា ប្រជាពលរដ្ឋទាំងពីភេទត្រូវតែគោរពនូវទ្រព្យ
សម្បត្តិសាធារណៈនិងកម្មសិទ្ធិស្របច្បាប់របស់ឯកជនចំណែកច្បាប់សភូមិក៏បានចែងថាជនគ្រប់ រូបត្រូវ
តែគោរពទ្រព្យសម្បត្តិរបស់ រដ្ឋនិងកម្មសិទ្ធិ ឯកជន ស្រប់ច្បាប់លើអចលនវត្ថុ។
ដូច្នេះទ្រព្យសម្បត្តិរដ្ឋត្រូវបានរដ្ឋធម្មនុញ្ញ និងច្បាប់ភូមិបាលធានានិងការពារ ទ្រព្យឯកជនមានដូចជា ផ្ទះ
សំបែង ដីឡូ ដីចំការ ដីស្រែ ឯកជនមានសិទ្ធិចាត់ចែង អាស្រ័យផល ចែកកេរ្តិ៍ឬក៏លក់ដូរទៅឲ្យនណាម្នាក់
ក៏បាន។ចំណែកទ្រព្យសម្បត្តិរបស់រដ្ឋត្រូវបានបែងចែកជាពីគឺសាធារណៈរបស់រដ្ឋ និងឯកជនរបស់រដ្ឋ។ សាធរណៈរដ្ឋមិនអាចធ្វើវិនិយោគ និងសម្បទានបានទេ ព្រោះថាវាជាទ្រព្យសម្បត្តិរបស់រដ្ឋប៉ុន្តែទ្រព្យ
សម្បត្តិឯកជនរបស់រដ្ឋគឺរដ្ឋាភិបាលអាចចេញជាអនុប្រយោគ ដើម្បីធ្វើសម្បទានបានពីរទី១‑សម្បទាន
សេដ្ឋកិច្ច និងទី២សម្បទានសង្គមកិច្ច ។
ចំណែកលោក ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ មាន ប្រសាសន៍ថា រដ្ឋាភិបាល
បានបញ្ឍប់បានផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុហ៊ុនឯកជន មួយរយៈពេលវែងដែលការផ្អាកនេះបាន
ចាប់តាំងពីក្រោយថ្ងៃទី៧ឧសភា ឆ្នាំ២០១២មកម្លេះ។
ទាក់ទងនិងការផ្តល់ដីសម្បទានសង្គមកិច្ចត្រូវបានលោករដ្ឋមន្ត្រីបានបញ្ជាក់ថា យើងផ្តល់ដីសម្បទាន
សង្គមកិច្ចមានផលប្រយោជន៍ ទើបយើងធ្វើលុះត្រាតែយើងធ្វើខុស ដោយប្រកាសណាខ្លះឧទាហរណ៍
មានការប៉ះពាល់វត្តអារាម ដីប្រជាពលរដ្ឋឬ ខុសដោយប្រកាសណាមួយដែលយើងមិនទាន់កាត់ឆ្វៀលវា
អាចខុសព្រោះយើងជាអ្នកធ្វើ។
លោកបន្តថាជាគោលនយោបាយមិនខុសទេព្រោះថា ប្រទេសណាក៏គេធ្វើដែរដើម្បីបង្កើនសេដ្ឋកិច្ចជាតិ
និងដើម្បីរុញកសិករឲ្យមានភាពជីវភាពចំរើននៅថ្ងៃអនាគតបាន ។ លោករដ្ឋមន្ត្រីបានបន្ថែមថាមកដ៏
ពេលនេះមានក្រុមហ៊ុនចំនួន៦៣ ត្រូវបានរដ្ឋាភិបា លសម្រេចលុបចោលហើយមូលហេយុនៃការលុប
ដោយសារ តែក្រុមហ៊ុនទាំងនោះ មិនអនុវត្តតាមអ្វីដែលខ្លួនសន្យា ព្រមជាមួយលក្ខខ័ណ្ឌច្បាប់៕
ដោយ៖សស្អាត