រដ្ឋាភិបាល​កម្ពុជា​អះអាង​ថា​ ខ្លួន​នឹង​ខិតខំ​កាត់បន្ថយ​ភាព​ក្រីក្រ​ នឹង​ទទួល​បាន​ជោគជ័យ​នៅ​ឆ្នាំ​២០១៥​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ៖ ក្រសួងផែនការបានអញ្ជើញគ្រប់តំណាង ក្រសួងស្ថាប័នរដ្ឋ ដើម្បីពិភាក្សាទៅលើស្នាដៃវឌ្ឍនភាពឆ្នាំ២០១៣ ក្នុងផែន ការអនុវត្តការងារចំនួន៩ ដែលជាគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជាឆ្នាំ២០១៥ ដើម្បីយក​ទៅរាយការណ៍​នៅអង្គការ​សហ​ប្រជា​​ជាតិនៅចុងឆ្នាំនេះ។កិច្ច​ប្រជុំធ្វើរបាយការណ៍​អំពីស្នាដៃវឌ្ឍនភាព​ឆ្នាំ២០១៣ ដើម្បីយកទៅរាយការណ៍នៅ​អង្គការ​សហ​ប្រជាជាតិនៅថ្ងៃទី ២៨ តុលា ២០១៣ នេះ។

មន្រ្តីរដ្ឋាភិបាលបានបង្ហាញថា កម្ពុជាបានធ្វើឲ្យការងារចំនួន៥ ក្នុងចំណោម៩ បានអនុវត្តន៍សម្រេចបានតាម​ផែន​ការ ដែលនៅ​ក្នុងនោះ គឺ ការងារកាត់បន្ថយភាពក្រីក្រ។លោក ប៉ុច  សុវណ្ណឌី អគ្គនាយក​​រងផែន​​ការ បានមានប្រសាសន៍ នៅក្នុងការធ្វើ​សេចក្តី​ព្រៀងរបាយការណ៍ សម្រាប់ដាក់ជូន អង្គការសហប្រជាជាតិថា ការងារកាត់បន្ថយភាពក្រីក្រ ក្នុងចំណោម ប្រជាពលរដ្ឋ ធ្វើបាន​លទ្ធផលល្អ។
បើយោងតាមរបាយការណ៍គ្រោងផ្ញើជូនទៅអង្គការសហប្រជាជាតិបានបញ្ជាក់ថា អត្រានៃភាពក្រីក្ររបស់ប្រជាពលរដ្ឋ​កម្ពុជា​ត្រូវ​បានកាត់បន្ថយមកនៅត្រឹមក្រោម១៩,៥ភាគរយ ហើយស្ថានភាពប្រជាពលរដ្ឋ ដែលរស់នៅក្រោមភាពអត់ឃ្លាន បានកាត់បន្ថយ ឲ្យមកនៅត្រឹមកម្រិត ទាបជាង១០ភាគរយ។ ជាមួយគ្នានេះ ការប្រើប្រាស់របស់ប្រជាពលរដ្ឋក្រីក្រជាងគេ ដែលមាន២០ភាគរយ បានចុះមកនៅកម្រិត១១ភាគរយ។ របាយការណ៍នេះ បានបញ្ជាក់ទៀតថា នៅភ្នំពេញមានអត្រាក្រីក្រជាមធ្យមតែ ៣,១ភាគរយ  ខេត្តកំពង់ស្ពឺចំនួន១៧,៥ភាគរយ  ខេត្តស្វាយរៀង ១៤,៣ភាគរយ និងខេត្តរតនៈគិរី ២៨,៦ភាគរយ។
របាយការណ៍ដដែលបានឲ្យដឹងទៀតថា មានប្រជាពលរដ្ឋប្រមាណ៥០ភាគរយ បានចំណាយលើការប្រើប្រាស់ចន្លោះពី១០០​ទៅ​​​៣០០ពាន់រៀលក្នុង១ខែៗ។គួរបញ្ជាក់ថា ការងារចំនួន៥ ក្នុង​​ចំណោម៩ នៃ គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍គឺ កម្ពុជា​សម្រេច​​​បាន​​​ជោគជ័យ ក្នុងការអនុវត្តរហូតដល់ឆ្នាំ២០១៥ ដូចជា ការងារកាត់បន្ថយភាពក្រីក្រ ការងារឲ្យ​កុមារបាន​រៀន​ចប់​ថ្នាក់ទី៩ការ​​ងារ​យេនឌ័រ ការងារកាត់បន្ថយអត្រាមរណភាពទារក និង ការងារកាត់បន្ថយអត្រាមរណភាពមាតា៕ ដោយ៖ មករា​
 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1330]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1109]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1409]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1426]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1337]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

កម្ពុជានៅមិនទាន់​មានពេទ្យគ្រប់​គ្រាន់ផ្នែកព្យា​បាលដោយចលនា​

សមាគមផ្នែកព្យា​បាលដោយ​ចលនានៅកម្ពុជា ​បានស្នើឲ្យក្រ...អានបន្ត

វិស័យអប់រំនៅកម្ពុជា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [749]


ជំរុញការលើកកម្ពស់ ការយល់ ដឹងអំពីបេតិកភណ្ឌរស់ដល់អ្នកបន្តវេនអភិរក្សនិងថែរក្សា

ជំរុញការលើកកម្ពស់ការយល់ដឹងអំពីបេតិកភណ្ឌរស់ដល...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [430]


សង្គមស៊ីវិលសាទរចំពោះការប្រឆាំងអំពើពុករលួយ និងជំរុញឱ្យមានការពង្រីកសកម្មភាពបន្ថែម

ភ្នំពេញ ​៖​​​ សម្ព័ន្ធ​​គណ​នេយ្យ​ភាព​ សង្គម​​អាស៊ី...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [350]


ប្រជាពលរដ្ឋបាន​​ប្រទះ​​ឃើញ​​គ្រាប់​​មីន​​ជា​​ច្រើន​​គ្រាប់​​នៅ​​ខេត្ត​​ឧត្តរ​មាន​​ជ័យ​​

ឧត្តរមានជ័យ៖ កាលពីវេលា​ម៉ោង១១និង៣០នាទីព្រឹក ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [412]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 82 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 428 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 1428 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1041123​ នាក់