ភ្នំពេញ៖ ក្រុមការងាររៀបចំវេទិកាយុវជននិងយុវជនស្ម័គ្រចិត្តសម្រាប់សម័យប្រជុំពេញអង្គលើកទី៣៧នៃ
គណៈកម្មការបេតិកភណ្ឌពិភពលោកដោយសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា គណៈកម្មការ
ជាតិសម្រាប់អង្គការយូណេស្កូ និងអាជ្ញាធរអប្សរាគ្រោង នឹងរៀបចំវេទិការយុវជនបេតិកភណ្ឌលោក ក្រោម
ប្រធានបទ« បេតិកភណ្ឌរស់៖ប្រាសាទបរិស្ថាននិងប្រជាជន » (Living Heritage: Temple, Environment and People “TEP”) ពីថ្ងៃទី៩ដល់ថ្ងៃទី១៦ខែមិថុនាឆ្នាំ២០១៣នៅសៀបរាបនិងរាជធានីភ្នំពេញ ។
វេទិការនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់គណៈប្រតិភូយុវជនដែលចូលរួមក៏ដូចជា
យុវជនទូទៅអំពីតួនាទីជារួមរបស់យុវជន ដែលជាអ្នកបន្តវេនក្នុងការអភិរក្ស និងថែរក្សាសម្បត្តិបេតិកភណ្ឌ
ជាតិនិងពិភពលោកព្រមទាំងទំនាក់ទំនងមិនអាចកាត់ផ្តាច់បាននៃប្រសាទបរិស្ថាន និងសហគមន៍ដែលរស់
នៅជុំវិញនោះ។ទន្ទឹមនឹងនេះវេទិការនេះ ក៏នឹងចែករំលែកបទពិសោធន៍ការទទួលខុសស្គាល់និងការឲ្យតម្លៃ
ដល់ពហុភាពនៃវប្បធម៌នានា មកពីគ្រប់តំបន់នៃពិភពលោក ក្នុងការលើកកម្ពស់តម្លៃជាសកលនៃសម្បត្តិ
បេតិកភណ្ឌ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់វេទិកាយុវជនបេតិកភណ្ឌពិភពលោកបង្ហាញថាវេទិកានេះនឹងមានការ
ចូលរួមពីយុវជនមកពីប្រទេសចំនួន១៦ ជាមួយយុវជនកម្ពុជាដែលជាម្ចាស់ផ្ទះរួមមានសមាជិកចំនួន២០រូប
និងប្រតិភូអន្តរជាតិចំនួន១៨រូបមកពីប្រទេសផ្សេងៗគ្នា។វេទិកានេះគ្រោង នឹងរៀបចំធ្វើនៅខេត្តសៀមរាប
ចំនួន៥ថ្ងៃនិង២ថ្ងៃទៀតនៅរាជធានីភ្នំពេញ។
សេចក្តីប្រកាសព័ត៌មានខាងលើបានបញ្ជាក់ថានៅខេត្តសៀបរាបប្រតិភូយុវជននឹងបង្ហាញអំពីសម្បត្តិបេតិ
កភណ្ឌជាតិរបស់ខ្លួន និងធ្វើការពិភាក្សាជាមួយអ្នកជំនាញ ក៏ដូចជាធ្វើទស្សនកិច្ចសិក្សានៅតំបន់ឧទ្យាន
អង្គរ។ជាមួយគ្នានោះគណៈប្រតិភូយុវជនទាំងអស់នឹងបង្ហាញនូវសេចក្តីថ្លែងការណ៍ដល់គណៈប្រតិភូចូក
រួមក្នុងកម្មវិធីបើកសម័យប្រជុំពេញអង្គលើកទី៣៧នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោកឆ្នាំ២០១៣
នៅរាជធានីភ្នំពេញនាថ្ងៃទី១៦ខែមិថុនាឆ្នាំ២០១៣ខាងមុខនោះ។
សូមបញ្ជាក់ផងដែរថាវេទិការយុវជននេះនឹងប្រព្រឹត្តទៅនៅមុនពេលសម័យប្រជុំពេញអង្គលើកទី៣៧នៃ
គណៈកម្មការបេតិកភណ្ឌពិភពលោកពីថ្ងៃទី១៦ដល់ថ្ងៃទី២៧ខែមិថុនាឆ្នាំ២០១៣ដែលរៀបចំដោយរាជ
រដ្ឋាភិបាលកម្ពុជាក្នុងឋានៈជាម្ចាស់ផ្ទះនិងជាប្រធាននៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោកសម្រាប់
អាណ្ត្តិឆ្នាំ២០១២-២០១៣៕
ដោយ៖សុវណ្ណរ័ត្ន