សង្គមស៊ីវិលសាទរចំពោះការប្រឆាំងអំពើពុករលួយ និងជំរុញឱ្យមានការពង្រីកសកម្មភាពបន្ថែម
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ ​៖​​​ សម្ព័ន្ធ​​គណ​នេយ្យ​ភាព​ សង្គម​​អាស៊ី​បូព៌ា​ និង​បាស៊ី​ហ្វិក ​​(ANSA-EAP)  សម្ព័ន្ធ​ដើម្បី​សុច​រិត​ភាព​​ និង​គណ​នេយ្យ​សង្គម​ (CISA)​ និង​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​អភិវឌ្ឍន៍​ជាតិ​ (KIND)​​​ បាន​សម្ដែង​នូវ​ការ​សាទរ​ចំពោះ​ប្រសា​សន៍​របស់​​លោក ឱម​ យ៉ិន​ទៀង​ ប្រធាន​​​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​ស្វាគ​មន៍​និង​ផ្តល់​ឱកាស​ដល់ ​អង្គ​ការ​សង្គម​ស៊ីវិល​​ និង​វិស័យ​ឯក​ជន​ឱ្យ​ចូល​រួម​សង្កេត​មើល​ភាព​មិន​ប្រក្រតី​(អំពើ​ពុក​រលួយ)​ ក្នុង​ពេល​ប្រឡង​សញ្ញា​បត្រម​ធ្យម​សិក្សា​ទុតិយ​ភូមិ ក្នុង​ឆ្នាំ​២០១៤​នេះ ​។

យោងតាមសេចក្ដីថ្លែងការណ៍​​​​របស់​អង្គការ​សង្គមស៊ីវិល​​​​ ខាង​លើ​ ចុះ​ថ្ងៃទី​​​​​​២៤ មីនា ឆ្នាំ​២០១៤ បាន​​​លើក​ឡើង​​​​ទៀត​ថា ​ក្នុងនាម​​​អង្គការ​សង្គមស៊ីវិល​​ ដែល​​​បំពេញ​​​ការ​ងារ​លើ​ក​កម្ពស់​​​អភិបាល​កិច្ច​​​ល្អ និង​​ប្រឆាំង​​អំពើ​ពុក​រលួយ​​ សូមស​ម្ដែង​​​​​​​នូវជំហរ​គាំទ្រ​ និង​ចូល​រួម​ជាមួយ​​អង្គ​ភាពប្រឆាំង​អំពើ​ពុក​រលួយ​​​​ និង​ក្រសួង​អប់​រំ​យុវជន​ និងកីឡា​ ដើម្បី​បង្កើន​នូវតម្លា​ភាព​និង​គុណ​ភាព​​នៅក្នុង​វិស័យនេះឲ្យកាន់តែមានភាពសុក្រិត និងទូលំទូលាយថែមទៀត ។ អង្គការ​សង្គម​ស៊ីវិល​​​ដែលធ្វើការ​ពាក់​ព័ន្ធ​វិស័យ​ខាងលើ​ បានសម្ដែង​នូវ​ការ​កោត​សរសើរ​​ដល់​ការខិត​ខំ​ប្រឹង​ប្រែង​​របស់​អង្គ​ភាព​នេះ​ ក្នុង​​ការ​ប្រយុទ្ធ​ប្រឆាំង​​អំពើ​ពុ​ករលួយនាពេល​កន្លងមក ។ ទោះជា​យ៉ាណាក៏ដោយ ​​តាមការ​​សង្កេត​​​របស់​​​​យើង​ឃើញ​​​ថា ការ​ចាត់វិធានការ​​ទៅ​លើ​អំពើ​ពុក​រលួយ​​ដែល​ពាក់​ព័ន្ធ​​​អ្នក​មាន​អំណាច​ ថ្នាក់​ខ្ពស់​​ និង​ក្រុម​​​គ្រួសារ​ហាក់​​មិន​ទាន់​មាន​​ផ្លែផ្កា​ ហើយ​​ក៏មិន​ទាន់​ទទួល​បាន​ការ​​ទាក់ទាញ​​ចំណាប់​អារម្មណ៍​​ ពីសាធារណជន​​​នៅ​ឡើយដែរ ។​

យ៉ាងណាក៏ដោយក្រុម​អង្គការ​សង្គម​ស៊ីវិល​​​ទាំង​នេះ ​​​​បាន​ស្នើ​ដោយ​ទទូច​ដល់​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​មិន​ត្រឹម​ តែផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​វិស័យ​អប់​រំ​តែ​មួយមុខ​ប៉ុណ្ណោះ​ទេ​​ គឺគួរ​តែ​ដាក់​ចេញ​នូវ​គោល​ការណ៍​បន្ថែម​ដោយ​​អនុញ្ញា​ត​ឲ្យ​អង្គ​ការ​សង្គម ​ស៊ីវិល​អាច​ចូល​រួម​តាម​ដាន​ការ​អនុ​វត្តគម្រោង​នា​នារ​បស់រដ្ឋ​ រួម​មាន៖​ គម្រោង​កសាង​​ហេដ្ឋា​រចនា​សម្ព័ន្ធ​ធំៗ​​ គម្រោង​ផ្តល់​សេវា​សុខ​ភាព​​ ការ​ផ្តល់​សម្ប​ទាន​ធន​ធាន​ធម្ម​ជាតិ​ និង​ ការ​ផ្តល់​សេវា​រដ្ឋ​បាល​សា​ធារ​ណៈ​ជា​ដើម​​ ព្រោះ​ថា ​វត្ត​មាន​នៃ​ការ​តាម​ដាន​របស់​អង្គ​ការ​សង្គម​​ស៊ីវិល​អាច​រួម​ចំណែក​ជា​ ប្រយោ​ជន៍ ​ដើម្បី​ជំរុញ​ឲ្យ​សេវា​ទាំង​នោះ​មាន​តម្លា​ភាព​​ គណ​នេយ្យ​ភាព​ ប្រសិទ្ធ​ភាព​ និង​លើក​កម្ពស់ផល​ប្រយោ​ជន៍​សាធារ​ណៈ ​និង​យុត្តិ​ធម៌​សង្គម​ ពិសេសបន្ថែមការចាប់អារម្មណ៍ និងការគាំទ្រកាន់តែខ្លាំងថែមទៀត ពីស្រទាប់ប្រជាជន៕ 

ដោយ៖ សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

អាជ្ញាធរអេដស៍​កម្ពុជាចែក​រំលែកបទពិ​សោធន៍​ការទប់​ស្កាត់ការ​ឆ្លងមេរោគ​អេដស៍​ដល់អន្តរ​ជាតិ​

ភ្នំពេញ៖ ប្រធានអាជ្ញាធរអេដស៍អះអាងថា ប្រទេសកម្ពុជាន...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [348]


កង​ទាហាន​អ៊ីស្រាអែល​បាញ់សំលាប់​ជនជាតិ​ប៉ាឡេស​ស្ទីន​ម្នាក់​

ប្រទេសប៉ាឡេសស្ទីន៖ យោងតាមប្រភពព័ត៌មានរបស់ប្រទេសប៉ា...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [354]


​ឧបការីរង​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​អាមេរិក​ នឹង​មកបំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​​

ភ្នំពេញ៖ មន្រ្តីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [288]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 352 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 947 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864624​ នាក់