កម្ពុជា រៀបចំកិច្ច​ប្រជុំថ្នាក់តំបន់​អាស៊ីប៉ាស៊ីហ្វិ​លើកការស្រាវ​ជ្រាវវិទ្យាសាស្ត្រ​លើវិស័យបរិស្ថាន​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

សៀមរាបៈ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៤ លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បានអញ្ជើញជា​​​អធិបតី ក្នុងពិធីបើកកិច្ចប្រជុំអន្តររដ្ឋាភិបាល និង​ក្រុមអ្នកវិទ្យា​សាស្ត្រ​តំបន់អាស៊ី-ប៉ាស៊ីហ្វិក លើកទី១៩ របស់​បណ្តាញ​សិក្សាស្រាវជ្រាវ​បម្រែបម្រួលសកល​អាស៊ី-​ប៉ាស៊ីហ្វិក (APN) នៅសណ្ឋាគារបុរីអង្គរ ក្នុងខេត្តសៀមរាប។នេះជា​លើក​​ទីមួយហើយ ដែលកម្ពុជាបានទទួលរៀបចំកិច្ចប្រជុំថ្នាក់តំបន់អាស៊ីប៉ាស៊ី​ហ្វិ​កក្នុងក្របខ័ណ្ឌការ​​​​ងារស្រាវជ្រាវ​វិទ្យា​សាស្ត្រលើវិស័យបរិស្ថាន ជីវ:ចម្រុះ និងការប្រែ​ប្រួល​អាកាស​ធាតុ។ អញ្ជើញចូលរួមក្នុងឱកាសនោះ មានថ្នាក់​​​ដឹកនាំក្រសួងបរិស្ថាន តំណាងអាជ្ញាធរខេត្ត គណ:ប្រតិភូនៃបណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក អ្នកវិទ្យា​សាស្ត្រ​ អ្នកស្រាវជ្រាវ និងអ្នកជំនាញបរិស្ថាន និង តំណាងក្រសួងស្ថាប័ន​ពាក់ព័ន្ធមួយ​ចំនួន។ 

សូមបញ្ជាក់ថា គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យវាយតម្លៃការ​អនុ​វត្តគម្រោង​ក្នុង​​រយ:កាលកន្លងមក ក៏ដូចជាពិនិត្យសម្រេចលើសំណើថ្មីៗសម្រាប់ផែន​ការសកម្មភា​ព​ក្នុងឆ្នាំបន្ទាប់ សំដៅលើកកម្ពស់ការ​យល់ដឹងអំពី​បញ្ហានានាពាក់​ព័ន្ធ​វិស័យបរិស្ថាន ការប្រែ​ប្រួលអាកាសធាតុ តាមរយ:ការពង្រឹងកិច្ចសហការរវាង​អ្នក​ធ្វើ​គោល​នយោ​បាយ​និង​អ្នក​ស្រាវជ្រាវវិទ្យាសាស្រ្ត ក៏ដូចជាការជំរុញនិងលើកទឹកចិត្តឱ្យ​អ្នកវិទ្យាសាស្ត្រ​ជំនាន់​ក្រោយ​ បាន​ចូល​រួមកាន់តែសកម្មថែមទៀត នៅក្នុងសកម្មភាព​ស្រាវ​ជ្រាវអំពីការ​ប្រែ​ប្រួល​អាកាសធាតុទាំងក្នុងតំបន់និងពិភព​លោក៕ ដោយ៖ ភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

កម្ពុជានឹងធ្វើខ្លួនឲ្យទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលនីតិកាលទី៥នេះ បានសម្តែ...អានបន្ត

សេដ្ឋកិច្ច • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [1058]


​​សមត្ថ​កិច្ច​ជំ​នាញ​​មិន​បង្ក្រាប​​បទ​ល្មើស​​នេ​សាទ​ ​ប្រ​ជា​ពលរ​ដ្ឋ​​ចាត់​ការ​ជំនួស​​

កណ្តាល​៖​ ការ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​នៅ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [469]


រលកកំដៅរបស់មហាជនចំពោះ សំដីកឹម សុខា នឹងពុះនៅថ្ងៃទី០៣មិថុនានេះ

រលកកំដៅរបស់មហាជនចំពោះសំដីកឹម សុខា នឹងពុះនៅថ្...អានបន្ត

នយោបាយ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [456]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 706 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1420 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1231519​ នាក់