កម្ពុជានៅមិនទាន់​មានពេទ្យគ្រប់​គ្រាន់ផ្នែកព្យា​បាលដោយចលនា​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

សមា​គម​ផ្នែក​ព្យាបាល​ដោយ​ចលនា​នៅ​​កម្ពុជា​ បានស្នើឲ្យក្រសួង​សុខាភិបាលបង្កើនការជ្រើសរើស​គ្រូ​ពេទ្យ​ព្យា​បាលដោយ​ចលនាឲ្យ​បម្រើការក្នុងមន្ទីរពេទ្យបង្អែក​ ដើម្បីចូលរួមលើក​កម្ពស់​សុខ​ភាព​ តាម​រយៈ​ការ​ព្យា​បាល​ដោយ​ចលនា​ដែល​ប្រកដ​ទៅ​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់។ ​

លោក​សុង​ សិទ្ធ​ ប្រធាន​ប្រត្តិបត្តិ​សមាគមន​ព្យាបាល​ដោយ​ចលនា​កម្ពុជា​បាន​ថ្លែង​នៅ​ក្នុង​ពិធី​សន្និ​បាត​ថ្នាក់​ជាតិ​ដែល​បានរៀប​ចំ​ធ្វើ​ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៣ នៅ​សាល​ប្រជុំ​នៃ​មន្ទីរ​ពេទ្យ​កាល់​ម៉ែតឲ្យដឹងថា ​ការ​ព្យាបាល​ដោយ​​ចលនា​​បាន​​ដើរ​តួនាទី​​យ៉ាង​សំខាន់​ ក្នុង​ការ​ការ​ពារ​និង​ព្យាបាល​ឲ្យ​មាន​ការ​ជា​សះ​ស្បើយ​ និង​ការ​សម្រប​សម្រួល​ និង​ស្តារ​លទ្ធ​ភាព​ជូន​ដល់​អ្នក​ជំងឺ​និង​ជន​ពិការ​នៅ​កម្ពុជា​។​ លោក​បន្ត​ថា​ ព័ត៌​មាន​ និង​ការ​យល់​ដឹង​ស្តី​ពី​សេវា​ព្យាបាល​ដោយ​ចលនា​នៅ​មាន​កម្រិត​នៅ​ឡើយ​ ពិសេស​ប្រជា​ពល​រដ្ឋ​ដែល​កំពុង​រស់​នៅ​ក្នុង​ស្រុក​ ខេត្ត​ ទី​ជន​បទ​ឆ្ងាយ​ៗ​ គឺ​ពួក​គេ​មិន​បាន​យល់​ដឹង​ច្បាស់​ពី​អ្វី​ដែល​ហៅ​ថា​ ការ​ព្យាបាល​ដោយ​ចលនា​នៅ​ឡើយ​ទេ​។​ លោកបញ្ជាក់ថា ការព្យាបាលដោយចលនានាពេល​បច្ចុប្បន្នប្រហែលជាមិនទាន់បានទៅដល់តំបន់ឆ្ងាយៗនៅតាមជនបទនៅឡើយទេ ព្រោះថា ក្នុងចំណោមគ្រូពេទ្យព្យាបាល ដោយចលនាចំនួន៣៩៥នាក់ ​ដែលបានបញ្ចប់ការសិក្សាចេញពីសលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត៧០ភាគរយ ក្នុង​ចំណោមពួកគេគឺធ្វើការនៅទីក្រុង ឬ ទីប្រជុំជន ដែលមានតែ៣០ភាគរយតែប៉ុណ្ណោះដែលធ្វើការក្នុងទីជនបទ។ លោកថា ចំនួន៣០ភាគរយនេះ ពិតជាមិនអាចផ្សព្វផ្សាយក៏ដូចជាផ្តល់សេវាព្យាបាលដោយចលនាឲ្យបានគ្រប់គ្រាន់ជូនដល់ប្រជាពល រដ្ឋ៨០ភាគរយដែលកំពុងរស់នៅទីជនបទនោះទេ។

លោក​អេង​ ហួត​ រដ្ឋ​លេខាធិការ​ក្រសួង​សុខាភិបាល​បាន​មាន​ប្រសាសន៍​ថា​ កន្លងមកនេះ ក្រសួងបានបង្កើតចំនួន និស្សិត ចំនួនមន្ត្រីព្យាបាលដោយចលនានៅតាមមន្ទីរពេទ្យព្យាបាលដោយចលនា ដែលបានបញ្ចប់ការ សិក្សារបស់ខ្លួននា ពេល ប៉ុន្មាន ឆ្នាំចុងក្រោយនេះ និងមានឱកកាសចូលបម្រើជាមន្ត្រីរាជការនៅក្រសួងសង្គមកិច្ច និងអង្គការក្រៅរដ្ឋាភិបាល វិស័យឯកជន ដូច ជាគ្លីនិចនៅទូទាំងប្រទេស និងកន្លែងផ្សេងទៀតតាម សមត្ថភាព របស់ខ្លួន។  លោកបន្តថា ​ជាការពិតការ​សិក្សាជំនាញរយៈ ពេល បីឆ្នាំនៅសាលា វាគ្រាន់តែជាមូល ដ្ឋានគ្រឹះតែ ប៉ុណ្ណោះតែអ្វីដែលសំខាន់និងអាចឆ្លើយតបទៅតាម តម្រូវការស្ថានភាពជាក់ ស្តែងនោះគឺជាការសិក្សាស្រាវ ជ្រាវ បន្ថែម ឬការសិក្សាបន្តក៏ដូចជាការជួបជុំគ្នាមួយឆ្នាំម្តង ដើម្បីចែក រំលែកបទពិសោធន៍គ្នាទៅ វិញទៅមក ដូច ថ្ងៃនេះជាឧទាហរណ៍ស្រាប់។

លោកសាស្រ្តចារ្យគង់ សន្យា អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែតបានមានប្រសាសន៍ថា កន្លងមកនេះមន្ទីរពេទ្យ តែង តែអនុញ្ញាត ឲ្យប្អូនៗជានិស្សិតបណ្តុះបណ្តាលថ្នាក់មូលដ្ឋាន និងក្រោយមូលដ្ឋានបានធ្វើ កម្មសិក្សា នៅទីនឌេះ តាមកិច្ចសហ ប្រតិបត្តិការ រវាងមន្ទីរពេទ្យនិងសាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត និងតាមរយៈ ការស្នើសុំពី សមាគមព្យាបាលដោយចលនា កម្ពុជា។ លោក បន្តថា កន្លងមកនេះមន្ទីរពេទ្យក៏ធ្លាប់បាន បញ្ជូនមន្ត្រី របស់ មន្ទីរពេទ្យផ្នែកព្យាបាលដោយចលនាទៅសិក្សា បន្ថែម   នៅក្រៅ ប្រទេស ជាពិសេសប្រទសបារាំង និងសឹង្ហបុរីជាដើម។ ដោយ៖ អភិរក្ស

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

​សៀវភៅបំណិតជីវិត​៣០​ប្រធានបទ​ត្រូវបានដាក់​ឲ្យប្រើប្រាស់​ជាផ្លូវការ​
វិស័យអប់រំនៅកម្ពុជា • កាលពី​ : 11 កន្លងទៅ • បើកមើល : [995]

ភ្នំពេញ៖ គម្រោងកែលម្អរកា​រអប់រំកម្រិតមូលដ្ឋាននៅកម្ពុជា ហៅកាត់ថា ​(IBEC) ក្នុងក្រប​ខណ្ឌនៃកិច្ចសហប្រតិបត្ត​ការជាមួយក្រសួងអប់រំយុវជន និងកីឡា នៅព្រឹកថ្ងៃអង្គារទី២៩ មករា​ នេះ បានដាក់សម្ពោធ ឲ្យប្រើប្រាស់ជាផ្លូវ​ការ នូវសៀវភៅ បំណិតជីវិតចំនួន​៣០ប្រធាន​បទ ដែលជាស្នាដៃនិពន្ធរបស់ IBEC និង ក្រសួងអប់រំ យុវជន និងកីឡា។... អានបន្ត


​ក្រសួងអប់រំ ​កែទម្រង់ផ្លាស់ប្តូរក​ម្មវិធី​ប្រលងពី​ការថត​ចំលង​វិញ្ញាសារ​មកជា​ការ​សសេរ​លើក្តារ​ខៀនវិញ​
វិស័យអប់រំនៅកម្ពុជា • កាលពី​ : 12 កន្លងទៅ • បើកមើល : [2081]

ភ្នំពេញ៖ដើម្បីពង្រឹងសមត្ថភាពការសិក្សាក្នុងវិស័យអប់រំ និងទបស្កាត់ប​ញ្ហា​ចោ​ទ​ជា​​រឿយៗ​កន្លង​មក​​​​​ពីការ​បែក​ធ្លាយ​​វិញ្ញាសារនៅពេលប្រលង​ក្រសូងអប់រំយុវជន និង​​កី​ឡា​បា​​ន​​ធ្វើការកែ​ប្រព័ន្ធប្រឡង​ពី​ការ​​​​​ថតចំលង​វិញ្ញា​​សារ​ចែកជួន​សិស្សមកជាកា​រ​ស​សេ​រ​​វិ​ញ្ញា​សា​រ​នៅ​លើក្តាខៀនវិញ។ ... អានបន្ត


​កម្ពុជាចាប់​ផ្តើមពង្រឹង​គុណភាព​អប់រំ​ដើម្បី​ត្រៀម​ប្រកួត​ប្រជែង​នៅក្នុង​តំបន់​
វិស័យអប់រំនៅកម្ពុជា • កាលពី​ : 12 កន្លងទៅ • បើកមើល : [933]

ភ្នំពេញ៖ស្របពេលដែលប្រទេសកម្ពុជាត្រៀមខ្លួនធ្វើសមាហរណកម្មទៅក្នុង​សហគម​អាស៊ាននៅឆ្នាំ២០១៥ខាង មុខនេះទាំងស្ថាប័នរដ្ឋនិងឯកជនបានខិតខំពង្រឹងសមត្ថភាព​របស់​ដើម្បីត្រៀមធ្វើការប្រកួតប្រជែង និងដណ្តើមទី ផ្សារការងារ ជាមួយបណ្តាប្រទេសជាសមាជិក​ក្នុងតំបន់។ ... អានបន្ត


សាលាកម្ពុជា-អូស្រ្តាលី​ ​ពង្រឹងគុណភាពអប់រំបន្ថែម​ ​ខណៈការប្រកួត​ប្រជែង​លើវិស័យ​នេះកាន់តែខ្លាំង​​
វិស័យអប់រំនៅកម្ពុជា • កាលពី​ : 12 កន្លងទៅ • បើកមើល : [848]

ភ្នំពេញ៖ លោក ផាន់​ សិទ្ធី នាយកសាលាកម្ពុជា-​អូស្រ្តាលី ដែលជាសាលាឈាន​មុខ​គេ​មួយលើផ្នែក​បណ្តុះ​បណ្តាល ​និងអប់រំធនធានមនុស្សបានលើក​ឡើងថា​ សាលារបស់លោក​នឹងពង្រឹង​គុណភាព​នៃការអប់រំ​ដល់សិស្សា​នុសិស្ស​ឲ្យមានសមត្ថភាពកាន់​តែខ្លាំងក្លាជាងមុន​... អានបន្ត


​ជប៉ុ​ន​ផ្តល់​ជំនួយ​ឥត​សំណង​ជិត​២​សែន​ដុល្លារ​អាមេរិក​សម្រាប់​លើ​ក​ស្ទួយវិ​ស័យ​អប់រំ​
វិស័យអប់រំនៅកម្ពុជា • កាលពី​ : 12 កន្លងទៅ • បើកមើល : [839]

ភ្នំពេញ៖ស្ថិតក្រោមគ្រោងការណ៍ នៃជំនួយឥតសំណងសម្រាប់គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុនរដ្ឋា ភិបាលជប៉ុនបានផ្តល់ទឹកប្រាក់សរុបប្រមាណ១៨៨,៩៦៣ដុល្លារអាមេរិក ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ស្លាប់​០៦​​នាក់​របួសធ្ងន់​​ស្រាល​២២ ​ដោយសារ​គ្រោះថ្នាក់ចរាចរណ៍​​

ភ្នំពេញ ៖ ​​​យោង​តាម​ការ​ឲ្យ​ដឹង​ពី​នាយកដ្ឋាន​សណ្ដ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [351]


ជនអន្តោរ​ប្រវេសន៍​សញ្ជាតិ​ហៃទី ១៧នាក់​ក្រឡាប់​ទូកស្លាប់​នៅសមុទ្រ​ Caribbean​

តំបន់ Caribbean៖ កាលពីថ្ងៃពុធម្សិលមិញ ជនអន្តោរប្រវ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [390]


​សម្តេចម៉ែ ​និង​ ព្រះមហាក្សត្រ ​យាងទៅពិនិត្យព្រះ​រាជសុខភាព​ ​នៅទីក្រុងប៉េកាំង​

ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៤​នេ...អានបន្ត

សុខភាព-អនាម័យ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [588]


បាតុកម្ម របស់កម្មករ កាត់ដេរ រយៈ១៥ថ្ងៃ ធ្វើរោងចក្រខាតបង់ថវិកា ២០០លានដុល្លារ និង ខូតខាតរោងចក្រ ៧៥លានដុល្លារ

ភ្នំពេញ៖ បាតុកម្ម រយៈពេល ១៥ថ្ងៃ របស់កម្មករ-កម្មការ...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [388]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 55 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 195 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 197 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 963095​ នាក់