​​អង្គការ​​ជនពិ​ការ​​កម្ពុជា​ ​ស្នើឱ្យ​​មាន​​ការ​លុប​បំបាត់​​ឧបសគ្គ​​នា​នា​ ​និង​​ផ្តល់​​ឱកាស​​ការងារ​​ដល់​​ក្រុម​​ជន​ពិការ​​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ ​ លោក​ ងិន ​សៅ​រ័ត្ន​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​កម្ពុជា​បានស្នើសុំឱ្យ​មានការ​លុប​បំបាត់​ឧបសគ្គ​​គ្រប់នានា និងផ្តល់ជាឱកាសការងារដល់ជនពិការ ដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាតិ សម្រាប់យើងទាំងអស់ ដោយ​ពុំ​មានការ​រើសអើង ហើយមានស្មើភាព​គ្នា​របស់​ជនពិការ​ក្នុងការ​ចូលរួម​ដ៏​ពេញលេញ​ ពីក្រុមជន​ពិកា​រ​ភាព​​។នេះជា​ការ​​អំពាវនាវរបស់អង្គការជនពិការ​កម្ពុជាដែល​បាន​ប្រារព្ធ​ខួប​លើក​ទី​១៥ ​នៃ​ទិវា​ជនពិការ​កម្ពុជា និង​ខួប​លើក​ទី​៣១​នៃ​ទិវា​ជនពិការ​អន្តរជាតិ  ស្ថិតក្រោម​ប្រធានបទ«​ដក​រនាំង បើកចំហ ដើម្បី​ការអភិ​ឌ្ឍ​សម្រាប់​ទាំងអស់គ្នា​» ដែល​បាន​ធ្វើឡើង​នៅ​មហោស្រព​ចេនឡា ក្បែរ​ផ្សារ​ដើម​គ រាជ​ធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​៣ ​ខែធ្នូ​ ​២០១៣នេះ។

លោក​នាយក​ប្រតិបត្តិ​នៃ​អង្គការ​កម្ពុជាបាន​បន្តទៀតថា ​មនុស្ស​ជាង​៦​ពាន់​លាន​នាក់​ក្នុងពិភព​លោក​​​មាន​​​មនុស្ស​ប្រមាណ​​៥០០​លាន​នាក់​កំពុងមាន​ជីវិត​រស់នៅ​ក្នុង​លក្ខណៈ ជា​អ្នក​ពិការ​កាយ​ឬ​សតិ​សម្បទា​។​ជនពិការ​នៅតែ​ទទួល​រង​ការ​ចាញ់​ប្រៀប​ខាង ​ជីវភាព​សេដ្ឋកិច្ច​និង​សង្គម​ដោយ​ពួកគេ​ពុំបាន​ទទួល​សិទ្ធិ​ពេញលេញ​ និងសេចក្តីថ្លៃថ្នូរ​ដូច​មនុស្ស​​ទូទៅ​ឡើយ​។លោកបន្ថែមថា ជនពិការ​ប្រមាណ​២​ភាគ​៣​ត្រូវ​រស់នៅក្នុង​ភាព​ក្រខ្សត់ និង​ទុរ្ភិក្ស​។នេះ​គឺជា​ករណី​​មួយ​ដែល​អង្គការសហប្រជាជាតិ​ពុំ​អាច​ព្រងើយកន្តើយ​ ឬ​មិន​យកចិត្តទុកដាក់​បានឡើយ​។​

​លោក​ ងិន ​សៅ​រ័ត្ន​ បញ្ជាក់ថា ​ឆ្នាំ២០១៣ នេះ ប្រ​ធា​បទ«​លុបបំបាត់​ឧបសគ្គ​នានា ​និង​ផ្តល់​ឱកាស​​​ដល់​ជនពិការ​ដើម្បី​សង្គម ​មួយ​សម្រាប់​យើងទាំងអស់គ្នា»​។ ​ពិតជា​មានន័យ​យ៉ាង​វិសេសវិសាល​សម្រាប់​ ជនពិការ​លើ​ពិភពលោក​ជា​ពិសេស​​សម្រាប់​បងប្អូន​ជនពិការ​ក្នុងប្រទេស​ កំពុងអភិវឌ្ឍន៍​ដូច​ប្រទេស​កម្ពុជា​។​លោក​បន្ថែមថា​ដោយសារ​បច្ចុប្បន្ន​ ទោះបីជា​កម្ពុជា​មានច្បាប់​ស្តីពី​កិច្ចការពារ​និង​លើក​កម្ពស់​សិទ្ធជន​ពិកា​ រ​និង​បានផ្តល់​សច្ចា​ប​ន័​លើ​អនុសញ្ញា​សិទ្ធជន​ពិការ​អន្តរជាតិ​ហើយក៏​ដោយ​ ក៏​យើង​នៅ​សង្កេតឃើញថា​ជនពិការ​ពុំទាន់​បាន​ចូល​រួបរួម​ក្នុងការ​អភិវឌ្ឍន៍​ពេញ​លេញ​​នៅឡើយ​ទេ​។ ​ការរើស​អើង​ជាច្រើន​នៅតែ​កើតមានឡើង​ចំពោះ​ជនពិការ​ជាពិសេស ​ជនពិការ​គរ​ថ្លង់​,​ពិការ​ភ្នែក​​និង​ជនពិការ​ខ្សោយសតិ​បញ្ញា​។​ពួកគេ​ មានឱកាស​តិចតួច​ចូលរួម​សង្គម​។​

​ទោះបីជាយ៉ាងនេះក្តី ​ជនពិការ​ក្នុងប្រទេស​កម្ពុ​ជាយើងមាន​ធ្វើ​ការងារ​២​ភាគរយ​ក្នុង​វិស័យរដ្ឋ ​និង​១%​ក្នុង​វិស័យ​ឯកជន​​​ក៏យើង​សង្កេតឃើញថា​ជនពិការ​ភាគច្រើន​ជា ​ជនពិការ​នៃ​ប្រភេទ​ផ្សេងទៀត​មិន​ទាន់​មានឱកាស​នៅឡើយ​
។​ជនពិការ​នៅតែ​រស់នៅ​ ក្រោម​បន្ទាត់​ភាពក្រីក្រ ខ្វះ​ឱកាស​ក្នុងការ​ចូលរួម​អភិវឌ្ឍន៍​, ការទទួល​ការអប់រំ ,​ទឹកស្អាត ការចូលរួម​ឆាកនយោបាយ​សេដ្ឋកិច្ច និង​សង្គម​។​

ជាមួយនោះដែរ ក្នុង​សារាចរ​មួយដែល​ចេញ​ដោយ​សម្តេច​តេជោ​សែន​កាល​ពី​ថ្ងៃទី​២ ខែធ្នូ សម្តេច​បាន​​ណែ​​នាំ​​ចាត់​តាំង​​មន្ត្រី​ក្រោម​បង្គាប់​រៀបចំ​អបអរ​ទិវា​ជន​ពិការ ​កម្ពុជា​ជាតិ​និង​អន្តរ​ជាតិ​អោយ​បាន​អ៊ឹក​អធិក ដោយ​មាន​ការ ចាត់​តាំង​ការ​ឃោសនា​ផ្សព្វ​ផ្សាយ​យ៉ាង​ទូលំ​ទូលាយ…​ការ​ចាត់​តាំង​មេទ្ទិញ​ ជួប​សំណេះ​សំណាល​ជាមួយ​ជន​ពិការ…​ការ​បង្កើត​​កម្មវិធី​កម្សាន្ត​សប្បាយ​របស់ ​ជន​ពិការ​នៅ​តាម​ក្រសួង​​ស្ថាប័ន​និង​អង្គភាព​នានា​តាម​មូល​ដ្ឋាន​រៀងៗខ្លួន ​។ល។​ផង​ដែរ។ 

ក្នុង​សារ​ដដែល សម្តេច​តេជោ នៅ​បាន​ជម្រុញ​ឲ្យមាន​ការ​ផ្លាស់​ប្តូរ​ឥរិយាបថ ការ​យល់​ឃើញ​របស់​សង្គម​ ចំពោះ​ជន​ពិការ​ក្នុងការ​ទទួល​ស្គាល់​សកម្ម​ភាព និង​សម្លេង​របស់​ជន​ពិការ ដែល​នឹង​នាំ​មក​នូវ​ការ​លើក​កំពស់​ដល់​ការ​អភិវឌ្ឍ​សង្គម​។គួរបញ្ជាក់ផងដែរថា ទិវា​នេះ​ប្រារព្ធ​ឡើងក្នុង​គោលបំណង ដើម្បី​រំលឹកដល់​ការអនុវត្តន៍​ច្បាប់​ស្តី​ពី​កិច្ចការពារ និង​​លើក​កម្ពស់​សិទ្ធិ​ជនពិការ និង​បង្ហាញ​ពី​ការយកចិត្តទុកដាក់របស់​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​បញ្ហា​ពិការភាព ជា ពិសេស​បងប្អូន​ជនពិការ​កម្ពុជា ស្រប​តាម​អនុសញ្ញា​ស្តីពី​សិទ្ធិ​ជនពិការ ទសវត្ស ជនពិការ និង​បទដ្ឋាន​ជាតិ អន្តរជាតិ ស្តីពី​សិទ្ធិ​ជនពិការ​៕ ដោយ៖ ភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1085]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

រដ្ឋបាលជលផលកំពង់ឆ្នាំង បើកយុទ្ធនាការបង្ក្រាបបទល្មើសនេសាទសម្រាប់ដំណាច់ខែមីនា

​កំពង់ឆ្នាំង ៖ ស្រប​ពេល​រាជរដ្ឋាភិបាល​កម្ពុជា​កំពុ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [316]


​សម្តេចតេជោ​ ជំរុញឲ្យ​ពង្រឹងគុណភាព​អប់រំនៅ​គ្រឹះស្ថាន​ឧត្តមសិក្សា ​

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជ...អានបន្ត

ស្ថាប័នអប់រំនៅកម្ពុជា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [760]


​ប្រតិបត្តិករ​ទូរស័ព្ទ​ចល័ត ​បាន​ព្រមព្រៀង​គ្នា​កំណត់​តម្លៃ​សេវា​ទូរស័ព្ទ​ថ្មី​

ភ្នំពេញ៖ ក្រសួងប្រៃណីយ៍ និង​ទូរគមនាគមន៍ ព្រមទាំង​អ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [391]


អគ្គីភ័យ​ក្នុង​ឡាន​ក្រុង​នៅប្រទេស​​ឥណ្ឌា​ឆក់​យក​ជីវិត​មនុស្ស​យ៉ាង​ហោច​ណាស់​ ៤២នាក់​

ប្រទេសឥណ្ឌា៖ មន្រ្តីប៉ូលីសបាននិយាយថា មនុស្សយ៉ាងហោច...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [295]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 43 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 48 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 863725​ នាក់