ភ្នំពេញ៖ សហរដ្ឋអាមេរិកប្រកាសបង្កើនជំនួយជិត2ដងដល់មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជាស៊ីម៉ាក់ ដើម្បីបង្កើនកិច្ចប្រតិបត្តិការបោះសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសល់ពីសម័យសង្គ្រាមរវាងវៀត ណាមនិង
សហរដ្ឋអាមេរិក នៅក្នុងខេត្តនានាជាប់ព្រំដែនកម្ពុជា វៀតណាម។ ក្នុងជំនួបពិភាក្សាការងារនៅក្នុងមជ្ឈមណ្ឌ
លស៊ីម៉ាក់នាថ្ងៃទី27 ខែកុម្ភៈនេះ លោកវរៈសេ នីយ៍ឯកColonel Stanley Bronw (ខូលូនែល ស្ទែតឡីប្រោន)នាយកផ្តល់ជំនួយនៅទូពិភពលោកប្រទេសនៃក្រសួងការបរទេស អាមេរិកបានមានប្រសាសន៍ថា សហរដ្ឋអា
មេរិកនឹងបន្ថែមជំនួយ បន្ថែមទៀតដល់កម្ពុជា ចាប់ពីជាង1លានដុល្លាក្នុង1ឆ្នាំកើនដល់ 2លាន6សែនដុល្លាក្នុង
មួយឆ្នាំ ដើម្បីពង្រីកការបោះសំអាតគ្រាប់យុទ្ធ ភណ្ឌមិនផ្ទុះឲ្យបានកាន់តែច្រើនជាងមុន ។ លោកវរៈសេនីយ៍
ឯកបានបន្ថែមថា ការពង្រីកចំនួយនេះ ដើម្បីបំពេញទៅតាមតម្រូវការរបស់ស៊ីម៉ាក់ដែលកំពុងខ្វះខាត ក្នុងការ
ជួយ ដល់ប្រជាពលរដ្ឋដែល រស់នៅតាមបណ្តោយព្រំដែនកម្ពុជាវៀតឲ្យកាន់តែធានាបាននូវសុវត្ថិភាព ពិសេស
បញ្ជៀសនូវគ្រោះថ្នាក់នានាដែលកើតឡើងពីគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងនោះ។ ឯឧ. ហេង រតនា ប្រតិ
ភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់បានសាទរចំពោះគម្រោង នេះ ខណៈពេលដែលកម្ពុជាកំពុង ត្រូវការជំនួយទាំងនេះដ៏ចាំបាច់ ដើម្បីឆ្លើយតបឲ្យកាន់តែមានប្រសិទ្ធិភាពក្នុងការបោះសំអាត។ ឯឧ.ប្រតិភូរ
បញ្ជាក់ថា នេះជាការបំពេញកាតព្វកិច្ចផ្លូវសីលធម៌ដ៏ល្អ បើ ទោះបីជាសហរដ្ឋអាមេរិកពុំទាន់ស្គាល់ពីផ្លូវច្បាប់
ក៏ដោយ ប៉ុន្តែកន្លងមកក្នុងសង្គ្រាមរវាងសហរដ្ឋ អាមេរិក និងវៀតណាមនៅតាមបណ្តាខេត្តនានារបស់កម្ពុជា
ជាប់នឹងព្រំដែនវៀតណាម ត្រូវបាន សហរដ្ឋអាមេរិកទំលាក់គ្រាប់បែបយ៉ាងធ្ងន់ធ្ងរ។ ឯឧបានបន្ថែមទៀត ថា ជំនួយថ្មីនេះនឹងអនុវត្តចាប់ពីដើមខែមេសាទៅ រហូតដល់រយៈ ពេល17ខែ ដោយស៊ីម៉ាកនឹងបង្កើនទាំងកម្លាំង
ជំនាញ និងវិសាលភាពនៃការបោះសំអាត ដើម្បីឲ្យសម្រេចបាន តាមផែនការដែលបានព្រមព្រៀង ព្រោះ
នេះជា យន្តការដ៏ល្អបំផុតដែលធ្វើឲ្យពលរដ្ឋកម្ពុជានៅក្នុង តំបន់នោះរួចផុតពីគ្រោះថ្នាក់និងអាយុជីវិត។
គួរំលឹកថាជំនួយរបស់សហរដ្ឋអាមេរិ
កបានផ្តើមជួយដល់ប្រទេសកម្ពុជាលើ
វិស័យមីនតាមបណ្តោយព្រំដែន
កម្ពុ
ជា វៀតណាមចាប់តាំងពីឆ្នាំ1993មកស្
ថិតក្នុងភាពរអាក់រអួល ប៉ុន្តែជំនួយបានផ្តល់ជាប់ លាប់វិញគឺ
ចាប់ពីឆ្នាំ2003មក ដោយក្នុង1ឆ្នាំៗមានទឹកប្រាក់ជា
ង5លានដុល្លា ក្នុងនោះស៊ីម៉ាក់ទទួល បានជាង1លាន
ដុល្លា ចំណែកជាង4លានដុល្លាទៀតសម្រាប់
អង្គការដ៏ទៃ។ សូមបញ្ជាក់ថា តាមស្ថិតិដែលផ្តល់ដោយក្រ
សួងកា
របរទេសរបស់សហរដ្ឋអាមេរិក កម្ពុជាបានរងការទំលាក់គ្រាប់
បែបពីសហរដ្ឋអាមេរិកប្រហែលជាង
2លា
ន7សែនតោន ក្នុងនោះប្រភេទគ្រាប់បែក ចង្កោមមានប្រហែងជាង19លាន5សែនគ្
រាប់ រួមជាមួយ
នឹងប្រភេទគ្រាប់ផ្សេ
ងៗទៀត៕ ដោយ៖ អភិរក្ស