ឯកឧត្តម យោគ ស៊ីថុន ចុះជួបសំណេះសំណាល ជាមួយរចនាសម្ព័ន្ធថ្នាក់ស្រុក និងឃុំនៅស្រុកកំពង់
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

      ព្រៃវែង៖ កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៣ កន្លងទៅថ្មីៗនេះ នៅភូមិគ្រើល ឃុំអន្សោង ស្រុកកំពង់
ត្របែក ខេត្តព្រៃវែងមានពិធីជួបសំណេះសំណាលជាមួយរចនាសម្ព័ន្ធថ្នាក់ស្រុក និងថ្នាក់ឃុំទាំង១៣ដែល
មានអ្នកចូលរួមចំនួន៥៦នាក់។     កម្មវិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម យោគ ស៊ីថុន តំណាងលោក
ជំទាវ ផុន ផល្លា ប្រធានក្រុមការងារចុះពង្រឹងមូលដ្ឋានស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

 រួមតំណើរក្នុងឱកាសនោះរួមមាន សហជីវិន សេង ធា អភិបាលរងស្រុកកំពង់ត្របែក,សហជីវិន ឃឹម សំ
អឿន, សហជីវិន ឥន ស៊ុត សមាជិកក្រុមប្រឹក្សាស្រុកកំពង់ត្របែក និងសហជីវិន អឹម វាសនា ក្រុមការងារ
ចុះពង្រឹងមូលដ្ឋានស្រុក ព្រមទាំងសហជីវិន   សហជីវិនីជាប្រធាន   អនុប្រធានគណៈកម្មការប្រតិបត្តិឃុំ
ទាំង១៣។

 អង្គពិធីសំណេះសំណាលនេះផ្តោតទៅលើការផ្ទៀងផ្ទាត់បញ្ជីឈ្មោះសមាជិកសមាជិកាអ្នកគាំទ្រសម្រាប់
ការបោះឆ្នោតតំណាងរាស្រ្តអាណត្តិទី៥   នៅថ្ងៃទី២៨   ខែកក្កដា     ឆ្នាំ២០១៣ខាងមុខ។  ឯកឧត្តម យោគ 
ស៊ីថុន    ក៏បានពាំនាំនូវបណ្តាំសាកសួរសុខទុក្ខពីលោកជំទាវ  ផុន  ផល្លា  និងពីសម្តេចរាជបុត្រី ព្រះអនុជ
នរោត្តម អរុណរស្មី   ប្រធានគណបក្ស   ហ្វ៊ុនស៊ិនប៉ិច ដែលព្រះអង្គតែងតែយកព្រះទ័យទុកដាក់ចំពោះសុខ
ទុក្ខរបស់បងប្អូនសកម្មជនមូលដ្ឋាន  នៅទូទាំងប្រទេស។       ឯកឧត្តមក៏បានជម្រាបបងប្អូនបន្ថែមទៀតថា 
សម្តេចរាជបុត្រី   ព្រះអនុជ   នរោត្តម  អរុណរស្មី ព្រះអង្គគឺជានិមិត្តរូបនៃការឯកភាពគ្នារវាងអ្នករាជានិយម
អ្នកសីហនុនិយម ក្នុងមហាគ្រួសារហ្វ៊ុនស៊ិនប៉ិច ពីព្រោះថា ព្រះអង្គជាបុត្រីពៅ (កូនស្រីពៅ)   របស់សម្តេច
ព្រះបាទនរោត្តម  សីហនុ ព្រះមហាវីរក្សត្រ”ព្រះបរមរតនកោដ្ឋ” និងជាព្រះបិតាស្ថាបនិកគណបក្សរាជានិ
យមហ្វ៊ុនស៊ិនប៉ិច។


ហើយម្ចាស់ក្សត្រីប្រធានគណបក្សមកគង់ប្រថាប់ដឹកនាំហ្វ៊ុនស៊ិនប៉ិចនៅពេលនេះ គឺជាពេលវេលាដ៏សាក
សមបំផុតក្នុងការប្រកួតប្រជែងបោះឆ្នោតសាកលនៅខែកក្កដា ឆ្នាំ២០១៣ ខាងមុខ    ។    បើយើងមើលពី
ចរន្តនយោបាយពិភពលោក ក៏ដូចជានយោបាយនៅក្នុងតំបន់សព្វថ្ងៃនេះឃើញថា ស្រ្តីបានក្លាយជាអ្នក
ដឹកនាំប្រទេសជាតិជាច្រើនរូបមានជាអាទិ៍ៈ   ប្រទេសអាឡឺម៉ង់ន៍ ប្រទេសអូស្រ្តាលី ប្រទេសកូរ៉េខាងត្បូង
និងប្រទេសថៃឡង់ន៍ជាដើម។ល។     ហើយបើតាមស្ថិតិរបស់គណៈកម្មធិការជាតិរៀបចំការបោះឆ្នោត
(គ.ជ.ប) បានអោយដឹងថា អ្នកមានសិទ្ធិបោះឆ្នោតជាស្ត្រីមានរហូតដល់ទៅ៥៣% នៃចំនួនអ្នកមានសិទ្ធិ
បោះឆ្នោតនៅទូទាំងប្រទេសកម្ពុជា។ ដូចនេះហ្វ៊ុនស៊ិនប៉ិចសង្ឃឹមថា បងប្អូនជាស្ត្រីនឹងពិនិត្យពិចារណា
លើបេក្ខភាពដឹកនាំប្រទេសជាតិជាស្ត្រីហើយផ្តល់លទ្ធភាពថ្វាយដល់សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម
អរុណរស្មី ដើម្បីអោយព្រះអង្គមានឱកាសចូលរួមបំរើប្រទេសជាតិក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេស
មានភាពរីកចំរើនថែមទៀតក្នុងរាជរដ្ឋាភិបាលចម្រុះនៅអាណត្តិទី៥ខាងមុខនេះ។

       មុនបញ្ចប់ពិធីសំណេះសំណាលឯកឧត្តម យោគ ស៊ីថុន បានផ្តល់ជូនដល់តំណាងថ្នាក់ដឹកនាំស្រុក
និងឃុំដែលចូលរួមទទួលបាននូវថ្នាំពេទ្យ ថវិកា និងឌីវីឌីស្តីពីរាជជីវប្រវត្តិ និងព្រះរាជសកម្មភាពរបស់
សម្តេចឪ សម្តេចតា ក្រោមចំណងជើងថា”ប្រជារាស្ត្រខ្មែរត្រូវការរបបរាជានិយម”(សម្រាប់ដាក់ជូនបង
ប្អូនសកម្មជនទស្សនានៅមូលដ្ឋាន)ផងដែរ៕ ដោយ ពុធ វិច្ឆិកា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [734]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [756]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [800]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [695]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [654]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ទូរទស្សន៍កម្ពុជា-ថៃ ផ្លាស់ប្តូរបទពិសោធន៍ ព័ត៌មាននិងសម្រួល កិច្ចការផ្នែក ឌីជីថល

ទូរទស្សន៍កម្ពុជា-ថៃ ផ្លាស់ប្តូរបទពិសោធន៍ ព័ត...អានបន្ត

សេដ្ឋកិច្ចអន្តរជាតិ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [702]


ឡាន ២​​​​​​គ្រឿង​បុកគ្នា​នៅប្រទេស​វែល​ឆក់យក​ជីវិត​ស្រ្តី​ពោះធំម្នាក់​

ប្រទេសវែល៖ កាលពីថ្ងៃម្សិលមិញ គ្រោះថ្នាក់ចរាចរណ៍រវា...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [371]


​មនុស្ស៣នាក់​បានរួច​ផុត​ពី​ការបាញ់​ប្រហារ​ដោយ​ទាហាន​ថៃត្រឡប់​មកស្រុក​កំណើតវិញ​

ព្រះវិហារ៖ មនុស្ស៣នាក់ ដែលត្រូវបានទាហាថៃប្រើ​កាំ​ភ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [294]


ស្ថាបត្យកម្មអាចមានការរីកចម្រើន ឈរលើវិស័យអប់រំមួយយ៉ាងរឹងមាំ

ឆ្ពោះទៅរកភាពជោគជ័យនាពេល អនាគត។ សំណង់អគាធំៗខ្ពស់ៗបា...អានបន្ត

សេដ្ឋកិច្ច • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [313]


ឆេះទីសត្តឃាត នៅចិនអ្នកស្លាប់ កើនដល់៩៣នាក់

ឆេះទីសត្តឃាតនៅចិនអ្នកស្លាប់កើនដល់៩៣នាក់

...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [315]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 285 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1881 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 865558​ នាក់