ប្រទេសសូម៉ាលី៖ កាលពីថ្ងៃពុធម្សិលមិញ ការវាយប្រហារដោយគ្រាប់បែក ចំនួន ២គ្រាប់នៅក្នុងទីក្រុង Mogasdishu ប្រទេសសូម៉ាលីបានឆក់យកជីវិត មនុស្សយ៉ាង ហោចណាស់ ១០នាក់។ មន្រ្តីប៉ូលីសបានអះ
អាងថា ការបំផ្ទុះគ្រាប់បែកខាងលើនេះគឺបានផ្ទុះឡើងនៅក្បែរសណ្ឋាគារ Jazeera ដែលជាកន្លែងស្នាក់នៅ
របស់ពួកអ្នកនយោបាយរបស់ប្រទេសសូម៉ាលីនិងអ្នកនយោបាយបរទេស។ អ្នកយកព័ត៌មានបានរាយកា
រណ៍ថា បន្ទាប់ពីមានការបំផ្ទុះគ្រាប់រួចមក ស្នូកាំភ្លើងបាញ់បោះរវាងប៉ូលីសនិងពួកបង្កហេតុខាងលើនេះ
ក៏បានផ្ទុះឡើងយ៉ាងខ្លាំង។ គួរបញ្ជាក់ផងដែរថា ពួកបង្កហេតុខាងលើនេះគឺជាក្រុម al-shabab ឬក៏ពួក al-gae
da ដែលត្រួវបានកងយោធារបស់ប្រទេសសូម៉ាលីបណ្តេញចេញពីទីក្រុង Mogasdishu តាំងតែពីឆ្នាំ ២០១១
មកម្លេះ ក៏ប៉ុន្តែតំបន់មួយចំនួនធំនៅភាគខាងត្បូងនិងតំបន់កណ្តាលនៃប្រទេសនេះគឺកំពុងតែស្ថិតនៅក្រោម
ការគ្រប់គ្រងរបស់ពួកទាំងអស់នោះ។
មន្រ្តីក្រសួងមហាផ្ទៃបានមានប្រសាសន៍ប្រាប់ភ្នាក់ងារសារព័ត៌មាន BBCថា មន្រ្តីប៉ូលីសសន្តិសុខ ៤នាក់គឺស្ថិត
នៅក្នុងចំណោម អ្នកស្លាប់ខាងលើនេះ រួមបញ្ចូលទាំងមន្រ្តីប៉ូលីសជាន់ខ្ពស់មួយរូបផងដែរ។ លោក Mohamed Warsame បានមានប្រសាសន៍ប្រាប់ភ្នាក់ងារសារព័ត៌មាន AFPថា គ្រាប់បែកទី ២គឺបានផ្ទុះឡើង ស្របពេលដែល ក្រុមមន្រ្តីប៉ូលីសសន្តិសុខគឺកំពុងតែជួយសង្រ្គោះជនរងគ្រោះនៅក្នុងការបំផ្ទុះគ្រាប់បែកលើកទី ១។ គួរបញ្ជាក់ផង ដែរថា សណ្ឋាគារ Jazeera ខាងលើនេះគឺធ្លាប់រងការវាយប្រហារម្តងរួចទៅហើយកាលពីខែធ្នូ ឆ្នាំ ២០១២ស្របពេ
លដែលលោកប្រធានាធិបតី Hassan Sheikh Mohamed បានស្នាក់នៅក្នុងសណ្ឋាគារនោះដោយបានឆក់យកជីវិត
មនុស្សយ៉ាងហោចណាស់ ៧នាក់។ មន្រ្តីប៉ូលីសបានបន្ថែមទៀតថា កាលពីសប្តាហ៍មុន ការបំផ្ទុះគ្រាប់បែកនៅ
ក្នុងភោជនីយដ្ឋានមួយកន្លែងក្នុងទីក្រុង Mogasdishu គឺបានឆក់យកជីវិតមនុស្សយ៉ាង ហោចណាស់ ១១នាក់។មន្រ្តីប៉ូលីសប៉ូលីសបានបញ្ជាក់ថា សមាជិកនៃពួក Al-shabab ឬក៏ពួក al-gaeda ខាងលើនេះគឺមានចំនួនពី ៧០០០ នាក់ទៅ ៩០០០នាក់។ ដោយ៖ តុលា