សេវា​កម្ម​កោស​ជប់​នៅ​រាជធានី​ភ្នំពេ​ញ​ នៅ​តែ​ស្ថិត​ក្រោម​ដំ​បូល​សេ​វា​កម្ម​រក​ស៊ីផ្លូវភេទ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ បើនិយាយទៅពី​ថ្ងៃមួយទៅមួយថ្ងៃ ពីមួយយប់ទៅមួយយប់​ គេតែងតែសង្កេតឃើញនូវ ​សេវា​កោស​ជប់​មាន​ទល់​ៗ​ភ្លឺ​ក្នុង​រាជធានី​ភ្នំពេញ​ និង​តាម​ទី​រួម​ខេត្ត​សំខាន់​ៗ​មួយ​ចំនួន​ទៀត​។ មិន​ថា​ផ្លូវ​ក្នុង​ ឬផ្លូវ​ក្រៅ​អី​ទេ សូម្បី​តែ​តាម​ផ្លូវ​ធំ​ៗ​មួយ​ចំនួន​ក៏​មាន​សេវា​កោសជប់​បើ​កយ៉ាងព្រោងព្រាត​ពី​ព្រឹក​ទល់​យប់ ពី​យប់​ទល់​ព្រឹកដោយស្ថិតនៅក្រោមដំបូលសេវាកម្មរកស៊ីផ្លូវភេទ​។

បើនិយាយពីសេវាកម្ម​កោស​ជប់ដែលបម្រើទាំង​ថ្ងៃ​ទាំង​យប់នោះ ជា​ពិសេសក្នុងមួយ​យប់​ៗ បើក​រហូតទល់​ភ្លឺក៏មាន ហើយប្រ ហែល​​ពេល​យប់​មាន​អ្នក​ឈឺ​ច្រើន​ហើយមើលទៅ​។ តែ​អាច​ដែរ ព្រោះ​ពេល​យប់​​មាន​ហាង​ផឹក​ស៊ី​បើក​គ្រប់​កន្លែង អ្នក​ស្រវឹង​​អាច​មាន​​ច្រើន​ គឺ​ថាចេញ​ពី​ផឹក​ចូល​កោស​ជប់​ឲ្យ​ស្វាង​ស្រា​​​ក៏​ថា​បាន​។និយាយ​ចឹង​ក៏​ និយាយ​ទៅ​ចុះ។ តែ​តាម​ការ​សម្គាល់ និង​មើល​ឃើញពី​ក្រៅ​ទៅកន្លែង​កោសជប់​ដែល​បើក​មួយ​យប់​ៗ​ពេញ​ៗ​នោះភាគ​ច្រើន​អ្នក​ផ្ដល់​សេវាជា​នារី​ក្មេង​ៗ​ធ្វើ​ខ្លួន​ស្អាត​ៗ ស្លៀក​ខ្លី​ៗ ស៊ិច​ស៊ី បញ្ចេញ​លើ ​បញ្ចេញ​ក្រោម គឺ​ថា​បើ​មិន​ឈឺ​ក៏​ចង់​ឈឺ​ដែរ​។

ក្រៅ​ពី​បង្ហាញ​ភាពដ៏​ស៊ិច​ស៊ីរបស់ពួក​នាង​ៗ ចេញ​មក​អង្គុយ​ខាង​ក្រៅ​ផ្ទះ​កោសជប់​របស់​ខ្លួន​ឲ្យ​បណ្ដា​បុរស​ៗ​ឆាប់​មើលឃើញ​ទៀត​ផង ក្រៅ​ពី​ខាង​មុខ​ផ្ទះ​ដាក់​ស្លាកយីហោថា​កោសជប់ និង​ម៉ាស្សា​ក្ដី​។ ហេតុ​អី​ក៏​​ចាំ​បាច់​ចេញ​មក​បង្ហាញ​ខ្លួន​ឲ្យ​គេ​ឃើញ​? កន្លែង​ខ្លះ​ទៀត នាង​ៗ​ចេញ​មក​ឈរ​ទាំង​ហ្វូង​ៗ​តាមចិញ្ចើម​​ផ្លូវ និង​កណ្ដាល​ផ្លូវ​ក៏​មាន​ដែរ​។ នេះពិត​ជា​ពូកែ​ធ្វើ​ទីផ្សារ​មែន មិន​ចាញ់​អ្នក​រៀន​ជំនាញ​ទី​ផ្សារ​នោះ​ទេ​។ ថែម​ពី​លើ​នេះទៀត ពួក​នាង​ធ្វើ​ឫក​ធ្វើ​ពារ​កាច់​ ឫក​កាច់​រាង ពេល​ឃើញ​បុរស​ៗ​ឆ្លង​កាត់​ទី​តាំង​របស់​ខ្លួន​។ កន្លែង​ភាគ​ច្រើន​ពួក​នាង​ៗ លេង​បៀរ​ទាំង​វង់​ៗ បង្អួត​សម្រស់​ទាក់​បង​ប្រុស​ៗ​។ យ៉ាងនេះហើយ ទើបមហាជន​លោកអាចធ្វើការសនិ្នដ្ឋាន​បានថា សេវាកម្ម​កោសជប់នៅរាជធានីភ្នំពេញទល់ភ្លឺ នៅតែស្ថិតក្រោមដំបូលសេវាកម្មផ្លូវភេទ។

មហាជនទូទៅសូមជួយ​គិត​គ្នា​មើលថា ​តើពិត​ជា​កន្លែង​កោសជប់​ និង​ម៉ាសា​ពិត​ប្រាកដ​មែន​ទេ​? ឫ​គេ​​គ្រាន់​តែ​ដាក់​ស្លាក​​​បាំង​មុខ ឯ​​សេវា​ពិត​ប្រាកដគេ​ផ្ដល់​អ្វី​ផ្សេង​? ការ​លើក​យក​រឿង​នេះ​មក​និយាយពុំ​មែន​បំបែក​ឆ្នាំង​បាយ​អ្នក​ប្រកប​របរ​ពិត​ប្រាកដ​នោះ​ទេ។ ប៉ុន្តែ​បើ​មិន​ពិត​ប្រាកដ​វិញ អាច​មាន​រឿង​ច្រើន​ណាស់​កើត​ចេញ​​ពី​ការ​បិទ​បាំង​នេះ​ ពោល​គឺ​អាច​មាន​ការប្រព្រឹត្ត​រក​ស៊ី​ផ្លូវ​ភេទ, ការ​ជួញ​ដូរ​ភេទ, ការ​ជួញ​ដូរ​មនុស្ស និង​អាច​ជា​ជង្រុក​របស់​អ្នក​​ប្រព្រឹត្ត​បទ​ល្មើស​​ក៏​ថា​បាន​ដែរ។

ទាក់ទងនឹងបញ្ហាសេវាកម្មមួយនេះ គឺវាផ្ទុយទៅនឹងនយោបាយភូមិ/ឃុំសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ដែលប៉ុន្មានជា​៩ចំនុច​សំខាន់​ៗ ដើម្បីឱ្យមន្ត្រីថ្នាក់ក្រោមអនុវត្តន៍នៅតាមមូលដ្ឋានរបស់ខ្លួន មិនថាមន្ត្រី នគរបាល ឬមេឃុំលើការធានាធ្វើយ៉ាង​ណា​រក្សាសនិ្តសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពដល់ប្រជាពលរដ្ឋដែល រស់នៅតំបន់នោះ ដោយមិនមានភាព​ភ័យខ្លាចរាល់ប្រការ​ណា​មួយ​។ទោះបីយ៉ាងនេះក្តី ក្រុមប្រជាពលរដ្ឋក្នុងរាជធានីទាំងមូលស្នើសុំ និងអំពាវនាវ​ដល់មន្ត្រីសាលា​រាជធានី-ខេត្ត, ស្នងការ​នគរបាល, អធិការ​ខណ្ឌ-ស្រុក, ពិសេសនោះ ក្រសួងមន្ទីរពាក់ព័ន្ធគួរតែមាន​ចាត់់វិធាន​ការរឹតរ៉ឹង និង​ពិនិត្យ​ពិច្ច័យពី​រឿង​នេះ​ផង​ថា រាល់ការគ្រប់​​គ្រង​ទី​តាំង​កោសជប់ និង​ម៉ាស្សា​នេះ​ដោយរបៀបណា ដើម្បីធានាថា ការរកស៊ីកោសជប់ ម៉ាស្សានេះ ស្រប​ច្បាប់​​​ត្រឹម​ត្រូវតាមលក្ខណៈពាណិជ្ជកម្ម ដោយមិនមាន​លាក់​លាម​ផ្ដល់​សេវា​ផ្លូវ​ភេទ​​នោះ៕ ដោយ៖ សេរីមករា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [973]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [765]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1053]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1049]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [967]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ក្រសួងព័ត៌មានប្រកាស​ជ្រើស​រើស​មន្ត្រី​រាជ​កា​រ​ចំនួន៨០នាក់

ក្រសួងព័ត៌មាននៅឆ្នាំ ២០១៤ខាងមុខនេះ នឹងបើកការប្រឡងជ...អានបន្ត

ដំណឹងអាហារូបរករណ៍ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [634]


ក្មេងៗ​​ជនជាតិ​ស៊េរីជាង ១លាន​នាក់​គឺបានបោះបង់​ការ​សិក្សា​របស់​ពួកគេ​

ប្រទេសស៊េរី៖ យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [405]


​អូស្រ្តាលីផ្តល់​ជំនួយ​ឥត​សំណង​ចំនួន​៦,១១ ​លាន​ដុល្លារ​ តាម​រយៈ ​ADB​ សម្រាប់​គម្រោង​ថាម​ពលជន​បទ​

ភ្នំពេញ៖ រដ្ឋាភិបាលអូស្ត្រាលី តាមរយៈ ធនាគារអភិវឌ្...អានបន្ត

សេដ្ឋកិច្ច • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [303]


ចំនួន​អ្នករង​របួស​នៅប្រទេស​ស៊េរី​មានការ​កើន​ឡើង​យ៉ាងខ្លាំង​

ប្រទេសស៊េរី៖ យោងតាមក្រុមគ្រូពេទ្យប្រចាំប្រទេសស៊េរី...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [281]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 17 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 83 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 1056 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 756267​ នាក់