​សុខ ឈុនអឿន ​អនុប្រធាន​សមាគមប្រជាធិបតេយ្យ​ឯករាជ្យ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ ​ ត្រូវបាន​ដោះលែង​ឱ្យ​សេរីភាពវិញហើយ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញៈ កាលពីព្រឹកថ្ងៃទី២០ ខែមករានេះ លោក សុខ ឈុនអឿន ប្រធានស្ដីទី​សមា​គម​ប្រជាធិបតេយ្យនៃ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ ត្រូវ​បានស្នងការ​រាជធានីភ្នំពេញដោះលែងវិញ​ហើយ​ បន្ទាប់ពី​បាន​​​ឃាត់ខ្លួនសាកសួរនៅ​ស្នងការក្រុង​ភ្នំ​ពេញ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​មន្ដ្រី​ស៊ើប​អង្កេត​អង្គការ​លីកាដូ។លោក សុខ ឈុនអឿន ទីប្រធានស្ដីទីសមាគម​ប្រជាធិបតេយ្យ​នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​ម្សិលមិញ ខណៈ​ដែល​លោក​និង​សកម្ម​ជន​​ជា​ច្រើន​នាក់​ផ្សេង​ទៀត ​កំពុង​​ជួប​ជុំនៅ​មុខ​ព្រះ​អង្គ​ដង​កើ ​ដើម្បី​​អុជ​ធូប បួងសួងសុំ​ឲ្យ​មាន​ការ​ដោះលែ​ង​​​សកម្ម​ជន​​ទាំង​២៣​នាក់​។

លោក​ត្រូវ​បាន​ក្រុម​សមត្ថកិច្ច​ចម្រុះ ​ឃាត់​ខ្លួន​ និង​បញ្ជូន​ទៅ​សាក​សួរ​​នៅ​ស្នងការនគរបាល​រាជធានី​​ភ្នំពេញ​អស់​មួយ​យប់​។គ្មាន​ការ​បញ្ជាក់​ណាមួយ​ពី​អាជ្ញា​ធរ​​មាន​សមត្ថកិច្ច​ថា ការ​ឃាត់​ខ្លួន​លោក​សុខ ឈុនអឿន ធ្វើ​ឡើង​ដោយ​​សារ​មូល​ហេតុ​អ្វី​ឡើយ។គួរបញ្ជាក់ផងដែរថាក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​(CWC) បានចេញ​សេចក្តីថ្លែងការណ៍ថ្កោល​ទោស​​​យ៉ាង​ដាច់អហង្ការ​ចំពោះ​ការចាប់ខ្លួន​លោក សុខ ឈុន​អឿង នៅថ្ងៃទី ចន្ទ ទី ២០​ មករានេះ​។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ក៏បានសង្កត់​ធ្ងន់ថា សមត្ថកិច្ច​ពុំ​បាន​បង្ហាញ​ដីកា​ដល់​សាមីខ្លួន តាម​នីតិវិធី​ច្បាប់​​ទេ​ហើយ​​បានចាត់ទុកថា ​ទង្វើ​របស់​សមត្ថកិច្ច​រាជ​​ធានី​ភ្នំពេញ ជា​ការរំលោភច្បាប់ និង​សិទ្ធិ​មនុស្ស​​យ៉ាងធ្ងន់ធ្ងរ​ជា​ទីបំផុតក្នុង​អំ​ទ្បុង​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​៕ ដោយ៖ ភីន​រ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​២ខែ​ដើម​ឆ្នាំ​២០១៤ ​ខេត្តព្រះសីហនុ​ ទទួល​បាន​ភ្ញៀវទេ​សចរណ៏​ជាង​៣៦ម៉ឺ​ននាក់​

ព្រះសីហនុ​៖ ក្នុង​រយៈពេល​២​ខែ​ដើមឆ្នាំ​២០១៤​នេះ ភ្...អានបន្ត

ទេសចរណ៍ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [635]


ពួក​ឧទាម​អ៊ីស្លាម​បាញ់សំលាប់​ជនជាតិ​ស៊េរី​ជាង​ ១០នាក់​

ប្រទេសស៊េរី៖ យោងតាមប្រភពព័ត៌មានមួយបានអោយដឹងថា​ នៅក...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [446]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 526 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 802 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864479​ នាក់