ភ្នំពេញ៖ក្រោយពីទទួលបានការផ្លាស់ប្តូរកម្លាំងកងទ័ពមួកខៀវកម្ពុជាកាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៣
នេះមកកងកម្លាំងអាវុធហត្ថលេខ៧០២និងពេទ្យកំរិត២លេខ៨០១ចំនួន១៥២នាក់ ស្រី១៥នាក់ ដែលបាន
បញ្ចប់បេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅប្រទេសស៊ូដង់ខាងត្បូងបានវិលត្រលប់មកដល់
មាតុភូមិវិញហើយកាលពីព្រឹកថ្ងៃទីសៅរិ៍ទី៦មីនាឆ្នាំ២០១៣ប្រកបដោយជោគជ័យនិងសុវត្ថិភាពយ៉ាងត្រចះ
ត្រចង់ជូនមនុស្សជាតិ។
លោកសែមសុវណ្ណនីអគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោស សំអាតមីននិង
កាកសំណល់សង្រ្គាមបានលើកឡើងពីសកម្មភាពនិងលទ្ធផលការងាររបស់កងកម្លាំងមួកខៀវកម្ពុជា
ក្នុងរយៈពេល១ឆ្នាំនៃការបំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិនៅប្រទេសស៊ូដង់ខាងត្បូង
(អ.ស.ប)។ចំពោះអាវុធហត្ថលេខ៧០២បានបំពេញការងារជា៦ក្រុមនៅតាមបណ្តារដ្ឋមួយចំនួនដូចជា
នៅរដ្ឋធានីជូបា,រដ្ឋប័រ,ម៉ាឡាកាស់,វ៉ោ,ប៊ិនទូ,និងរដ្ឋធានីរ៉ូមប៊ិក។
លោកអគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់
សង្រ្គាមបានបន្តថាក្រៅពីនេះកងកម្លាំងបានបំពេញបេសកម្មផ្សេងៗជា ច្រើនទៀតដូចជាចុះស៊ើបអង្កេត
លើករណីគ្រោះថ្នាក់ចរាចរណ៍បានចំនួន៣៧ករណីចុះស៊ើបអង្កេត លើឧបទ្ទវហេតុចំនួន៣០ករណី, ចុះ
ស៊ើបលើករណីព្រហ្មទណ្ឌ របស់កម្លាំង កម្លាំងចំនួន០៤ករណី ចុះប្រតិ បត្តិកា រនៅព្រលានយន្តហោះ
ដូចជាគ្រប់គ្រងចរាចរណ៍ ,សន្តិ សុខសុវត្តិភាពនិងរក្សាវិន័យសណ្តាប់ធ្នាប់ ដើម្បី ឲ្យមានភាពរលូននូវ
កិច្ចដំណើរការជើងហោះហើររបស់UNMISS ចំនួន៥៨៣ករណី។
ការពារក្បូនដង្ហែរថយន្តចំងាយឆ្ងាយចំនួន០៣ករណី ល្បាតដោយថ្មើជើង និងរថយន្តចំនួន១.៨៧៨លើក
ការពាក្បូន និង សុវត្ថិភាពជូន ថ្នាក់ដឹកនាំធំបានចំនូន៣៣លើក ចុះហ្វឺហ្វឺន ដល់កងអាវុធហត្ថនៃសាធារ
ណៈរដ្ឋស៊ូដង់ បានចំនួន១នាក់ ក្នុងរយៈពេល២សប្តាហ៍ លើមុខវិជ្ជាការប្រើប្រាស់កម្លាំង , ការគ្រប់គ្រង
និងត្រួតពិនិត្យចរាចរណ៍,ការឆែកឆេរមនុស្ស និងរថយន្ត, របៀបប្រើប្រាស់ម៉ាស៊ីវាស់ល្បឿនតេស្តជាតិ
ស្រវឹង,របៀបប្រើប្រាស់ខ្នោះដៃនិងច្បាប់ផ្សេងៗរបស់កងអាវុធហត្ថ។ដាក់ប៉ុស្តិ៍ត្រួតពិនិត្យទៅលើរថយន្ត ដែលបើកបរលើសល្បឿនកំណត់,មិនពាក់ខ្សែក្រវ៉ាត់, មិនគោរពផ្លាក់សញ្ញចរចារណ៍ និងត្រួតពិនិត្យ
ឯកសារផ្សេងៗមួយចំនួនទៀតនៅក្នុងរថយន្តបានចំនួន២៤២លើកស្មើនឹង១៣.៣៧៤ករណី និងព្រ
មានដល់អ្នកបើកបរចំ នួន ១៣៤ករណី។
លោកសែម សុវណ្ណនី បន្ថែមថាចំ ពោះកងពេទ្យកំរិត២លេខ៨០១ មានភាកិច្ច ផ្តល់នូវ សេវា សុខាភិបាល ជូន
មន្ត្រី‑បុគ្គលិកUNMISS ប្រជាពលរដ្ឋស៊ូដង់និងមន្ត្រីបុគ្គលិក ស្ថានទូតដែលមានវេសនដ្ឋាននៅប្រទេសស៊ូដង់
ខាងត្បូង ក្នុងនោះបានពិនិ ត្យជម្ងឺសរុបចំនួន៩.៧៥០នាក់ រួមមានផ្នែកពិគ្រោះ និងព្យាបាលជំងឺចំនួន៤.៤៦៩
នាក់,ផ្នែកសង្គ្រោះបន្ទាន់បានចំនួន៨៦នាក់,ផ្នែកអេកូសាស្ត្រ ឲ៦៩២នាក់ ,ផ្នែកX-Rayចំនួន៦០២នាក់,ផ្នែកវះ
កាត់ទូទៅ៣.៧៥១នាក់,ផ្នែក វះកាត់ឆ្អឹង៤២២នាក់,ផ្នែកទន្តសាស្ត្រ ៦៤៣នាក់ ,ផ្នែកពិសោធន៍និងពិនិត្យឈាម១.៩៤៩នាក់,ផ្នែក សង្គ្រោះតាមយន្តហោះ១២៧នាក់ និងផ្នែក ពិនិត្យចែកចាយថ្នាំតាមវេជ្ជបញ្ជាចំនួន៧០៩នាក
។ ក្រៅពីបេសកម្មស្នូលខាង លើនេះកងកម្លាំង បាន ធ្វើបេសកម្មមនុស្សធម៌តាមរយៈការផ្តត់ផ្គង់ទឹកជូនមន្ត្រី បុគ្គលិក និងប្រជាពលរដ្ឋស៊ូដង់ ខាងត្បូង ជុំវិញបន្ទាយដោយឥតគិតថ្លៃបានចំណ៤១២.២០៤លីត្រ បើគិតជា
ថវិការស្មើ នឹង១.៥៧៨.៧៤១ ដុល្លា អាមេរិក។
លោកបញ្ជាក់ថា ការទទួលជោកជ័យនេះបានបង្ហាញពីស្នាដៃវិជ្ជជីវៈខ្ពស់ ស្មារតីសាមគ្គីភាពសហប្រតិបត្តិការ ការគោរពវិន័យល្អ និងភាពអង់អាចក្លាហានក្នុងការបំពេញបេសកម្មរបស់ខ្លួន។ប្រការនេះបានធ្វើឲ្យរដ្ឋាភិ
បាលមន្ត្រីជាន់ខ្ពស់ក្រសូងការបទេសនិងសហប្រតិបត្តិការអន្តរជាតិប្រទេស៊ូដង់ខាងត្បូង និងមេបញ្ជា
ការUNMISS កោតសសើរជាខ្លាំង ហើយបានបំពាក់មេដាយសន្តិភាពអ.ស.ប.ដល់កម្លាំងអាវុធហត្ថលេខ
៧០២ និងពេទ្យកំរិត២លេខ ៨០១គ្រប់ៗគ្នា។
ជាមួយគ្នានោះ លោកប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានមានប្រសាសន៍កោត
សរសើរដល់កងករាជអាវុធហត្ថលេខ៧០២និងពេទ្យកំរិត២លេខ៨០១ដែលខិតខំបំពេញបេសកម្មទទួល
បានជោគជ័យនៅប្រទេសស៊ូដង់ និងបាន ដោះស្រាយបានរាល់ការប្រែប្រួលនៃសភាការណ៍នៅទីនោះ បាន
ទាន់ពេលវេលាក្នុងនាមរក្សាសន្តិភាពរបស់អង្កការសហប្រជាជាតិ។ លោកចាត់ទុកការងាររបស់កងកម្លាំង
សម្រេចបានលើកនេះមិនត្រឹមតែលើកកម្ពស់កិត្តយសកេរ្តិ៍ឈ្មោះចំពោះកងរាជអាវុធហត្ថលេខ៧០២និង
ពេទ្យកំរិត២ផ្ទាល់ប៉ុណ្ណោះទេប៉ុន្តែជាកិត្តិនាមកិត្តស័ព្ទដ៏ឧត្តុងឧត្តមរបស់កងយោធពលខេមរភូមិ និងមាតុភូ
មិយើងបានល្បឺរន្ទឺកាន់តែខ្លាំងក្លាឡើងលើឆាកអន្តរជាតិ។
លោកអគ្គមេបញ្ជាការបានបន្តថា កម្ពុជាបានធ្វើកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្តជិតឆ្ងាយ
ក្នុងការហ្វឹកហ្វឺនបណ្តុះបណ្តាលកងកម្លាំង និងកិច្ចសហប្រតិបត្តិការដ៏ស្អិតល្មួត ក្នុងស្មារតីជួយផ្ចុងផ្តើម
ដោយទឺកចិត្តស្មោះស្ម័គ្រពីសំណាក់មន្ត្រីជំនាញរបស់អង្គការសហប្រជាជាតិនិងទំនាក់ទំនងជាមួយមូល
ដ្ឋាន។ ជាក់ស្តែង ក្នុងបេសកម្មប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្កការសហប្រជាជាតិ កម្ពុជាបានបញ្ជូន
កងកម្លាំងជាច្រើនរួចមកហើយ ដូចជាទៅប្រទេសស៊ដង់ ឆាដ អាហ្រ្វិកកណ្តាល និងប្រទេស លីបង់ជាដើម
ហើយបានបង្កើតស្នាដៃជាប្រវត្តិសាស្ត្រនៅតាមទីតាំងនិងភូមិសាស្ត្រនៃប្រទេសនានា។ ដោឡែក លក្ខណៈ
ពិសេសរបស់កងរាជអាវុធហត្ថលេច៧០២ និងពេទ្យកំរិត២លេខ៨០១ នេះគឺជា កម្លាំ ងដែលទៅបំពេញ
បេសកម្មលើកទី១ នៅប្រទេសស៊ូដង់ខាងត្បូងដែលជាទីតាំងក្តៅ និងកំពុងមានការយកចិត្តទុកដាក់ ។
លោក Marc Dereeuw តំណាងអង្កការសហប្រជាជាតិ (UNFPA) និងជាអ្នកតំណាងសម្របសម្រួលអង្កការ
សហប្រជាជាតិប្រចាំកម្ពុជា បានថ្លែងថាឥឡូវនេះអង្គការសហប្រជាជាតិមានបុគ្គលិកមិនតិចជាង
១២០.០០០នាក់ទេដែលមកពី១១៤ប្រទេសលើពិភពលោកដែលកំពុងបំរើការាងារលើផ្នែកប្រតិបត្តិការ
រក្សាសន្តិភាព១៥ជំនាញលើទ្វីបទាំង៤ ដែលប្រយោជន៍ផ្ទាល់សម្រាប់ជីវិតមនុស្សរាប់រយលាននាក់ ។
កងអាវុធហត្ថលេខ៧០២និងពេទ្យកំរិត២ លេខ៨០១បានយល់ដឹងពីប្រទេសស៊ូដង់ខាងត្បូងយ៉ាង
ល្អប្រសើរបន្ទាប់ពីបានបម្រើការងារជា កងរក្សាសន្តិសុខ(អ.ស.ប) ។
លោកបន្ថែមថា ខ្ញុំពមមានមន្ទិលទេថាអ្នកទាំងអស់គ្នាបានបំពេញនូវការទទួលខុសត្រូវមួយដ៏សែនលំបាក
ក្រៃលែងក្នុងអំឡុងពេលបំពេញបេសកកម្ម ដោយអ្នកខ្លះបានជួយសង្រ្គោះ ជីវិតមនុស្សដោយផ្ទាល់ភ្នែក
ជាមួយនឹងកែវភ្នែកជាច្រើននៃពិភពលោកសម្លឹងមករកអ្នក ។ ការបំពេញការងាររបស់អ្នក បានបង្ហាញ
ឲ្យឃើញនូវការប្រតិបត្តរបស់កម្ពុជាទៅនឹងគុណតម្លៃ មនុស្សធម៌ ព្រមទាំងតួនាទីក្នុងនាមជាដៃគូរដើម្បី
សន្តិភាព និងការអភិវឌ្ឍន៍។
លោកMarc Dereeuwបានបញ្ជាក់ថាតាមរយៈការចួលរួមចំណែកក្នុងបេសកម្មរបស់អង្គការសហប្រជា
ជាតិនេះប្រទេសកម្ពុជាតែងតែឈរជាគំរូមួយសម្រាប់ពិភពលោក ។ អ្នកគឺជាទាហានរបស់ប្រទេសកម្ពុជា ប៉ុន្តែក៏ជាប្រជាពលរដ្ឋនៃពិភពលោកផងដែរ។ការងាររបស់អ្នកគឺការជួយសង្រ្គោះជីវិតមនុស្សជាច្រើន តាមរយៈការចែករំលែកនូវជំនាញវិជ្ជាជីវៈនិងបទពិសោធន៍របស់អ្នកគ្រប់គ្នាជាមួយប្រទេសនានាដែល
កំពុងមានជម្លោះនិងអស្ថេរភា ។
សូមបញ្ជាក់ថា គិតចាប់ពីឆ្នាំ២០០៥មកដល់ពេលនេះ កងទ័ពកម្ពុជា សរុបប្រមាណ១២០០០ នាក់ បាននិងកំពុងបំពេញបេសកកម្មជាទាហានមួកខៀវរបស់អង្គការសហប្រជាជាតិ នៅប្រទេសស៊ូដង់ ប្រទេសឆាត អាហ្វ្រិកកណ្តាល លីបង់ និងប្រទេសស៊ីរី លើផ្នែកបោសសំអាតមីន ផ្នែកសង្កេតការណ៍យោធា វិស្វកម្មធ្វើផ្លូវស្ពាន និងផ្នែកថែរក្សាសណ្តាប់ធ្នាប់ជាដើម៕
ដោយ៖សស្អាត