អង្គការ WWF​ ផ្សព្វផ្សាយគម្រោង​ថ្មីសម្រាប់​តំបន់ព្រៃទេស​ភាពក្នុងខេត្ត​មណ្ឌលគិរី​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖ អង្គការ WWF កម្ពុជាបានអះអាងថា គម្រោងថ្មីសម្រាប់តំបន់ព្រៃទេសភាពខ្ពង់រាបភាគ ខាង កើតក្នុង​ខេត្ត​មណ្ឌលគិរី​នឹងជួយប្រជាជន ការពារមរតក​ធន​ធានធម្មជាតិនិងជីវចម្រុះ។ គម្រោ ង​​ថ្មីនេះមាន​គោលដៅលើ​កកម្ពស់​​យន្តការហិរញ្ញប្បទានសម្រាប់តំបន់ការពារ ក្នុងខេត្ត និង លើកកម្ពស់ជីវភាពប្រជាជន​​​​​​​​​​​​​ដែលរស់នៅជុំវិញតំបន់​​ទាំង​នោះ តាមរយៈសហគ្រាស សហគមន៍ និងយន្តការវិនិយោគលើសេវាបរិស្ថាន ឲ្យបាននាចុងឆ្នាំ ២០១៧។ លោក ឈិត សំអាត នាយកអង្គការWWFកម្ពុជាបានមានប្រសាសន៍ថា គម្រោងនេះគឺ ជាផ្នែកមួយ​​​​​​​​​​​​​​​​នៃកម្មវិធីអភិរក្សធន​​ធាន​ធម្មជាតិរបស់អង្គការ​ WWF ដែលកំពុងអនុវត្តនៅក្នុង តំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើត​​នៃខេត្តមណ្ឌល​​​​គិរី។គម្រោងថ្មីនេះនឹងមានការ​សហ​ការរវាងស្ថាប័នរដ្ឋាភិបាល សង្គមស៊ីវិល និងស្ថាប័នឯកជន ក្នុងការបង្កើតឲ្យ​មាន​ភាព​ជាដៃគូរ វាងសហគ្រាសនិងជីវចម្រុះ ដើម្បីនាំមកនូវនិរន្តរភាព និងតុល្យភាព នៃការអភិវឌ្ឍន៍បរិ​ស្ថាន និង​សេដ្ឋកិច្ច​​​​សង្គម ក្នុងខេត្តមណ្ឌលគិរី។នៅក្រោមកិច្ចគាំទ្រដ៏សមស្របមួយពីរដ្ឋាភិបាល និរន្តរភាពនៃសេវាកម្មអេកូ​​ទេស​​ចរណ៍អាចក្លាយជាប្រភពប្រាក់ចំណូលដែលនឹងមិនត្រឹម តែ គាំទ្រដល់ការគ្រប់គ្រងតំបន់ការពារ​​​ប៉ុណ្ណោះទេ​តែ​វា​នឹងជួយដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុង តំបន់ផងដែរ។តាមរយៈគម្រោងនេះអង្គការWWF មានភាពជំនឿថាជីវ​ចម្រុះ និងមូលធន ធម្ម ជាតិនឹងត្រូវបាន​គេមើលឃើញថា មិនមែនជាឧបសគ្គឡើយ តែជាភ្នាក់ងារដ៏សំខាន់ក្នុងការ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។

លោកKoen Everaertអ្នកគ្រប់គ្រងភារកិច្ចរបស់គម្រោងនៃប្រតិភូសហភាពអ៊ឺរ៉ុបប្រចាំ ប្រទេសកម្ពុជាបាន​​​​លើក​​​​​​ឡើង​​​​​​​​​​​​​​​​​​​​​​​​​ថា សមាហរណកម្មនៃការធ្វើផែនការផែនទីដែលមានរួមបញ្ចូល ការវាយតម្លៃសេវាកម្មបរិស្ថាន គឺជាផ្នែកដ៏​សំខាន់​​​​មួយនៃគម្រោងនេះ។ផែនការ នេះត្រូវតែ មាន ការជួយសម្របសម្រួល​​​​​​​​​​​ពីថ្នាក់ខេត្ត​ដើម្បីផ្តល់នូវផែន​ការ​សម្រាប់​ការប្រើប្រាស់ដីធ្លីប្រកប ដោយនិរន្តរភាពនិង ការអភិវឌ្ឍន៍ ផែនទី។ លោកសង្ឃឹមថាសមត្ថកិច្ចថ្នាក់​ខេត្តនឹង​ផ្តល់ការ គាំទ្រយ៉ាងពេញទំហឹងដើម្បីឲ្យគម្រោងនេះទទួលបានជោគជ័យ។ លោក កើញ រដ្ឋា មេឃុំពូជ្រៃមាន​​​​​​​ប្រសាសន៍​​​​​​​​​​​​​ឲ្យដឹងថាការលើកកម្ពស់ជីវភាព ប្រជាជន មានសារៈសំខាន់ក្នុងការជំរុញឲ្យពួកគេជួយការពារព្រៃឈើ។​ លោកបន្តថាគម្រោងនេះ នឹង ជួយឲ្យប្រជាជនមានការយល់ដឹង និងឃើញនូវអត្ថប្រយោជន៍ដែល​​​​​​​​ពួកគេទទួល​បាន​ពី​ព្រៃ ឈើ។ការយល់ដឹងអំពីការប្រើប្រាស់ប្រកបដោយនិរន្តរភាពមានសារៈសំខាន់ណាស់ដើម្បីឲ្យសហគមន៍​មាន​ការ​ចូលរួមក្នុងការការពារព្រៃឈើ។ សូមបញ្ជាក់ថា និរន្តរភាពនៃជីវៈ​ចម្រុះ បរិស្ថាន និងប្រយោជន៍សង្គម នៅក្នុង​តំបន់ ការពារ នៃតំបន់ទេសភាពខ្ពង់រាបភាគខាង​កើតនៃប្រ​ទេស​កម្ពុជាគឺជាគម្រោងដែលមានការ ឧបត្ថម្ភ ដោយ​សហ​ភាពអ៊ឺរ៉ុបហើយវាជាកិច្ចសហការរវាងអង្គការ WWFកម្ពុជា និង អង្គការ NTFP-EP អង្គការ ភូមិខ្ញុំ និង អង្គការ RECOFTC ។ គម្រោងខាងលើនេះនឹងផ្តោតទៅលើ តំបន់ការពារចំនួនពីរក្នុងខេត្តមណ្ឌលគិរីគឺព្រៃការពារមណ្ឌលគិរី និង ដែនជម្រកសត្វព្រៃ ភ្នំ ព្រិច៕

ដោយ៖ រតនា 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1097]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ជនដៃ​​ដល់​​ចាក់​សំលាប់​មនុស្ស​ ៣នាក់​នៅ​ក្នុង​ប្រទេសចិន​​​

ប្រទេសចិន៖ កាលពីព្រឹកថ្ងៃសុក្រនេះ ជនដៃដល់មួយក្រុមប...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [340]


Pattaya City Head Bust with a Pointer

Pattaya City in Thailand is the world’...អានបន្ត

សន្តិសុខសង្គម-ចរាចរ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [624]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 598 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1639 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 865316​ នាក់