​អង្គភាព​​ប្រឆាំង​​អំពើ​ពុករលួយ​​ប្រារព្ធ​​ទិវា​​លើក​ទី​​៣​និ​ង​​ទិវា​​អន្តរជាតិ​​លើក​ទី​​១១​ប្រឆាំង​​អំពើ​​ពុករលួយ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

ភ្នំពេញ៖ អង្គភាព​ប្រឆាំង​អំពើពុករលួយ​ បាន​រៀបចំ​ពិធីលើក​ទី​៣ និង​ទិវា​អន្តរជាតិ​ប្រឆាំង​អំពើ ពុករលួយលើក​ទី​១១ នឹង​រៀបចំ​ការ​ប្រគំ​តន្ត្រី នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​កូរ៉េ នៅ​ក្នុង​សកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ ចាប់ពី​ម៉ោង២រសៀល ដល់​ម៉ោង ៦ ល្ងាច ថ្ងៃ​ចន្ទ ទី​៩ ខែធ្នូ ឆ្នាំ​២០១៣​ នេះ យោងតាមសេចក្តី​ជូន​ដំណឹងរបស់​អង្គភាព​ប្រឆាំង​អំពើពុករលួយបាន​លើកឡើងថា ការរៀបចំ​ប្រគំ​​តន្ត្រី​អបអរ​ទិវា​ជាតិ និង​អន្តរជាតិ ប្រឆាំង​អំពើពុករលួយ ថ្ងៃ​៩​ធ្នូ ឆ្នាំ​២០១៣ដោយមាន​អ្នកដឹកនាំ​កម្មវិធី និង​អ្នកដឹកនាំ​សិល្បៈ​ល្បីៗ​មួយចំនួន រួម​ទាំង​អ្នកចម្រៀង​ល្បីៗ​ជាច្រើន ក្រុម​រាំ និង​ក្រុម​កំប្លែង នាយ បែក​មី ក៏បាន​ត្រៀមខ្លួន​ជាស្រេច ដើម្បី​សំដែង​ជូន​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​ប្រឆាំង​អំពើពុករលួយ 

សេចក្តីដដែលបានបញ្ជាក់ថា ដើម្បី​សារទរ​ទិវាប្រឆាំង​អំពើពុករលួយ ថ្ងៃ​៩​ធ្នូ​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ថ្លែង​សារ ដោយ​ប្តេជ្ញា​ជាថ្មី​ម្តង​ ទៀត​ថា នឹង​គាស់​រំលើង​អំពើពុករលួយ​នៅ​កម្ពុជា ឱ្យ​ខាន​តែ​បាន ហើយ​បាន​រំលឹក​ឱ្យ​មន្ត្រី​រដ្ឋាភិបាល​ឆ្លុះកញ្ចក់ ដុះ​ក្អែល​ខ្លួនឯងឱ្យបាន​ស្អាត ចំពោះមុខ​ការសន្យា​ដដែលៗ​របស់​រដ្ឋាភិបាលត្រូវ​បាន​លោក សុក សំអឿន ប្រធាន​សម្រប​សម្រួល​​ស​ម្ព័​ន្ធ​អង្គការ ដើម្បី​សុចរិត​ភាព និង​គណនេយ្យភាព​សង្គម បាន​បញ្ជាក់​ថា ថ្នាំ​ដ៏​ស័​ក្ត​សិទ្ធិ​សម្រាប់​​ព្យាបាល​ជំងឺ​ពុករលួយ​នៅ​កម្ពុជា គឺ​ឆន្ទៈ​ពិតប្រាកដ និង​បច្ចេកទេស​គ្រប់គ្រាន់​របស់​រដ្ឋាភិ​បាល កាលពី​ថ្ងៃទី​៣​ធ្នូ អង្គការ​តម្លាភាព​អន្តរជាតិ បានប្រកាស​នូវ​លទ្ធផល​ស្រាវជ្រាវ​ របស់​ខ្លួន ដែល​បង្ហាញ​ថា កម្ពុជា ស្ថិតនៅ​លំដាប់ថ្នាក់​ទី​១៦០ក្នុងចំណោម​ប្រទេស១៧៧លើ​ពិភពលោក ផ្នែក​កើតមាន​អំពើពុករលួយ ៕ ដោយ៖ ភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

​មេបក្សសង្រ្គោះជាតិ ​និងលោក​ រ៉ុង ​ឈុន​ បណ្តើរគ្នាចេញ​ពីសាលាដំបូង​ដោយគ្មាន​ការចាប់ខ្លួន​

ភ្នំពេញ៖ មេដឹកនាំគណបក្សសង្រ្គោះជាតិ លោក សម រង្សី ន...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [569]


បុរស​ម្នាក់​រស់នៅក្នុងភូមិ Dunloy រង​​របួស​ភ្នែក​​យ៉ាង​ធ្ងន់ធ្ងរ​​

ប្រទេសអៀកឡង់ខាងជើង៖ កាលពីថ្ងៃអាទិត្យម្សិលមិញ បុរសម...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [441]


ឆ្នាំ២០១៣​ ចំនួនអ្នក​ស្លាប់ដោយ​សារជម្ងឺគ្រុន​ឈាមថយ​ចុះ៦៩%​

ភ្នំពេញ៖ អ្នក​ស្លាប់​ដោយ​សារ​ជម្ងឺ​គ្រុន​ឈាម​ថយ​ចុ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [471]


ប៉ូលីស​ស៊ូដង់​បាញ់​សំលាប់​​អ្នក​តវ៉ា​ជាង​ ៥០​នាក់​

ប្រទេសស៊ូដង់៖ ក្រុមការ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [433]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 572 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1084 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1231183​ នាក់