​ក្រសួង​ទេសចរណ៍​ស្នើ​ឱ្យ​ក្រុម​ពាណិជ្ជករ​ជួយ​សន្សំ​សំចៃ​ថាមពល​លើ​វិស័យ​ឧស្សាហកម្ម​បែតង​នៅ​កម្ពុជា​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ លោករដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បាន​ស្នើ​ឲ្យក្រុមអ្នក​ធ្វើ​អាជីវកម្ម​គួរតែគិតគូរ​ពី​ការ​សន្សំ​សំចៃ​ថាម​ពលលើការ​អនុ​វត្ត​វិស័យឧស្សាហកម្ម ​បៃតង​នៅ​កម្ពុជា។ ​ព្រោះថា ឧស្សាហកម្មបៃតង ​គឺជា​ពាក្យ​បច្ចេក​ទេស​ដែល​សំដៅ​ទៅ​លើការ​ជួយ​ថែរក្សាបរិស្ថានដោយ ការកាត់ប​ន្ថយ​រាល់​អំពើ​ដែល​ធ្វើ​ឱ្យ ​ខូច​បញ្ហា​បរិស្ថាន។ 

​      នេះយោងទៅតាមប្រសាសន៍របស់លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍កាលពី​ព្រឹក​ថ្ងៃ​២៦ ​វិច្ឆិកា ២០១៣នេះ ​ក្នុង​សិក្ខាសាលា​ស្ដីពីការ​ស្វែង​​យល់​អំពី​ទស្សនៈវិស័យ​ សម្រាប់​ប្រសិទ្ធិ​ភាព​ថាមពល​ក្នុង​ប្រទេស​កម្ពុជា ​និង​ឥណ្ឌូចិន ដើម្បី​ពិភាក្សាអំពី​របៀប​ដែល​ក្រុមហ៊ុន​អាជីវកម្ម​ ក្នុងស្រុក ​អាច​​ប្រើប្រាស់​អ្វី​ដែល​គេ​ហៅថា «ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ថាមពល» ក្នុង​កា​របង្កើត ​និង​អនុវត្តន៍​វិធាន​ការ​សន្សំ​សំចៃ​ថាមពល​សម្រាប់​ជា​ប្រយោជន៍​រួម​របស់ធនាគារ ​អភិវឌ្ឍន៍​អាស៊ី ADB។

      ជាមួយគ្នានោះដែរ សិក្ខា​សាលានេះ មានការចូល​រួម​ពី​អ្នក​ជំនាញ​សេដ្ឋកិច្ចល្បីៗ ​និងតំណាងក្រុម ​ឧស្សាហកម្ម​ជាច្រើន​រូបទៀតមកពី​ក្នុង​តំបន់​ និង​សាកលលោក​ ក្រោមវត្តមានលោក​បណ្ឌិត ​ថោង​ ខុន  ​និង​លោក ​Eric​ Sidgwick ​នាយក ​ADB ​ប្រចាំ​ប្រទេស​កម្ពុជា។​ 

      តាម​របាយការណ៍​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB​ បានឲ្យ​ដឹងថា ​តម្លៃ​អគ្គិសនី​ក្នុង​ប្រទេស​កម្ពុជាមាន​តម្លៃ​ថ្លៃ​ជាងគេ​បំផុត​នៅ​ក្នុង​តំបន់​។​ របាយ​ការណ៍ដដែល​បាន​បង្ហាញទៀត​ថា ​តម្លៃ​ដែល​អគ្គិសនី​ដែល​ទាប​របស់​កម្ពុជា​នោះ​ គឺវាមាន​តម្លៃ​ខ្ពស់​ជាង​ដល់​ទៅ​២៥%​ បើ​ធៀប​ទៅ​នឹង​តម្លៃ​អគ្គិសនី​នៃ​ប្រទេស​ជិត​ខាង​របស់​កម្ពុជា​ដូចជា៖​ ថៃ ឡាវ និងវៀតណាម…​ជា​ដើម​។​ 

      អគ្គិសនីក​ម្ពុជា​ តាមការ​ស្រាវជ្រាវ​បាន​ទិញ​ជាង​៦១%​ទៅ​ហើយ ​ពី​ប្រទេស​វៀតណាម ថៃ​ និង​ឡាវ​ ក្រៅពីនោះ​កម្ពុជា​នោះ​ពឹង​លើ​ម៉ាស៊ីន​ភ្លើង​ ដែល​ធ្វើ​ឲ្យតម្លៃ​អគ្គិសនី​មាន​តម្លៃ​ខ្ពស់​។​

      មន្ត្រីរបស់ធ​នាគារ​អភិ​វឌ្ឍន៍​អាស៊ី ​បានលើក​ឡើង​ថា​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​អាច​សន្សំ​បាន​រាប់​សិប​លាន​ដុល្លា​ររៀង​រាល់ឆ្នាំ​ ប្រសិន​បើពួក​គេ​បាន​អនុវត្តន៍​ការ​ប្រើប្រាស់​ថាមពល​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​​ថែម​ទៀត​។ 

​      រដ្ឋមន្ត្រី​ក្រសួង​​ទេសចរណ៍លោក ថោង​ ខុន ​បាន​ថ្លែងបញ្ជាក់ថា ​ការ​សន្សំ​សំចៃ​ថាម​ពល​គឺជា​ផ្នែក​មួយ​នៃ​ការ​អភិវឌ្ឍន៍​បៃតង​ ហើយ​នៅ​លើ​វិស័យ​ទេស​ចរណ៍ ​បានលើក​ទឹក​ចិត្ត​ឲ្យមានការសន្សំ​សំចៃ​ថាម​​ពលនេះ ​ជាច្រើន​ឆ្នាំ​មក​ហើយ។​ លោកក៏​បាន​អំពាវ​នាវ ​ដល់​ម្ចាស់​អាជីវកម្ម​នានា​ឲ្យ​គិតគូរដល់​ការ​សន្សំ​សំចៃ​ថាមពល ​ដើម្បី​កាត់​បន្ថយ​ចំណាយ​ក្នុង​អាជីវកម្ម​របស់​ខ្លួនផង ​និង​ដើម្បី​ថែរក្សាបរិស្ថាន​ផង​។  ​ 

        យ៉ាងណាមិញ ធានាគារ ADB បាន​លើកឡើងថា​ ក្នុង​ការ​គាំទ្រ​លើ​ការ​វិនិយោគ​ថាមពល​ស្អាត​ទូទាំង ​តំបន់​អាស៊ី បច្ចុប្បន្ន​នេះ​គេ​វិនិយោគ​ថវិកាជាង ​២៣០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​នៅ​ក្នុង​គម្រោង​ថាមពល​ស្អាត ​នេះ​។​ ADB ​កំពុង​ស្វែង​រកវិធីសាស្រ្ត ​ដើម្បី​ពង្រឹង​ការគាំទ្រ​របស់​ខ្លួនចំ​ពោះ​គំនិត​ផ្តួច​ផ្តើមប្រសិទ្ធិ​ភាព​ថាមពល ​ដែល​នឹង​ជួយ​កែ​លម្អ​នូវ​ប្រសិទ្ធិ​ភាព​ឧបករណ៍​ និង​ការ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ថាមពល និ​ង​ការ​ចំណាយ​នៅ​ក្នុង​អាគារ និង​រោង​ចក្រ​៕ ដោយ ៖ មករា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

​២ខែ​ដើម​ឆ្នាំ​២០១៤ ​ខេត្តព្រះសីហនុ​ ទទួល​បាន​ភ្ញៀវទេ​សចរណ៏​ជាង​៣៦ម៉ឺ​ននាក់​
ទេសចរណ៍ • កាលពី​ : 10 កន្លងទៅ • បើកមើល : [635]

ព្រះសីហនុ​៖ ក្នុង​រយៈពេល​២​ខែ​ដើមឆ្នាំ​២០១៤​នេះ ភ្ញៀវទេសចរ​ណ៏​មកលេង​កំសាន្ត​នៅ​ខេត្ត​ព្រះសីហនុ​មាន​ចំនួន ៣៦៤.៩៦៤​នាក់ មាន​ចំនួន​កើនឡើង​ជាង​ឆ្នាំ​២០១៣ កន្លងទៅ​១៩.០៩%​។ នេះ​បើតាម​ការអះអាង​របស់​លោក សេង ... អានបន្ត


​មូលដ្ឋានអាជីវកម្ម​ និង​សេវាកម្មប្រតិបត្តិករ​ទេសចរណ៍​ចំនួន៥៤៦​ទទួលបានជ័យ​លាភី​ស្នាដៃល្អ​
ទេសចរណ៍ • កាលពី​ : 10 កន្លងទៅ • បើកមើល : [581]

ភ្នំពេញៈ ការប្រឡងប្រណាំងរម្មណីយ៍ដ្ឋានស្អាត និងសេវាកម្មល្អប្រចាំឆ្នាំ២០១៣ កន្លងទៅនេះ មានមូលដ្ឋានអាជីវកម្ម និង​សេវាកម្មប្រតិបត្តិករទេសច​រណ៍ប្រមាណជាង៥៤០ ទទួលបានជ័យ​លាភី​ស្នាដៃល្អ ពីរាជរដ្ឋាភិបាល​​ក្នុងឱកាសប្រគល់​លិខិត​... អានបន្ត


​កម្ពុជា​ទទួលបាន​ទេសចរអន្តរជាតិ​៤,២១០,១៦៥​នាក់ក្នុង​កំណើន​១៧,៥% ​
ទេសចរណ៍ • កាលពី​ : 10 កន្លងទៅ • បើកមើល : [621]

ភ្នំពេញៈ វិស័យ​ទេសចរណ៍​កម្ពុជា​មាន​ការរីកចម្រើន​គួរឱ្យកត់សំគាល់ និង​ទទួលបាន​សមិទ្ធ​ផល​​ធំៗ ហើយ​វិស័យ​ទេសចរណ៍​ត្រូវបាន​ចាត់ទុកជា​វិស័យ​អាទិភាព​ដ៏​សំខាន់​មួយ​ក្នុង​ ការកសាង​សេដ្ឋ​កិច្ច សង្គម ដោយ​បាន​នាំមក​នូវ​ចំណូល​ជូន ជាតិ ផ្តល់​... អានបន្ត


កម្ពុជាទទួលបាន​ទេសចរអន្តរជាតិ​៤,២១០,១៦៥​នាក់ក្នុងកំណើន​១៧,៥% ​
ទេសចរណ៍ • កាលពី​ : 10 កន្លងទៅ • បើកមើល : [566]

ភ្នំពេញៈ ​ថ្លែង​នៅក្នុង​ពិធី​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ទេសចរ​ឆ្នាំ​២០១២-២០១៣ និង​ទិស ដៅ​អនុវត្ត​បន្ត​ទេសចរ​កម្ពុជា ឆ្ពោះទៅ​សមាហរណកម្ម​អាស៊ាន​ឆ្នាំ​២០១៥ និង​ការប្រកាស​លទ្ធ ផល​វាយ​តម្លៃ​ដំណាក់កាល​ដំបូង នៃ​ការប្រឡងប្រណាំង​ទីក្រុង​ស្អាត កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០ ១៤... អានបន្ត


​កម្ពុជា​ទទួលចំណូល​បានជាង២,៥​ពាន់លាន​ដុល្លារពីវិស័យ​អេកូទេសចរណ៍នា​ឆ្នាំ​២០១៣​ កន្លងទៅ​
ទេសចរណ៍ • កាលពី​ : 10 កន្លងទៅ • បើកមើល : [563]

ភ្នំពេញៈ យោងតាម​របាយការណ៍បូកសរុបប្រាក់ពីវិស័យទេសចររ​បស់​ក្រសួងទេសចរណ៍​បង្ហាញ​ឱ្យ​ដឹង​ថាប្រទេស​​កម្ពុជា​​​ទ ទួលបាន​ប្រាក់​ចំណូល​សរុប​ប្រមាណ​២,៥ ពាន់​លាន​ដុល្លារពី​វិស័យអេកូ​ទេស​​ចរណ៍​ ហើយ​បាន​កើន​ឡើង​១៣,៦ភាគរយ​បើ​ធៀប​ទៅនឹង​ឆ្នាំ២០១២ ដែលពេលនោះ​កម្ពុជា​ទទួល​​បាន​​ប្រាក់ចំណូល​ត្រឹមតែ​ជាង​២,​២ពាន់​លាន​ដុល្លារប៉ុណ្ណោះ។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

សេដាករៀបចំ​ដំណើរទស្សន​កិច្ចសិក្សាអន្តរ​ជាតិ ជាមួយ​កសិករនិង​អង្គការ GRET ​មកពីប្រទេសភូមា​

ភ្នំពេញ៖ អង្គការសេដាក បាននិងកំពុងសម្របសម្រួលដឹកនាំ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [337]


​គណបក្សសង្គ្រោះជាតិ ​បដិសេធថា​ ខ្លួនមិនមែន​ជាអ្នកដាក់​ពាក្យបណ្តឹងទៅ ​ICC ​ទេ​

ភ្នំពេញ៖ កញ្ញា កឹម មនោ​វិទ្យា អគ្គនាយករង កិច្ចការ​...អានបន្ត

នយោបាយ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [556]


​សុខ ​ស្រីនាង ​អាណិកជន​ខ្មែរ​នៅ​អាមេរិក​តាមចែចូវ​

ភ្នំពេញ ៖ បន្ទាប់ពីជួបរឿងបរាជ័យក្នុងជីវិតស្នេហា អ្...អានបន្ត

អំពីតារាកម្ពុជា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [897]


ក្រុមស្រី្តក្រី​​ក្រចង់ឲ្យ​​អាជ្ញាធរ ​​បន្ថែមកិច្ច​សហការ​ ​ដើម្បីដោះ​​ស្រាយការលំបាក​​

ស្រ្តីមកពី​សហគមន៍ក្រី​ក្រជាច្រើននៅ​រាជធានីភ្នំពេញ​...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [308]


សម្តេចព្រះអនុជ នរោត្តម អរុណរស្មី ៖ យុវជនជាកម្លាំងចលករដ៏សំខាន់ក្នុងវិស័យនយោបាយ

សម្តេចព្រះអនុជនរោត្តមអរុណរស្មី៖យុវជនជាកម្លាំ...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [362]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 77 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 277 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 863954​ នាក់