​ផ្សព្វ​ផ្សាយ​ជា​ផ្លូវ​ការ​បទ​ប្បញ្ញត្តិ​ច្បាប់​សំ​ខាន់​ៗ​ទាក់​ទង​សមត្ថ​កិច្ច ​របស់​ក្រ​សួ​ង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញវត្ថុ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានផ្សព្វផ្សាយផ្លូវការ​កម្រងសម្រង់​បទប្បញ្ញត្តិ​ច្បាប់​សំ​ខាន់​ៗ​​ទាក់​ទងសមត្ថកិច្ច​របស់​ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដល់ថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់​មកពី​ក្រសួងស្ថាប័ននានារបស់រាជរដ្ឋាភិបាលនៅសណ្ឋាគារ​ ភ្នំពេញព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣នេះ។ 

លោកបណ្ឌិត ហ៊ែល ចំរើន ប្រធានលេខាធិការដ្ឋាន ក្រុមប្រឹក្សានីតិកម្មនៃក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុបានថ្លែងថា កម្រង​​​សម្រង់​​​បទ​ប្បញ្ញត្តិ​​ច្បាប់សំខាន់ៗ​​ទាក់​ទងសមត្ថកិច្ចរបស់ក្រសួងសេដ្ឋកិច្ច និង​​​ហិរញ្ញវត្ថុ ដែលមាន ៧៤៤ទំព័រនេះត្រូវបាន​អនុ​​​ម័ត​​​​ដោយ​ក្រុមប្រឹក្សានីតិកម្មនៃក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុកាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០១៣ ក្រោមអធិបតីភាព​លោក​ឧបនា​​​​យក​រដ្ឋមន្រ្តីគាត ឈន់ ដែលកាលនោះលោកជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបានបោះពុម្ពលើកទី១ចំនួន ២០០​​​​​ច្បាប់​។​​

លោកបានបន្តថា ការផ្សព្វផ្សាយផ្លូវការ​កម្រងសម្រង់​បទប្បញ្ញត្តិ​ច្បាប់នេះជូនដល់​ថ្នាក់​ដឹក​នាំ និង​មន្ត្រីរាជការនៃក្រសួងស្ថាប័ន​​ផង និងជាពិសេសដល់ការប្រមូលមតិកែលម្អស្ថាបនា ពីសមាជិក សមា​ជិ​កា​នៃអង្គសិក្ខាសាលាទាំងមូល ដែលសុទ្ធសឹង​ជាថ្នាក់​​ដឹកនាំ និងមន្ត្រីជំនាញ​កម្រិតខ្ពស់នៃ​ក្រសួង​ស្ថាប័ន​ទូទាំងព្រះរាជាណាចក្រកម្ពុជា។​

លោកបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាង​រដ្ឋមន្ត្រី​ក្រ​សួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​លោក​​បណ្ឌិត អូន ព័ន្ធមុនីរ័ត្នថ្លែងថា អនុលោមតាមប្បញ្ញត្តិច្បាប់ជាធរមាន​ក្រ​សួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុបាននិង​កំពុង​អនុវត្ត​​សមត្ថកិច្ចរបស់ខ្លួន ក្នុងការដឹកនាំ និងគ្រប់គ្រងវិស័យ​សេដ្ឋ​កិច្ច និងហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រកម្ពុជា ដោយបាន​កសាង​ក្រប​​ខណ្ឌ​គោលនយោបាយ និង​ក្រប​ខណ្ឌច្បាប់ជាច្រើននៅលើមូលដ្ឋាននៃសេដ្ឋកិច្ចទីផ្សារ និងសមធម៌សង្គម និងបានចូលរួម​ចំ​​ណែក​​​ពង្រឹងអភិបាលកិច្ចល្អដែលត្រូវបានកំណត់ថាជាស្នូលនៃយុទ្ធសាស្ត្រចតុកោណដើម្បីកំណើន​ការ​ងារសមធម៌ និង​ប្រសិទ្ធ​​ភាព​របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកប​ដោយ​គតិ​បណ្ឌិត​ដ៏​ខ្ពង់​ខ្ពស់ សម្តេច អគ្គមហាសេនាបតី តេជោ ​​ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ​

ជា​ពិ​សេស​ក្នុងក្របខណ្ឌនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុកាន់​តែ​​​ផ្តោ​ត​​​ការយកចិត្តទុកដាក់ខ្ពស់ជាបន្ថែមទៀតទៅលើការពង្រឹងអភិបាលកិច្ចនៃហិរញ្ញវត្ថុ​សាធារណៈក្នុងទិស​ដៅរួមចំណែ​ក​​​​​​​
ពង្រឹ​ង​​​​​​​នីតិរដ្ឋ និងពង្រីកវប្បធម៌នៃការគោរពច្បាប់​ក្នុងដែន​សមត្ថ​កិច្ច​របស់​​ខ្លួន។​​

លោកបន្តថា ការបង្កើត​កម្រង​សម្រង់នេះឡើង សម្រាប់ជាឧបករណ៍ការងារដ៏គន្លឹះមួយសំ​ដៅ​​រួមចំណែកពង្រឹងនីតិរដ្ឋ និង​​ពង្រីក​​​វប្បធម៌នៃការគោរពច្បាប់ផងនិយាយជារួម ព្រមទាំងរួមចំណែក​ឆ្លើយ​តបទៅនឹង​សេចក្តីត្រូវការចាំបាច់របស់ថ្នាក់ដឹកនាំ ​​ក៏ដូចជាមន្ត្រីរាជការទាំងឡាយ ក្នុងការពង្រឹង​ប្រ​សិទ្ធ​ភាពនៃអភិបាលកិច្ច និងសមត្ថកិច្ចស្ថាប័ន នៅក្នុងការដ្ឋានកែ​ទម្រង់ការគ្រប់​​គ្រង​​​​​ហិរញ្ញវត្ថុ​សាធារ​ណៈផង។ ​

ក្នុងនាមក្រុមប្រឹក្សានីតិកម្មនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគណៈកម្មាធិការ​ដឹកនាំ​ការ​ងារ​កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ​​សា​ធារ​ណៈ លោកសូមជំរុញលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ សកម្ម​ផ្តល់​មតិកែលម្អ និងស្ថាបនាសមិទ្ធផល​នេះឲ្យកាន់តែ​​ប្រសើរឡើងថែមទៀតទាំងផ្នែកទម្រង់ និងខ្លឹមសារសំដៅឆ្លើយតបឲ្យចំនឹងសេចក្តីត្រូវការជាក់ស្តែង ក្នុងការពង្រឹងអភិបាល​​កិច្ចល្អ និងសមត្ថភាពស្ថាប័ន ដែល​ជាអាទិភាពគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៥នៃរដ្ឋសភា៕ ​
ដោយ៖ ស​ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ពិធីប្រកាសចូលកាន់តំណែងអភិបាល​រាជ​ធានី​ភ្នំ​ពេញ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣ ខែឧសភា នេះនៅសាលារាជ...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [431]


រដ្ឋមន្រ្តីក្រសួងព័ត៌មាន ​៖ កម្ពុជាមានភាព​ចាស់ទុំខាងន​យោបាយ ​និងមានទំនាក់​ទំនងល្អជាមួយថៃ ​

ភ្នំពេញ៖ លោក ​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [355]


ទិវាសប្តាហ៍សុវត្ថិភាព ចរាចរណ៍ផ្លូវគោក សកល ត្រូវបានធ្វើឡើងនៅតាមសាលា

ទិវាសប្តាហ៍សុវត្ថិភាព ចរាចរណ៍ផ្លូវគោក  ...អានបន្ត

សន្តិសុខសង្គម-ចរាចរ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [425]


មនុស្ស ៧​​​លាននាក់ជុំវិញពិភពលោកបានស្លាប់ដោយសារការបំពុលបរិយាកាស

ព័ត៌មានអន្តរជាតិ៖ យោងតាមអង្គការសុខភាពពិភពលោកបានប៉ា...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [353]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 288 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 543 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864220​ នាក់