តំបន់អឺរ៉ុប៖ យោងតាមអ្នកសារព័ត៌មានបានអោយដឹងថា មានមនុស្សយ៉ាងហោចណាស់ ៣នាក់បានស្លាប់ បន្ទាប់ពីមានខ្យល់ព្យុះដ៏កំណាចមួយបានបក់យ៉ាងខ្លាំងមកលើប្រទេសចំនួន ៥ពោលគឺប្រទេសអាឡឺម៉ង់ ប្រ
ទេសដាណាម៉ាក់ ប្រទេសស្កុតលែន ប្រទេសហូឡង់និង ប្រទេសអង់គ្លេសជាដើម។ មន្រ្តីប៉ូលីសបានអោយ
ដឹងថា មនុស្ស ២នាក់នៅក្នុងប្រទេសស្កុតលែនគឺទទួលរងរបួសជាទំងន់ដោយសារតែដើមឈើដួលកិនពីលើ។ ក្រុមអ្នកព្យាករណ៍ឧត្តុនិយមបានអោយដឹងថា ខ្យល់ព្យុះមួយនោះគឺមានឈ្មោះ Xaver ដែលមានល្បឿនខ្យល់
រហូតដល់ ២២៨គីឡូម៉ែតក្នុងមួយម៉ោង។
ក្រុមអ្នកព្យាករណ៍ឧត្តុនិយមបាននិយាយបន្តទៀតថា ខ្យល់ព្យុះមួយប្រភេទនេះគឺបានបោកបក់មកលើតំបន់
អឺរ៉ុបតាំងតែពីថ្ងៃព្រហស្បត្តិ៍មកម្លេះដែលបានបណ្តាលអោយផ្ទះប្រជាជនជាងរាប់ម៉ឺនខ្នងគ្មានថាមពលអគ្គីស
នីប្រើប្រាស់ ចំណែកឯយានយន្តមួយចំនួនគឺបានក្រឡាប់។ ប្រជាជនព្រួយបារម្ភថា ខ្យល់ព្យុះមួយនេះគឺមាន ឥទ្ធិពលប្រហាក់ប្រហែលទៅនឹងទឹកជំនន់កាលពីឆ្នាំ ១៩៦២អញ្ចឹងដែលបានឆក់យកជីវិតតមនុស្សជាង ៣០០ នាក់។រដ្ឋាភិបាលអង់គ្លេសបានអោយដឹងថា ប្រជាជនជារាប់រយនាក់ដែលរស់នៅក្នុងស្រុក Great Yarmouth គឺត្រួវបានជម្លៀសចេញពីទីលំនៅរបស់ពួកគេភ្លាមៗ។ ដោយ៖ តុលា