ភ្នំពេញ៖ គេហទំព័រដំបូងរបស់ពាណិជ្ជករកម្ពុជាដែលមានអាស័យដ្ឋាន www.2daydiscounts.com ត្រូវបានក្លាយទៅជាបណ្តាញទីមួយសម្រាប់ការលក់តាមអ៊ីនធើណេត និង ទទួលបានជោគជ័យបំផុតនៅប្រទេសកម្ពុជានេះ។ Mrs Samphy Lenain, បានពន្យល់ថា: “ជាមួយនិង 2daydiscounts.com, ពួកយើងគឺជាហាងនិមិ្មត ដំបូងនៅកម្ពុជា ដែលលក់ដោយផ្ទាល់នៅលើគេហទំព័រមួយ។ ក្រុមហ៊ុនជាច្រើនមាន ទំព័រ Facebook ដើម្បីលើកកម្ពស់ ហាងដែលមានទីតាំងពិតប្រាកដ ដែលអតិថិជនធ្វើការទិញដោយផ្ទាល់ ពីហាងរបស់ ពួក គេ។ ភាពទាន់សម័យនេះ ក៏ជាភាពល្បីល្បាញបំផុតមួយដែរ។ បុ៉ន្តែយើងមានភាពខុសគ្នា ដោយសារតែ ហាងរបស់យើងមានតែនៅលើ អិុនធឺណេត។” Samphy បន្តពន្យល់ទៀតថា, ពីការចាប់ផ្តើមមិនសូវច្រើន ប៉ុន្មានរបស់ពួកគេ នៅក្នុងឆ្នាំ ២០១២, 2daydiscounts.com បានក្លាយទៅជាអាស័យដ្ឋាន ដែលបានបង្កើត ឡើងយ៉ាងល្អនៅក្នុងប្រព័ន្ធអិុនធឺណេតរបស់ប្រទេសកម្ពុជា, បានបំរើនូវអតិថិជនរាប់រយនាក់។ ដូច្នេះ ហេតុអ្វីបានជាមានការផ្លាស់ប្តូរ?
“អាជីវកម្ម Internet គឺជាទីផ្សារដែលវិវត្ដន៍យ៉ាងឆាប់រហ័សបំផុត។ ជំនួសឱ្យការដែលមានឯកទេស លើតំលៃសមរម្យ, បញ្ចុះតម្លៃទៅលើទំនិញ ដូចដែលយើងបានធ្វើជាមួយ 2daydiscounts.com, ពេលនេះ យើងចង់ផ្តល់ជូននូវផលិតផលដើមនិងមានគុណភាពដល់អតិថិជនរបស់យើង។ក្លាយជា brandfevercam- bodia.com យើងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីចែកចាយគ្រឿងសម្អាង, ទឹក អប់, ស្រា, គ្រឿងតុបតែងផ្ទះ និងម៉ូតសំលៀកបំពាក់ ហើយនិង គ្រឿងម៉ូតមួយចំនួនទៀត។ យើងក៏មានសិទ្ធិអ៊ិនធឺណេតផ្តាច់មុខសំរាប់ទៅដល់ផ្នែកខាងក្នុង និងផលិតផលតុបតែង។ ដូចឈ្មោះរបស់យើងបានបង្ហាញ, ឥឡូវនេះតទៅយើងនឹងផ្តោតទៅលើម៉ាក។
នៅលើទំព័រ Facebook របស់យើង, មានផ្នែកមួយដែលហៅថា "ហាង"។ ចុចលើវា, អ្នកអាចបញ្ជាដោយផ្ទាល់និងបង់ប្រាក់ពី Facebook ។ ខ្ញុំជឿថាយើងគឺជាគេហទំព័រដំបូងនៅក្នុងប្រទេសកម្ពុជា ដែលផ្តល់នូវកម្រិតនៃការធ្វើសមាហរណកម្ម Facebook ។ ជាមួយគ្នានេះដែរ, គេហទំព័ររបស់ពួកយើងឥឡូវនេះគឺអាចដំណើរការជាមួយទូរស័ព្ទបាន។ អ្នកអាចចូលដំណើរការទូរស័ព្ទចល័តនៅ mobile.branfevercambodia.com ។ ចុងក្រោយ,យើងផ្តល់នូវបទពិសោធន៍អុិនធឺណេតយ៉ាងពិតប្រាកដ។ អតិថិជនអាចបង់ប្រាក់តាមប្រព័ន្ធ Online ជាការពិតណាស់ ប្រសិនបើពួកគេចង់, ពួកគេអាចបង់ជាសាច់ប្រាក់តាមរយៈការដឹកជញ្ជូនទៅដល់ទីកន្លែង។ ដោយឡែក អតិថិជនមួយចំនួនមានបំណងចង់ សាកល្បង ហើយនិងមើលនូវទំនិញដែលពួកគេទិញ។
ដោយ៖អភិរក្ស