លើកស្ទួយនិង​គាំទ្រ​ឱសថផលិត​នៅក្នុងស្រុក ​ដោយលុប​បំបាត់ឱសថ​ក្លែងក្លាយ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

 

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និង​ជនបទ ជម្រុញឲ្យក្រសួងសុខាភិបាល លើកស្ទួយនិងគាំទ្រឱសថ​ផលិត​នៅ​ក្នុង​ស្រុក ហើយមានវិធានការលុប​បំបាត់ឱសថក្លែងក្លាយនិង​​​​​ឱសថហួសសុពល​​ភាពប្រើប្រាស់​​​ឲ្យមាន​ប្រសិទ្ធភាព។ក្នុងពិធីបិទសន្និសីទអន្តរជាតិ មេគង្គ ជីវសាស្ត្រ ឱសថសាស្ត្រ នារសៀលថ្ងៃទី២២ ខែ​តុលា ឆ្នាំ​២០១៣នេះនៅសណ្ឋាគារភ្នំពេញ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ពាក់​ព័ន្ធ​នឹង​ការ​ផលិត និងការប្រើប្រាស់ឱសថ​នៅ​ប្រទេសកម្ពុជា គឺយើង​មាន​សហ​គ្រាស​ឯកជន​ចំនួន០៨ ដែល​កំពុង​​ដំណើរ​ការ​ផលិតប្រកបដោយគុណភាព និងចែកចាយឱសថ​រាប់​ពាន់​មុខ​នៅក្នុងទីផ្សាររបស់យើង។ ទោះបីយើង​មាន​ឱសថទាំងនេះក៏ដោយ ក៏ឱសថផលិតក្នុងស្រុកទាំង​នោះ​នៅ​មិនទាន់មានការគាំពារខ្លាំង​ក្លាពី​ប្រជា​ជន​យើង និងប្រើប្រាស់ក្នុងមន្ទីរពេទ្យ និ​ង​មណ្ឌល​​សុខភាពរបស់​រដ្ឋ​បាន​ទូលំទូលាយនៅ​ឡើយ​ទេ។ ប្រ​ការ​នេះទាមទារឲ្យក្រសួងសុខាភិបាលត្រូវផ្តល់ការលើកកំពស់ និង​គាំ​ទ្រឱសថ​ផលិតក្នុងស្រុក តាម​រយៈ​ពង្រឹ​ង​​គុណភាព ប្រសិទ្ធភាព លប់បំបាត់ឱសថក្លែងក្លាយ ឱសថហួសសុពលភាព និងពង្រឹង​ការផ្គត់​ផ្គង់ឱសថ​នេះឲ្យ​បាន​ច្រើន​ថែម​ទៀត ដល់មន្ទីរពេទ្យនិងមណ្ឌលសុខភាព​រដ្ឋជំនួស​ការ​ទិញ​ឱសថពី​បរទេស ដែលមាន​តម្លៃ​ថ្លៃតែមាន​គុណភាព​ប្រហាក់​ប្រហែល​​នឹង​ឱសថផលិត​ក្នុង​ស្រុក​យើង​ក្នុងការ​ព្យា​បាលជំងឺ​ជូនប្រជាពលរដ្ឋ​។
លោកឧបនាយករដ្ឋមន្ត្រី​យឹម​ ឆៃលីបានចាត់ទុកសន្និសីទអន្តរជាតិនេះ ជា​ព្រឹត្តិ​ការណ៍វិជ្ជាជីវៈជាតិ អន្តរ​ជាតិ​មួយ មិនគ្រាន់តែពង្រឹង​សមត្ថភាព​ឱសថ​ការី​កម្ពុ​ជា​​ប៉ុណ្ណោះទេ គឺថែម​ទាំង​បាន​កសាងបណ្តាញ​ទំ​នាក់​ទំនងគ្នាក្នុងប្រទេស និងក្រៅ​ប្រទេស​ទៀត​ផង​។​ មួយវិញទៀត​​​​ព្រឹត្តិការណ៍​​​​នេះ ក៏បានបង្ហាញឲ្យ​សាធារណៈជនជាតិ អន្តរជាតិ បានយល់ដឹងច្បាស់ថែមទៀតអំពីស្ថានភាពជាក់ស្តែងនៅ​កម្ពុ​ជា និងការ​ខិត​ខំរបស់​​រាជរដ្ឋា​​​​​​​​ភិ​បាល​​​កម្ពុជា ក្នុងការពង្រឹងសេវាសុខាភិបាលជាតិឲ្យកាន់តែមានទំនុក​ចិត្ត​ដល់​ប្រជា​ជន​របស់យើងទោះ​បី​ជាលទ្ធផលនេះនៅមិនទាន់​​​​ឈាន​ដល់​កម្រិត ដែល​យើង​ម្នាក់​ៗចង់បានក្តី ក៏ប៉ុន្តែ​យើង​មានមោទនភាព​រីក​រាយនិងទទួលយកចំពោះ​ការរីកចំរើននៃរចនា​សម្ព័ន្ធ​សុខាភិបាល​ដ៏រឹង​មាំ ដែល​មានពីថ្នាក់​កណ្តាល​រហូត​ដល់ថ្នាក់ឃុំ-សង្កាត់ទូទាំងប្រទេសនិងចំពោះ​កម្មវិធី​ជាតិ​ធំៗ ដែលបាននិងកំពុង​ដំណើរការជា​ជំ​ហាន​ៗដ៏​ជោគ​ជ័យ។ជាមួយគ្នានេះរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៥នៃរដ្ឋ​ស​ភា នូវតែបន្តពង្រឹងសន្តិភាព ស្ថិរភាព​នយោ​បាយ សន្តិសុខសណ្តាប់​ធ្នាប់​សង្គម ដំណើរការលទ្ធិ​ប្រជា​ធិប​តេ​យ្យ សេរីពហុបក្ស និងគោល​ការណ៍​និតិរដ្ឋ ជាពិសេសការកសាងក្របខ័ណ្ឌច្បាប់ និងការគោរព​ច្បាប់នៅ​ក្នុងប្រទេស ក្នុងនោះក៏រួម​ទាំងការគោរពច្បាប់ផ្នែកវេជ្ជសាស្ត្រនានាផងដែរ ដែលសារៈសំខាន់​ដល់​ការ​​ការ​ពារ​សុខភាពប្រជាជន​យើង និងការ​​គោរពក្រមសីលធម៌សុខាភិបាល និងវិជ្ជាជីវៈ។ លោក​ឧប​នា​យក​រដ្ឋ​មន្ត្រីបញ្ជាក់ថា ការបង្ហាញនិងប្រធានបទនានា ដូចជាការប្រើ​ប្រាស់​ឱសថ​ដោយសមហេតុសមផល ឱសថនិងសុខភាពសាធារណៈ ភាពស៊ាំរបស់ភ្នាក់​ងារ​បង្កជម្ងឺ​ទៅ​នឹង​​ឱសថ (ការព្យាបាលដោយប្រើថ្នាំផ្សះ និង​ឱសថ​​គ្រុនចាញ់នៅក្នុងប្រទេសកម្ពុជា និង​នៅ​​តំបន់​អាស៊ីអាគ្នេយ៍)​ការបណ្តុះបណ្តាលផ្នែកឱសថ និងប្រធានបទផ្សេងៗទៀត ដែល​មាន​ការ​ទាក់​​ទិន​នឹងការលើក​កម្ពស់​សុខ​មាល​ភាពសង្គម និងគោលនយោបាយសុខាភិបាលជាតិ ពិតជាឆ្លើយតប​ទៅ​នឹងការវិវឌ្ឍ​នៃ​វិស័យ​សុខា​ភិ​បាល និងការលើកកម្ពស់ដល់ក្រមសីលធម៌វិជ្ជាជីវៈ ដែលជាសរសរ​គ្រឹះនៃ​ស្មា​រតីមន្ត្រី​សុខាភិ​បាលរបស់​យើង ខិតខំធ្វើការ​បំរើ​ប្រទេស​ជាតិ​និងប្រជាជន។ ដូចប្រសាសន៍របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​តែង​លើកឡើងថា គ្មានភារកិច្ចអ្វីដែលប្រសើរថ្លៃ​ថ្លា​ជាង​​ភារកិច្ច​បំរើប្រជា​ពលរដ្ឋនោះទេ។ 
លទ្ធផលខាងបច្ចេក​ទេស​វិទ្យា​សាស្ត្រ​ដែល​បាន​ពិភាក្សាគ្នា នៅក្នុងសន្និសីទអន្តរជាតិមេគង្គ​ជីវសាស្ត្រ ឱសថសាស្ត្រ​២០១៣​នេះ បាននាំមក​នូវ​កា​លានុប្បវត្តភាពថ្មីសម្រាប់ឱសថការីកម្ពុជាទាំងអស់ ក្នុងការលើកស្ទួយ​ចំណេះ​ដឹង​របស់​ខ្លួន លើក​កំពស់​ក្រមសីលធម៌វិជ្ជាជីវៈ និងចូលរួម​គោរព​ជីវិតសេច​ក្តីថ្លៃថ្នូរ និងសុខមាល​ភាព​របស់​មនុ​ស្ស។ និងជាចំណែកមួយនៃការតាំងចិត្តអនុវត្តយុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាលទី៣​របស់​រាជ​រដ្ឋាភិបាលនីតិកាលទី៥នៃរដ្ឋសភា ក្នុងចតុកោណទី៤ មុំទី២ ដែលបានចែង​​ការលើក​កម្ពស់​សុខ​ភាព និងអាហារូបត្ថម្ភ ដោយគោល​ដៅ​យុទ្ធសាស្ត្រ​របស់រាជរដ្ឋាភិបាលនិងបន្តអនុវត្ត​ផែនការយុទ្ធសាស្ត្រវិស័យសុខាភិបាល សំដៅលើកម្ពស់សុខមាលភាពនិង​អាហា​រូប​ត្ថម្ភ​របស់​​ប្រជាជន​ទូ​ទៅ កាត់បន្ថយអត្រាស្លាប់មាតា និងទារក តាមរយៈការពង្រឹងសមត្ថភាពមន្រ្តី ​ពង្រីកសេវាសុខាភិបាល​ប្រ​កប​ដោយគុណភាព ប្រសិទ្ធ​​​​​​​ភាព ។សូមបញ្ចាក់ថា  សន្និសីទអន្តរជាតិផ្លាស់ប្តូរយោបល់២ថ្ងៃរបស់មហាវិទ្យាល័យឱសថសាស្ត្រ និងគណៈ​ឱសថ​ការីកម្ពុជា ដែល​​​សហការ​​​​​​​​​​​​​​​​​​​​​​​​ជា​​​​​មួយ​​​​​​​​សមាគមឱសថការីកម្ពុជា សមាគមមិត្តឱសថនិស្សិត និង​ឱសថ​ការី​នៅប្រទេសបារាំង សមាគមសហគ្រាស​ផលិតឱសថ​​កម្ពុជា ក្រោមការឧបត្ថម្ភពី​ស្ថាន​ទូត​បារាំង​ប្រ​ចាំនៅកម្ពុជា La FondationMerieux ,La Fon​da​tion Pierre Fabre អង្គការមេគង្គ​ Mekong Anti Trafics នេះក្នុងបំណង ដើម្បី​ជា​គុណ​ប្រយោជន៍សម្រាប់វិស័យសុខាភិបាល ក៏ដូចជាការយល់ដឹងអំពី​ការវិវឌ្ឍន៍ផ្នែកវិទ្យាសាស្ត្រសុខាភិបាល ដែល​​កំពុ​ង​មានការជឿនលឿនក្នុងផ្នែកវេជ្ជសាស្ត្រ និងផ្នែក​ឱសថសាស្ត្រនៅលើសាកលលោក៕ ដោយ៖ ស.ស្អាត
 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [978]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [767]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1057]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1050]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [973]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ក្នុង១ឆ្នាំមនុស្ស៦លាននាក់បានស្លាប់ បាត់បង់ជីវិតនៅលើពិភពលោកដោយសារបារី

ក្នុង១ឆ្នាំមនុស្ស៦លាននាក់បានស្លាប់បាត់បង់ជីវ...អានបន្ត

សន្តិសុខសង្គម-ចរាចរ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [320]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 53 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 383 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 373 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 758092​ នាក់