Mexico ៖ មនុស្សយ៉ាងហោចណាស់ ១៧នាក់បានស្លាប់ ដោយខ្យល់ព្យុះ នៅក្នុងប្រទេស Mexicoនិង ធ្វើអោយ មានភ្លៀងធ្លាក់ពីរថ្ងៃ ដែលមានលាយឡំជាមួយ នឹងខ្យល់បោកបក់ បណ្តាលអោយមានទឹកជំនន់ និងការបាក់ ស្រុតដី នៅក្នុងរដ្ឋជាច្រើននៃប្រទេស Mexico។ កាលពីថ្ងៃចន្ទ ខ្យល់ព្យុះ Ingrid បានធ្វើអោយ បាក់ស្រុតដី នៅឈូងសមុទ្រ ប្រទេស Mexicoខណពេលដែលខ្យល់ព្យុះត្រូពិកបោកកបក់មកពីមហាសមុទ្រPacific។
សារពត៌មានបានអោយដឹងថាដោយសារខ្យល់ព្យុះបោកបក់ខ្លាំងពេកធ្វើអោយមានការផ្អាកប្រារព្ធពីធីថ្ងៃ ឯករាជ្យ នៅក្នុងតំបន់ជាច្រើនមនុស្សរាប់ពាន់បានបង្ខំអោយចាកចេញ ពីទីលំនៅរបស់ខ្លួន រីឯនៅ ឈូង សមុទ្រ Mexico វិញ ប្រជាជនជាង ៦០០០នាក់ បានជម្លៀសចេញមុនពេលខ្យល់ព្យុះ Ingrid មកដល់ ដែល គេរំពឹងថានឹងមានការបាក់ស្រុតដី នៅពេលប៉ុន្មានម៉ោងបន្ទាប់ទៀតនេះ។ហើយ ល្បឿនខ្យល់ បោក បក់ វិញគឺ១២០គីឡូម៉ែតក្នុងមួយម៉ោង ដែលបណ្តាលអោយ មានការបំផ្លិចបំផ្លាញយ៉ាងច្រើន នៅក្នុងរដ្ឋVeracruz និងរដ្ឋTamaulipasចំនែក ឯភ្លៀងត្រូពិកវិញបានបង្កជាភ្លៀងធ្លាក់យ៉ាងធំក្នុងរយះពេលពីរថ្ងៃ ហើយរដ្ឋOaxaca Guerrero និងរដ្ឋChihuahuaបានបំផ្លិចបំផ្លាញ ផ្លូវមួយចំនួននិងប្រព័ន្ធគមនាគមន៍ជាដើម។ ដោយ ៖ តុលា