ប្រទេសអេហ្ស៊ីប៖ មន្រ្តីប៉ូលីសបានមានប្រសាសន៍ថា កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញក្រុមនិស្សិតគាំទ្រពួក Brotherhood មួយក្រុមបានប៉ះទង្គិចគ្នាយ៉ាងខ្លាំងជាមួយនឹងប្រជាជននៅក្នុង ស្រុក Nasr City នៃទីក្រុងខៃរ៉ូ។ ការប៉ះទង្គិចគ្នាខាងលើនេះគឺបានបណ្តាលអោយនិស្សិតម្នាក់ស្លាប់បន្ទាប់ពីភាគីទាំងសងខាងបានបាញ់បោះ
ដាក់ទៅគ្នាទៅវិញទៅមក។ គួរបញ្ជាក់ផងដែរថា ក្រុមនិស្សិតទាំងអស់នោះគឺមកពីសកលវិទ្យាល័យ al- Azhar។
ចំណែកឯការបំផ្ទុះគ្រាប់បែកមួយកន្លែងផ្សេងទៀតនៅក្នុងស្រុក Nasr Cityដដែលគឺបានបណ្តាលអោយមនុស្ស ៥នាក់រងរបួសជាទំងន់។ លោក Khaled Ezzelarab ភ្នាក់ងារសារព័ត៌មាន BBCបានអោយដឹងទៀតថា សមាជិក
១៦ នាក់នៃពួកមូស្ល៊ីម Brotherhoodគឺត្រួវបានចាប់ខ្លួន ដោយជាប់ចោទពីបទបង្កភារវកម្មលើប្រជាជន។ គួរបញ្ជា
ក់ទៀតផងដែរថា កាលពីថ្ងៃអង្គារកន្លងមក ការបំផ្ទុះគ្រាប់បែកមួយកន្លែង នៃភាគខាងជើងនៃទីក្រុង Mansoura
បានឆក់យកជីវិតមនុស្សចំនួន ១៦នាក់និងមនុស្សជាង ១០០នាក់ផ្សេងទៀតរងរបួសជាទំងន់។ ដោយ៖ តុលា