មិន​ទាន់រ​ក​ឃើញ​សព​អា​កាស​យានិ​ក​ខ្មែរ ​​ដោយ​​ការ​​ធ្លាក់​​​យន្ត​​ហោះ​​នៅ​​ប្រ​​ទេស​​ឡាវ​​នៅ​​ឡើយ​​ទេ​​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ ៖ សព​អាសកាស​យានិក​ខ្មែរម្នាក់ ដែល​បាន​ស្លាប់​ដោយឧបទ្ទវ​ហេតុ​ធ្លាក់យន្តហោះ​របស់​ក្រុមហ៊ុន​​ឡាវ​ កាល​ពី​ថ្ងៃទី១៦ តុលា ​នៅ​​ខេត្ត​ចំប៉ាសាក់ ក្បែរ​ព្រំប្រទល់​រវាង​ប្រទេស​កម្ពុជា និង​ថៃនោះ នៅ​មិន​ទាន់​​រក​​ឃើញ​នៅ​ឡើយ​រហូតមកដល់ពេលនេះ ។​

លោកម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការ នៃ​រដ្ឋលេខាធិការ​ដ្ឋាន​អាកាស​ចរ​ស៊ីវិលបាន​មាន​ប្រសាសន៍​នៅ​វេលា​​ម៉ោង​១០ និង​៤០នាទីព្រឹក​នេះថា តាមរយៈ​កំណត់​ទូត​ពី​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ឡាវ​បាន​បញ្ជាក់​ច្បាស់​​ហើយ​ថា ក្នុង​ចំណោម​អាសកាស​យានិក​៥នាក់ ដែល​បាន​បើក​យន្ត​ហោះ​ប្រភេទAiR 72 ឲ្យ​ក្រុមហ៊ុន​អាកាស​​ចរណ៍ Lao Airlines ហើយ​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ទន្លេ​មេគង្គនៅ​ក្នុង​ខេត្ត​ចំប៉ាសាក់​ប្រទេសឡាវនោះ គឺ​ពិត​ជា​​មាន​ម្នាក់​ជា​អាកាសយានិកខ្មែរ។ ប៉ុន្តែ​សាកសព​អាកាសយានិកខាងលើនេះ​នៅ​​​មិន​ទាន់​ត្រូវ​បាន​រក​ឃើញ​នៅ​​ឡើយ​ទេ​រហូត​មក​ដល់​ពេល​នេះ ។​

អាកាសយានិក​ខ្មែរ​ដែល​បាន​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​ធ្លាក់​យន្ត​ហោះ​នៅ​ប្រទេស​ឡាវ​ត្រូវ​គេ​ឲ្យ​ដឹង​ថា មាន​​ឈ្មោះ យ៉ុង សាន អាយុ​៥៦ឆ្នាំ ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​យន្ត​ហោះ​របស់ក្រុមហ៊ុន​អាកាសចរណ៍​ឡាវ​ដែល​​បាន​ធ្លាក់​នោះ ។​

បើ​តាម​ការ​អះអាង​ របស់ លោក ម៉ៅ ហាវណ្ណាល់ ថាពេល​នេះ ក្រុមគ្រួសារ​របស់​លោក យ៉ុង សាន បាន​ទៅ​​កាន់​ប្រទេស​ឡាវ​ហើយ។ លោកបន្តថា ប្រសិន​បើ​ភរិយា​របស់​គាត់​មាន​សំណូមពរ​ដល់​​ខាងកម្ពុជា ឲ្យ​ជួយ​​អន្តរាគមន៍​យកសាកសព​ត្រឡប់​មក​ធ្វើ​បុណ្យ​នៅ​​ប្រទេស​កម្ពុជា​វិញ នោះ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​​ស៊ីវិល​នឹង​ត្រៀម​លក្ខណៈ​ជួយ​អន្តរាគមន៍​​ចំពោះ​បញ្ហា​នេះ ។​

សូម​បញ្ជាក់​ថា កាល​ពី​ថ្ងៃទី១៦ ខែ​តុលា ​នេះ យន្តហោះ​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍ Lao Airlines មួយ​គ្រឿង​​​ប្រភេទ ATR72-600 ត្រូវ​គេ​រាយការណ៍​ថា បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ទន្លេ​មេគង្គក្នុង​ខេត្ត​ចំប៉ាសាក់ ក្បែរ​ព្រំ​ដែល​​​ប្រទេស​កម្ពុជា បន្ទាប់​​ពី​ជួប​នឹង​ព្យុះ​ខ្លាំង ដោយបាន​​បណ្តាលឲ្យ​មនុស្ស​ចំនួន៤៩នាក់​ស្លាប់ ៕ ដោយ៖ សស្អាត​​

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​គង់ ច័ន្ទស្រីមុំ ​ធ្វើឲ្យប្រុស​ៗនៅ​ដែនដី​អូស្រា្តលី​ទន់ទឹងរង់ចាំ​

ភ្នំ​​ពេ​ញៈ ​ ខណៈដែលត្រៀមចេ​ញទៅ​សម្តែង​លើទឹ​កដីប្រ...អានបន្ត

អំពីតារាកម្ពុជា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [799]


​បារាំង​ផ្តល់​កម្ចី​សម្បទាន​២៦លានដុល្លារ​អាមេរិក​សម្រាប់​គម្រោង​ស្តារប្រព័ន្ធ​ធារាសាស្ត្រ​

ភ្នំពេញ៖ ទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍន៍ AFD...អានបន្ត

សេដ្ឋកិច្ច • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [301]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 128 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 362 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864039​ នាក់