ឧបករណ៍នេសាទល្មើសច្បាប់ជា​ច្រើន​កន្លែង​មិន​បាន​បង្រ្កាប មន្រ្តី​រង​ការ​ចោទ​ប្រ​កាន់​ថា​ទទួល​​លាភ​សក្ការៈ
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

កំពង់ឆ្នាំង ​៖  សកម្មភាពនៃការដាក់ឧបករណ៍នេសាទជាច្រើនកន្លែងរួមមាន របាំង​លូ​ស្បៃ​មុង​​​រាប់រយ​កន្លែង​ ដាក់​ចាប់​ត្រី​ក្នុង​រដូវ​បិទ​ការនេសាទ ធ្វើ​សកម្មភាព​​យ៉ាង​រលូន​ក្នុង​បឹង​តាម​ភូមិ​មួយចំនួន នៅក្នុង​ឃុំ​អំពិល​ទឹកស្រុក​កំពង់ត្រឡាចត្រូវបាន​ប្រជា​ពល​​រដ្ឋ​រិះគន់ថា សមត្ថកិច្ច​ជលផល​បិទ​ភ្នែក​បើកដៃឲ្យ​ពួក​ជនល្មើសមិន​ធ្វើការ​បង្ក្រាប។​ ​ ​

ដោយមាន​ការ​មិន​សប្បាយចិត្ត​ពី​សំណាក់​ប្រជាពលរដ្ឋដែល​បាន​បើកកាណូត​ឆ្លងកាត់​របាំង​​នោះ​ ហើយត្រូវ​បាន​​ពួក​ជនល្មើស​ជេ​ប្រមាថ​រក​កាប់សំលាប់​ពួកគាត់ដោយសារ​តែ​ខ្លាច​ដាច់ដោច​របាំង​លូ​ស្បៃ​មុង​ពួកគេនិង​ដោយ​មើលឃើញ​ភាព​អសកម្ម​និងការ​ឃុបឃិតរបស់​មន្ត្រី​ក្នុង​សង្កាត់​នេសាទ​កំពង់ត្រឡាច​ជាង​២​ខែ​មិន​ព្រម​បង្ក្រាប​នោះ​។ 

ប្រជាពលរដ្ឋ​ម្នាក់​បាន​ស្ម​គ្រ័​ចិត្ត​ចំណាយ​ប្រាក់​ផ្ទាល់ខ្លួន​ ទិញ​ប្រេងសាំង​ចាក់កាណូត​ដឹក​អ្នកកាសែត​មួយក្រុម​ទៅធ្វើ​ការត្រួតពិនិត្យនិង​ថត​យក​រូបភាព​បទល្មើស​ទាំង​នោះមក​ធ្វើការ​ចុះផ្សាយ​អោយ​ថ្នាក់លើ​បាន​ជ្រាបបក​មុខ​មាត់​​ជន​ល្មើស​និង​ស្បែក​មុខ​ម​ន្ក្រី​ជលផល​អសកម្ម​ស៊ីសំណូកមិនអនុវត្តការងារតាមតួនាទី​ភារកិច្ចដែល​រាជ​រដ្ឋា​ភិបាលប្រគល់ឲ្យ​។​ ​ ​

​ជាក់ស្តែងនៅថ្ងៃម្សិលមិញនេះ​នៅភូមិ​ខ្លា​គ្រហឹម​.ភូមិបាក់​ភ្នំ​. វាល​ស្បូវ​.​និង​ភូមិ​គៀន​ឃ្លាំង ក្នុងចំណោម​ភូមិ​ទាំង​១១របស់​ឃុំ​អំពិល​ទឹក ស្រុក​កំពង់ត្រឡាច គេពិនិត្យឃើញ​មាន​របាំង​លូ​ស្បៃ​មុងដែលមួយកន្លែងៗ​មាន​ប្រវែង​ពី​២០០​ទៅ​៥០០​ម៉ែត្រស្កេ​ក​ស្កះ​រាប់រយ​របាំង​ដាក់​រាយ​ពេញ​បឹងដែលមាន​មាត់​លូ​មួយៗ​មាន​ទំហំ​ពី​២​ទៅ​៣​ម៉ែត្រ​ក្រពើរ​៤​ឬ​៥​ក៏​អាច​ចូល​បានដែរ​។ 

ប្រជាពលរដ្ឋបានក្រុម​អ្នកកាសែតថា​នៅក្នុង​ភូមិ​ផ្សេងៗ​ទៀត​ក្នុង​ឃុំ​អំពិល​ទឹក​ក៏មាន​របាំង​លូ​ស្បៃ​មុង​ដូចគ្នា​នេះ​ដែរ ​ប៉ុន្តែ​មិនសូវមាន​ច្រើន​ដូច​ក្នុងភូមិ​ទាំង​៤​ខាងលើនេះ​ទេ​។​ ​ ​របាំង​លូ​ស្បៃ​មុង​១​ៗពួក​ជនល្មើស​បាន​ជួល​ជាង​មាន​ជំនាញ​កាត់ដេរ​ធ្វើជា​មាត់​លូ ឬ​ ខ្លះ​ហៅ​សៃយឺននៅឯ​ខេត្តកណ្តាល​ដោយ​ចំណាយ​ប្រាក់​ធ្វើ​ក្នុង​១​លូៗ​ចំនួន​ពី​៨០​ម៉ឺន​ទៅ​១​លាន​រៀល បូក​ជាមួយ​​និង​របាំង​រាប់រយ​ម៉ែត្រ​ទៀត​នោះ​ក្នុង​១​របាំងៗ​គេ​ត្រូវ​ចំណាយ​ប្រាក់​ពី​២​ទៅ​៣​លាន​រៀល​។  ការធ្វើ​របាំង​គឺ​គេ​បាន​រាយ​ស្បៃ​មុង​រាប់រយ​ម៉ែត្រ​បង្កប់​ជើង​ក្នុង​បាតដី​ទើប​គេ​ដាក់លូ​ស្បៃ​មុង​ធំៗ​ដើម្បី​ចាប់យក​ត្រី​គ្រប់​ប្រ​​ភេទ​បាន​ក្នុង​១​ថ្ងៃៗ​រាប់រយ​គីឡូនៅពេល​ត្រី​ត្រូវ​ពេលខ្លះ​បាន​រាប់​តោន​។ 

ជាមួយគ្នានោះគាត់លួចបង្ហើបពីលាភសក្ការៈ ដែល​មន្ត្រីជលផលទទួលបានពីពួកល្មើស ក្នុង​​១​រដូវ​បិត​នេសាទ​គឺ​មួយ​របាំងៗ​ពី​៥០​ម៉ឺន​ទៅ​១​លាន​រៀល​តាម​របាំង​តូចធំតែ​មន្ត្រីជលផល​មិន​ធានា​ឡើយ ពេល​មេ​បញ្ជារ​អោយ​ចាប់​​គឺ​ត្រូវតែ​ចាប់​ហើយ​។ពេលខ្លះ​កម្លាំងចំរុះ​ចុះ​ចាប់​ត្រូវបាន​គេ​លួច​ប្រាប់​ជនល្មើស​អោយ​ស្រាយ​របាំង​ និង​លូ​ស្បៃ​មុង​ទំលាក់​បង្កប់​ក្នុង​ទឹក​មិនអោយ​គេ​មើលឃើញ​ទៀតផង​។ពេលខ្លះទៀត​ពេល​គេ​បង្ក្រាប​ច្រឡំ​អ្នក​បង់​លុយ​​​អោយមន្ត្រីជលផល​កំហូច​ក៏បាន​លួច​យក​លូ​ស្បៃ​មុង​នោះ​អោយ​ជនល្មើស​នោះ​វិញ​។​ ​ ​

រីឯ​ត្រី​ដែល​រកបាន​គឺជា​ប្រភេទ​កូន​ត្រី​តូចៗគេ​បាន​ដឹក​យកទៅលក់​នៅ​ស្ពានថ្ម​ព្រំប្រទល់​​ស្រុក​បាធាយ​ខេត្ត​កំពង់​ចាម​និង ​ខេត្តកណ្តាល មួយចំនួនទៀត​លក់ម​ក​ក្នុង​ខេត្តកំពង់ឆ្នាំង​​ដើម្បី​យក​ធ្វើជា​ចំណី​ត្រី​ឆ្តោរ​ដែលជា​ប្រភេទ​ត្រីហាមឃាត់មិនឲ្យចិញ្ចឹម។​ដោយឡែក​នៅ ​បណ្តា​​ស្រុក​មួយចំនួន​តាម​ដង​ទន្លេ​ក្នុង​ខេត្តកំពង់ឆ្នាំង​ក៏​មាន​​អ្នក​ចិញ្ចឹម​ត្រី​ឆ្តោរ​តាម​បែរ ​និង​តាម​​​ស្រះ​ជាច្រើន​កន្លែងផងដែរ​ដោយគ្មាន​ការ​ទប់​ណាមួយ​ពី​សមត្ថកិច្ច​ជលផលនោះ​ឡើយ​។ ​

នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​កំពង់ត្រឡាចលោក គឹម ហេង ដែល​ទទួលខុសត្រូវ​បង្ក្រាប​បទល្មើស ​ក្នុង​ដែន​សមត្ថ​កិច្ច​របស់​ខ្លួ​ខ​បាន​​អោយដឹង​នៅ​ល្ងាច​ថ្ងៃដដែលនោះ​ថា​ លោក​បាន​ទទួលស្គាល់ថា​ពិត​ជាមាន​បទល្មើស​​នៅ​​ចំណុច​ខាងលើនេះ​មែនប៉ុន្តែ​បទល្មើស​ទាំងនេះ​ពួកលោក​ធ្លាប់បាន​បង្ក្រាប​ជាច្រើនលើក​រួចមកហើយ​គឺ​បង្ក្រាប​​​ខាងមុខ​កើត​ខាងក្រោយ​មិនចេះ​នោះទេ ​​ពួកគាត់ហាកដូចជាដឹងមុន។​ ​

​ចំណែកនាយ​ខ័​ណ្ឌ​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង​ លោក សេង ប៊ុន​ឈឿន​និយាយ​ថាលោក​ទទួលស្គាល់​បទ​ល្មើស​​ទាំងអស់​ខាងលើ​ពិត​ជាមាន​មែនប៉ុន្តែ​កំលាំង​របស់លោក​បាន​ចុះបង្ក្រាប​ជា​ញឹកញាប់​មកហើយគឺ​បង្ក្រាប​បាន​ថ្ងៃនេះ​កើត​វិញ​នៅ​ថ្ងៃស្អែកដូច​វែក​ចកកណ្តាលទន្លេអញ្ចឹង​។ ​តែ​ទោះជា​យ៉ាងណា​សមត្ថកិច្ច​លោក​និង​​ខិត​ខំ​ចុះបង្ក្រាប​ដូចភ្លៀងរលឹមជា​បន្ត ទៀត​មិនអោយ​ជនល្មើសធ្វើអ្វីស្រេចតែចិត្តនោះ​ឡើយ​។​

ចំពោះ​ការចិញ្ចឹម​ត្រី​ឆ្តោរ​តាម​បែរ​និង​តាម​ស្រះ​វិញ​ គឺមានពិត​​មែនតែមិនច្រើនទេ ហើយ​លោក​​បាន​ឆ្លង​យោបល់​ថ្នាក់លើនិង​ព្រះរាជអាជ្ញា​ខេត្ត​រួចហើយបន្ទាប់នេះ​សមត្ថកិច្ច​របស់លោក​នឹង​ធ្វើការ​បោសសំអាតចាក់​លែង​និង​ដួស​​ពី​ស្រះ​លែង​ទៅបឹងធម្មជាតិវិញ​។​

យ៉ាងក៏ដោយលោកបានបដិសេធន៍ នឹងពាក្សចោទប្រកាន់របស់ប្រជាជនដែលថាមន្រ្តីលោក​ស៊ីលុយ​ពី​ជន​ល្មើស​​​មិន​ព្រម​បង្ក្រាប​នោះ​ លោក​សុំអោយប្រជាពលរដ្ឋ​ផ្តល់​ភស្តុតាង​អោយបាន​ច្បាស់លាស់​លោក​នឹង​ចាត់​វិធាន​ការចំពោះ​មន្ត្រីទាំងឡាយណា ដែលមិនគោរពច្បាប់​ ប្រព្រឹត្តអំពើផ្តេសផ្តាស​ខូច​ឈ្មោះ​មន្ត្រីជលផល​ខេត្ត​នោះឡើយ ​៕


ដោយ ៖​ សស្អាត

 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

​កម្ពុជានឹងធ្វើ​ជាម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ និរន្តរភាព​ប្រព័ន្ធ​កសិ​ចំណី​អាហារនៃ​សហគមន៍​អាស៊ាន​នៅថ្ងៃស្អែក​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [623]

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឲ្យរាជរដ្ឋាភិបាល នៃ ព្រះរាជាណា ចក្រកម្ពុជានិងអង្គការ GIZ នឹងធ្វើជាម្ចាស់ផ្ទះតំណាងឲ្យសហគមន៍អាស៊ាននៃកម្មវិធី «និរន្ត​រភា​ពប្រព័ន្ធកសិចំណីអាហារ នៃស​... អានបន្ត


​​​កម្ពុជា​​នាំចេញ​​​អង្ករ​ទៅ​​បរទេស​​បាន​ជាង​ ​៤,៨​​ ម៉ឺន​តោន​​ រយៈពេល​​២​​ខែ​ដើម​​ឆ្នាំ​នេះ​​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [646]

ភ្នំពេញៈ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ​សម្រាប់​បំពេ​ញ​បែប​បទ​​នាំ​ចេញ​​អង្ករ​នៃ​ក្រុមការងារ​ផ្នែក​ស្រូវ​អង្ករ​នៃ​វេទិកា​រាជរដ្ឋាភិបាល-ផ្នែក​ឯកជន។ ប្រទេ​ស​​កម្ពុ​ជា​យើង បាននាំ​ចេញ​នូវ​... អានបន្ត


​រដ្ឋាភិបាល​សម្រេចបង្កើន​ទុន២៦​លានដុល្លារ​អាមេរិកដល់​មូលនិធិទ្រទ្រង់​និង​អភិវឌ្ឍន៍​​វិស័យក​​សិកម្ម​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [684]

ភ្នំពេញ៖ រដ្ឋាភិបាលសម្រេចបង្កើនទុន២៦លានដុល្លារអាមេរិកដល់មូលនិធិទ្រង់ទ្រង់និងអភិវ ឌ្ឍន៍វិស័យកសិកម្ម ដើម្បីពង្រីកការផ្តល់ឥណទានដល់វិស័យស្រូវអង្គរ នៅកម្ពុជា និងជំរុញការនាំអង្ករ​ចេញឱ្យបានជាង១លាន​តោន​... អានបន្ត


​ប្រទេសកម្ពុជា​នាំអង្ក​រចេញ​ទៅក្រៅសិ្ថតក្នុង​ប្រព័ន្ធអនុ​គ្រោះ​ បានចំនួន ​៣៨៥.២៩៦​តោនកាលពីឆ្នាំ២០១៣ ​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [685]

ភ្នំពេញ: កាលពីឆ្នាំ​២០១៣កន្លងទៅថ្មីៗនេះ ព្រះរាជាណាចក្រកម្ពុជា​បាន​នាំ​អង្ករ​ចេញទៅក្រៅ​ប្រទេស​ដោយ​ស្ថិត​នៅ​ក្រោម​ប្រព័ន្ធ​អនុគ្រោះបាន​ចំនួន ៣៨៥.២៩៦ តោន កើនឡើង​ប្រមាណ៥១ភាគរយ... អានបន្ត


​ទិន្នផលស្រូវ​នៅកម្ពុជា​បាន​កើន​ជាង​៣ម៉ឺ​ន​តោន ​បើទោះ​បីទទួល​រងគ្រោះ​ទឹកជំនន់​ក៏ដោយ ​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [658]

ភ្នំពេញៈ ទិន្នផល​ស្រូវកម្ពុជា​បានកើន​ឡើងជាង​៣ម៉ឺនតោន​ក្នុង​ឆ្នាំ២០១៣​ បើ​ទោះបី​ជា​កម្ពុជា​បាន​​​​​​ជួប​ប្រទះ​នូវ​គ្រោះ​ធម្មជាតិ​ទឹកជំនន់​ និង​គ្រោះរាំង​ស្ងួត​ធ្ងន់ធ្ងរ​ក៍ដោយ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

វិទ្យុសំឡេង​ជនពិការ​ នឹងដំណើរការ​សាកល្បង​ផ្សាយខែ​មិថុនាខាងនេះ ​

ភ្នំពេញៈ វិទ្យុសំឡេងជនពិការ គ្រោងនឹងដាក់ឱ្យដ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [312]


ប្រទេស​ចិន​បញ្ជូន​នាវា ​៩គ្រឿង​ដើម្បី​ស្វែង​រក​យន្ត​ហោះ​ MH 370​​

ប្រទេសចិន៖ កាលពីពេលថ្មីៗនេះ ប្រទេសចិនបានចាប់ផ្តើមធ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [298]


​ទិន្នផលស្រូវ​នៅកម្ពុជា​បាន​កើន​ជាង​៣ម៉ឺ​ន​តោន ​បើទោះ​បីទទួល​រងគ្រោះ​ទឹកជំនន់​ក៏ដោយ ​

ភ្នំពេញៈ ទិន្នផល​ស្រូវកម្ពុជា​បានកើន​ឡើងជាង​៣ម៉ឺនត...អានបន្ត

កសិកម្ម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [658]


មុខវិជ្ជាថ្មីត្រូវដាក់បញ្ចូលក្នុងកម្មវិធីសិក្សា

មុខ​វិជ្ជា​ថ្មី​ត្រូវ​ដាក់​បញ្ចូល​ក្នុង​កម្ម...អានបន្ត

បរិស្ថាន-ថាមពល • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [294]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 386 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1190 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864867​ នាក់