រដ្ឋ​មន្រ្តី​ក្រ​សួង​សង្គម​កិច្ច​ជំរុ​ញ​ឲ្យ​ជ្រើស​រើស​ជន​ពិ​ការ​ចូល​បំ​រើ​ការ​ងារ​តាម​អត្រា​ដែល​បាន​កំ​ណត់​
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចអតីតៈយុទ្ធជន និងយុវនីតិសម្បទារំឮកសារជាថ្មីដល់ក្រសួងស្ថាបន័ រដ្ឋទាំងអស់​​​​ត្រូវ​គោរព​អត្រាចូលបំរើការងាររបស់ជនពិការឲ្យបាន២% ដើម្បីបញ្ជៀសកុំឲ្យរងការផាកពិ ន័យនៅឆ្នាំ​២០១៤​ខាង​​​មុខ​​នេះ។តាមគម្រោងការផាកពិន័យនឹងត្រូវអនុវត្តឡើងនៅក្នុងឆ្នាំ២០១៤ខាងមុខនេះ ចំពោះរដ្ឋមន្រ្តីក្រ សួងស្ថាបន័​​​ណា​ដែលខកខានពុំបានជ្រើសរើស ជនពិការឲ្យចូលបំរើការងារក្នុងអង្គភាពរបស់ខ្លួន តាមការកំណត់​របស់រាជ​រដ្ឋា​​​ភិ​បាលក្នុងរង្វង់២ភាគរយ នៃចំនួនមន្រ្តីរាជការសរុប ។​

ថ្លែងក្នុងឱកាសបើកពិធីអប់អរសាទរទិវាមនុស្សគ ថ្លងអន្តរជាតិឆ្នាំ២០១៣ ដែលប្រារព្វធ្វើឡើងនៅព្រឹក ថ្ងៃទី២២ ខែតុលា​នេះ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចអតីតៈយុទ្ធជន និងយុវនីតិសម្បទាបាន បន្តអំពាវនាវ​ដល់​ក្រសួងស្ថាបន័រដ្ឋនិងឯកជនត្រូវគោរពអត្រាចូលបំរើការងាររបស់ជនពិការគឺ២ភាគរយសម្រាប់ក្រសួងស្ថាបន័រដ្ឋ និង១ភាគរយសម្រាប់វិស័យសម្រាប់វិស័យឯកជន នៃចំនួនបុគ្គលិកសរុប ។

ការអំពាវនាវរបស់លោករដ្ឋមន្រ្តីធ្វើឡើង ក្នុងខណៈដែលការអនុវត្តអាត្រាជនពិការចូលបំរើការ ងារតាមក្រសួង​ស្ថាបន័​​រដ្ឋ​ពុំទាន់គ្រប់តាមផែនការនៅឡើយ ដែលជាបញ្ហាប្រឈមមួយប៉ៈពាល់ដល់ សិទ្ធិទទួលបាន​ការងារ​ធ្វើ​ដូចគ្នាៗរបស់បងប្អូនជនពិការ ដោយរាជរដ្ឋាភិបាលបាននឹងកំពុងលើក កម្ពស់ជាអាទិភាព។ឯឧ.រដ្ឋមន្រ្តីបញ្ជាក់ថា ការជំរុញឲ្យជនការមានការងារធ្វើក្នុងសង្គម គឺជាបំណងប្រាថ្នាដ៏សំខាន់របស់ រាជរដ្ឋាភិបាល​ដើម្បីលើក កម្ពស់​​ជីវភាពបងប្អូនជនពិការឲ្យកាន់តែមានស្ថានភាពប្រសើរឡើងក្នុង សង្គមកម្ពុជា ។​

លោក ឯម ចន្ទ័មករា អគ្គលេខាធិការ នៃក្រុមប្រឹក្សាសកម្មភាពជនពិការមានប្រសាសន៍ថា ការអនុវត្ត អាត្រាជនពិការ​ចូលបំរើការងារតាមក្រសួងស្ថាបន័រដ្ឋទាំង៣២នៅក្នុងឆ្នាំ២០១១-២០១២ កន្លងទៅនេះ មានជនពិការចូលបំរើការងារ​ចំនួន១.៦០៣នាក់ ក្នុងនោះពិការធ្ងន់ធ្ងរចំនួន១៣៥នាក់ ដែលក្នុងម្នាក់គិតស្មើនឹង២នាក់ ។ ​លោកបន្តថា ទន្និន័យនេះ​ស្មើនឹង០,៧៨%នៃចំនួនមន្រ្តីរាជការសរុប១១៨.២៩៨នាក់ ដូច្នេះ​នៅខ្វះ១.២២ភាគ​រយ​ទៀត​​​ដែលត្រូវបំពេញ​បន្ថែម​នៅ​ក្នុងឆ្នាំ២០១៣នេះ។

សូមបញ្ជាក់ថា យន្តការនៃការផាក់ពិន័យនឹងត្រូវអនុវត្តឡើងយ៉ាងតឹងរឹងបំផុត ហើយការផាកពិន័យ នេះពុំមែនការ​​ជា​ការផាក​ពិន័យ​ស្ថាបន័នោះទេ គឺសំដៅទៅលើប្រាក់ខែរបស់រដ្ឋមន្រ្តីទៅតាមចំនួន ដែលខ្វះចន្លោះ។ ដោយឡែក​​ប្រាក់​ផាក់ពិន័យដែល ទទួលបាននឹងត្រូវបញ្ជូលទៅក្នុង មូលនិធិជន ពិការដើម្បីប្រើប្រាស់សម្រាប់​ជួយដល់ជនពិការ​​ដែលគ្មានលទ្ធភាព ។តាមជំរឿនប្រជារាស្រ្តនៅឆ្នាំ២០០៨កន្លងទៅនេះ កម្ពុជាមានជនពិការ​ចំនួន១៩២.៥៣៨​ស្មើនឹង​​១.៤៤ ភាគរយនៃចំនួនប្រជាជនសរុប ៕​ ដោយ៖ សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

បក្សសង្រ្គោះជាតិនឹងប្តឹងគ.ជ.ប.ទៅតុលាការ​នូវ​ភាព​​មិន​ប្រ​ក្រ​តីក្នុង​ការ​បោះឆ្នោត

ភ្នំពេញ ៖ ​មេដឹកនាំគណបក្សសង្គ្រោះជាតិគ្រោងនឹ...អានបន្ត

នយោបាយ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [539]


ក្រុមប្រឹក្សាធម្មនុញ្ញសម្រេចឲ្យគ.ជ.ប បើកកញ្ចប់សុវត្ថិភាព “ក” ដើម្បីផ្ទៀង

ភ្នំពេញ ៖ ក្រុមប្រឹក្សាធម្មនុញ្ញបានទទួល​ពាក្...អានបន្ត

នយោបាយ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [444]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 565 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1070 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1231169​ នាក់