ប្លន់សម្លាប់ប្រពន្ធនិងកូនស្រីថៅ​កែកាប់​ជ្រូកយក​ប្រាក់ និង​គ្រឿង​អលង្ការ​រាប់ម៉ឺនដុល្លា
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

កំពង់ស្ពឺ ៖ ស្ត្រី​អ្នកលក់​សាច់​ជ្រូក​ម្នាក់ ជាប្រពន្ធថៅកែកាប់ជ្រូកត្រូវ​​បាន​ចោរ​មិន​ស្គាល់​មុខ ចូល​ធ្វើ​សកម្មភាព​
វាយ រួច​ចាក់​សម្លាប់​ក្នុងសម្លាប់ក្នុង​ថ្លុកឈាម ​ប្លន់​យក​ទ្រព្យសម្បត្តិ​អស់​រាប់​ម៉ឺន​ដុល្លា និង​កូនក្រមុំ​រង​របួស​ធ្ងន់
បន្ទាប់ពី​ប្លន់​បានសម្រេច​ជនល្មើស​បាន​រត់​គេច​ខ្លួន​បាត់ស្រមោល​តែម្តង។

ករណីប្លន់វាយសម្លាប់ និងរងរបួស ប្រពន្ធ និងកូនស្រីថៅកែកាប់ជ្រូកខាងលើ នេះ បង្កឱ្យមានការភ្ញាក់ផ្អើល
កាល ពីវេលា ម៉ោង ៤ និង៣០នាទីព្រឹកទៀបភ្លឺ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០១៣ ស្ថិតនៅផ្ទះជនរង គ្រោះ ក្នុង​
ភូមិ៥ ឃុំ ត្រែងត្រយឹង ស្រុកភ្នំ ស្រួច ខេត្ដកំពង់ស្ពឺ ពោលនៅខាងកើតផ្សារ ត្រែងត្រយឹង ជាង ១០០ម៉ែត្រ ។

សេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុ បានឱ្យដឹងថា ស្ដ្រីរងគ្រោះដែលស្លាប់នៅនឹង កន្លែងកើតហេតុនោះ
ឈ្មោះ ទី សុឃឿន អាយុ ៣៦ឆ្នាំ រីឯកូនស្រីដែលរងរបួសធ្ងន់ ឈ្មោះ ស៊ឹម ស្រីលក្ខណ៍ អាយុ ១៤ឆ្នាំ ។ បុរស​
ជាប្ដីលោក ស៊ឹម ណែល អាយុ៤៣ឆ្នាំ បាននិយាយថា នៅវេលាម៉ោងកើតហេតុ ខាងលើ ខណៈដែល​រូបលោក​
ត្រឡប់មកពី កន្លែងកាប់ជ្រូក ស្រាប់តែឃើញសពប្រពន្ធ ស្លាប់នៅក្នុងថ្លុកឈាម រីឯកូនស្រីរងរបួសធ្ងន់ ដោយ​
ស្នាមចាក់នឹង អាវុធចុងស្រួចនៅ លើដងខ្លួន និងក្បាល គួរឱ្យរន្ធត់ និងភ្ញាក់ ផ្អើលយ៉ាងខ្លាំង ។ បុរសជាប្ដី​បាន​
បន្ដថា ទ្រព្យ សម្បត្ដិ ដែលត្រូវក្រុមចោរប្លន់យក ទៅនោះ រួមមាន មាស ១០តំឡឹង បា្លទីន ៧ តំឡឹង លុយខ្មែរ
១០លានរៀល និងដុល្លារ ៣ពាន់ដុល្លារ និងរបស់របរមានតម្លៃមួយចំនួន​ទៀត។

លោក ​ឃឹម ណា អាយុ​៤២៣​ឆ្នាំ ត្រូវជា​ប្តី​ស្ត្រី​រងគ្រោះ​បាន​ឱ្យ​ដឹង​ថា នៅ​យប់​កើត​ហេតុ គាត់ និង​ប្រពន្ធ​កូន បាន​
ដេក​ក្នុងផ្ទះ​ជា​ធម្មតា​ដូច​សព្វដង លុះ​ទៀបភ្លឺ គាត់​ជា​ប្តី ត្រូវ​ភ្ញាក់​ទៅ​កាប់​ជ្រួក សម្រាប់​លក់​ប៉ៅ​ម៉ួ​យ​តាម​ទម្លាប់
ដើម្បី​យក​ម៉ូតូ​ទៅ​ដឹក​សាច់​ជ្រូក​ទៅ​លក់​នៅ​ផ្សារ ស្រាប់តែ​ឃើញ​កូនស្រី​កំពុង​ឈរ​យំ​នៅមុខ​បន្ទប់ ប្តី​ស្ត្រី​រង​
គ្រោះ​បន្ត​ថា ភ្លាមៗ​នោះ​ខ្លួន​បាន​ស្ទុះ​ចូល​ទៅ​ក្នុង​បន្ទប់​ស្រាប់តែ​ប្រទះឃើញ ប្រពន្ធ​ដេក​ស្លាប់​នៅ​លើ​គ្រែ​ក្នុង​
ថ្លុកឈាម ទើប​រាយការណ៍​ទៅ​សមត្ថកិច្ច​ជួយ​អន្តរា​គម។​ប៉ូលិស​ខេត្តកំពង់ស្ពឺ បាន​បញ្ជាក់​ថា ករណីនេះ​ជា​អំពើ​
ប្លន់​សម្លាប់​យក​ទ្រព្យសម្បត្តិ ដែល​ជម​ល្មើស​បាន​រៀបចំ​គំរោង​ទុកជា​ច្រើន​ថ្ងៃ ព្រោះ​ដឹង​ថា​តាម​ទម្លាប់​ប្តី​ស្ត្រី​រង​
គ្រោះ តែងតែ​ក្រោក​ពី​យប់​ចេញទៅ​កាប់​កាប់​ជ្រូក​លក់ ហើយ​ដោយសារតែ​ធ្វេសប្រហែស​មិនបាន​បិទ​ទ្វា​ត្រឹម​
ត្រូវ ទើប​ជា​ឱ​កាល​ល្អ​សម្រាប់ ក្រុម​ចោរ​ចូល​ធ្វើ​សកម្ម​ប្លន់​បែបនេះ។​

បើតាមលោក ស៊ឹម ណែល ករណីប្លន់ ខាងលើនេះ បានកើតឡើងសូម្បីតែប្អូនជី ដូនមួយរបស់ភរិយាលោក
ដែល ដេកនៅ ឡៅតឿក៏មិនដឹងដែរ ។ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចចម្រុះ របស់ខេត្ដកំពង់ស្ពឺ ទាំងនគរ​
បាល និងអាវុធ ហត្ថ បានចុះទៅពិនិត្យភ្លាមៗនៅកន្លែងកើត ហេតុដើម្បីកំណត់អត្ដសញ្ញាណក្រុមចោរ
ទាំងនោះ ៕

​ដោយ៖ ស-ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [961]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [755]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1044]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1043]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [955]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

នៅឆ្នាំ២០២០ ​កម្ពុជាប្ដេជ្ញាចិត្ត​ប្រឆាំងអត្រា​ប្រេវ៉ាឡង់ ​និងអត្រាស្លាប់​នៃជំងឺរបេង​

ភ្នំពេញៈ បើតាមមន្រ្ដីជាន់ខ្ពស់ក្រសួងសុខាភិបាលបានអះ...អានបន្ត

សុខភាព-អនាម័យ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [608]


អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នែទីស្តីកាគណៈរដ្ឋមន្រ្តី មាកការភ្ញាក់ផ្អើល

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នែទីស្តីកាគណ...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [298]


ការបាក់​ដំបូល​ផ្សារទំនើប​នៅក្នុង​ទីក្រុង​ Riga​ ឆក់​យកជីវិតមនុស្ស​ ២១នាក់​

ប្រទេស Latvia៖ យោងតាមប្រភពព័ត៌មានចុងក្រោយបានអោយដឹង...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [407]


មនុស្ស​៣៧​នាក់​ស្លាប់​ក្នុង​អគ្គី​ភ័យ​នៅ​មន្ទីរ​ពេទ្យ​ប្រទេស​រូ​ស្ស៊ី​

រូ​ស្ស៊ី ​៖​​ មន្ត្រីប៉ូលីស​បានអោយដឹងថាមនុស្...អានបន្ត

ព័ត៌អន្តរជាតិ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [514]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 118 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 662 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 273 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 746641​ នាក់