ភ្នំពេញ៖ អង្គការសកម្មភាពកំចាត់មីនរបស់ជប៉ុន ( JMAS) បានឲ្យដឹងនាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧
តុលា នេះថា ចំនួនអ្នករងគ្រោះ ដោយសារគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះបានថយចុះ ។
លោក តាកាគូរ៉ា ហ៊ូមីតូស៊ី ប្រធានអង្គការសកម្មភាព កំចាត់មីនប្រចាំកម្ពុជា (JMAS) បានថ្លែងនៅក្នុងពិធីផ្ដល់ជំនួយ ឧបត្ថម្ភឥតសំណង ពីរដ្ឋដ្ឋាភិបាលជប៉ុន ដល់អង្គការក្រៅរដ្ឋាភិបាលជប៉ុន មួយនេះនូវទឹកប្រាក់ចំនូន ៥៦,៣៥៥,៨១២យ៉េន(( ប្រមាណ៦៨៧,២៦៦ដុល្លារអាមេរិក) ឯស្ថានទូតជប៉ុនថា “ សំណល់ជាតិផ្ទុះពីសង្គ្រាមបានថយចុះ ជាលំដាប់ចាប់តាំងពីឆ្នាំ២០០០មក ។
បច្ចុប្បន្នចំនួនអ្នករងគ្រោះ ថយចុះ ក្នុងកម្រិតក្រោម២០០នាក់ ក្នុង១ឆ្នាំ …”។ គួរបញ្ជាក់
ថាប្រាក់ជំនួយឥតសំណងខាងលើ នឹងត្រូវបាន JMASយកទៅប្រើប្រាស់ ក្នុងគម្រោងបង្កើនប្រសិទ្ធភាពបោសសម្អាតសំណល់ជាតិផ្ទុះពីសង្រ្គាម សម្រាប់ឆ្នាំ២០១៣ នៅ ខេត្តសៀមរាប កំពង់ធំ កំពង់ឆ្នាំងនិង ខេត្តពោធិ៍សាត់។ សូមបញ្ជាក់ថា នេះជាកម្មវិធីជំនួយឥតសំណង លើកទី៣របស់រដ្ឋាភិបាលជប៉ុន តាម
រយៈគ្រោងការណ៏ជំនួយ សម្រាប់ឆ្នាំសារពើពន្ធ ឆ្នាំ ២០១៣ ៕ ដោយ៖ សស្អាត