អគ្គនា​​យ​កដ្ឋាន​ពន្ធដា​រប្រមូលចំ​ណូល​បាន១៩១,​៩៤លាន​ដុល្លារ​ក្នុងត្រីមាស​ទី១​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

 ភ្នំពេញ:អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលបានចំនួន១៩១,៩៤លានដុល្លារ​អាមេរិក ស្មើនឹង១៩,៣១ភាគរយ ក្នុងត្រីមាសទី១ដើមឆ្នាំ២០១៤ គិតត្រឹមសប្តាហ៍ទី៣នៃខែមិនា យោងតាមលទ្ធផលការប្រមូលចំណូលពន្ធ-អាករ
គ្រប់ប្រភេទ សម្រាប់ត្រីមាសទី១ ដើមឆ្នាំ២​០១៤គិតត្រឹមសប្តាហ៍ទី៣នៃខែមិនាអគ្គនាយកដ្ឋានពន្ធដារប្រមូលចំ
ណូលបានចំនួន១៩​១,៩​៤លា​ន​ដុល្លារ​អាមេរិក ស្មើនឹង១៩,៣១ភាគរយនៃផែនការកំណត់ដោយច្បាប់។ ដោយ
រដូវកាល នៃការប្រកាសបង់ពន្ធខាងលើប្រាក់ចំណេញមិនទាន់បានបិទបញ្ចប់នៅឡើយ អគ្គនាយកដ្ឋានពន្ធដា
រំពឹងថា ចំណូលពន្ធនឹងមានការកើនឡើង នៅក្រោយការបិទបញ្ចប់នៃការប្រមូលពន្ធលើប្រាក់ចំណេញនាដំណា
ច់ខែមិនានេះ។ ចូលរួមជាអធិបតីនៃកិច្ចប្រចាំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំត្រីមាសទី១ឆ្នាំ២០១​៤
នេះ  លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋម​ន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានវាយតម្លៃខ្ពស់ និងអបអរសាទរចំ​ពោះលទ្ធ
ផល នៃការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានពន្ធដារ និ​ង​ ​មន្ត្រីពន្ធដារគ្រប់លំដាប់ថ្នាក់ ក្នុងការប្រ
មូលចំណូលពន្ធ-អាករគ្រប់ប្រភេទសម្រាប់ត្រីមាសទី១ឆ្នាំ២០១៤។

លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានថ្លែងថា ក្នុងរយៈពេល ចុងក្រោយនេះ អគ្គនាយកដ្ឋានពន្ធដារបានចាប់យករបត់ថ្មីមួយ ដែលធ្វើឱ្យស្ថានភាពនៃការពង្រឹងរដ្ឋបាលសារពើពន្ធ និងគោលនយោបាយសារពើរពន្ធ ត្រូវផ្លាស់ប្តូរផងដែរ។ស្ថិតក្នុងបរិបទនេះ ការរៀបចំធ្វើវិសោធនកម្មច្បាប់ស្តីពីពន្ធដារ ព្រមទាំងការរៀបចំបង្កើតនិងបំពេញបន្ថែមនូវរាល់លិខិតបទដ្ឋានគតិយុត្តិនានា ត្រូវបានធ្វើឡើង ក្នុងបំណ​ង​ធ្វើ​យ៉ាង
ណាឱ្យ នីតិវិធីនៃការប្រមូលពន្ធប្រព្រឹត្តិទៅដោយរលូន ប្រកបដោយតម្លាភាពប្រសិទ្ធភាពខ្ពស់និងការបង្កើតនូវបរិយា កាសប្រកួតប្រជែងដោយស្នើភាពគ្នាចំពោះគ្រប់ធុរជន។

យ៉ាងណាក៏ដោយ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋម​ន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានណែនាំបន្ថែមទៀតឱ្យមន្ត្រី ពន្ធដារគ្រប់ លំដាប់ថ្នាក់ ឱ្យខិតខំពង្រឹងការអនុវត្តច្បាប់ វិស័យការងារ និងក្រមសីលធម៌វិជ្ជាជីវៈឱ្យបានត្រឹមត្រូវ និងត្រូវមានភាពទន់ភ្លន់​ តែម៉ឺងម៉ាត់ដោយផ្អែកលើទិដ្ឋភាពច្បាប់ជាមូលដ្ឋាន ក្នុងការឆ្លើយតបទៅកាន់អ្នកជាប់ពន្ធ ដោយធ្វើយ៉ាងណាឱ្យអ្នកជាប់ពន្ធ
សប្បាយចិត្ត មិនសម្តែងការរអ៊ូរទាំ និងផ្តល់កិច្ចសហការល្អ ក្នុងការបង់ពន្ធជូនរដ្ឋ៕ អត្ថបទៈគង់ រតនា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

​សត្វត្រយ៉ង​ចង្កំ​ក​ស​ចំនួន​៩៧៣​ក្បាល ​រក​ឃើញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​

ភ្នំពេញ៖ កំណត់ត្រាថ្មីនៃសត្វត្រយ៉ងចង្កំកស(Pseudibi...អានបន្ត

បរិស្ថាន-ថាមពល • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [480]


អគ្គីភ័យ​កំពុងបន្ត​ឆាបឆេះផ្ទះ​ស្តុបគំនរជ័រ​

រាជធានី​ភ្នំ​ពេញ ៖ ផ្ទះស្តុបគំនរជ័រមួយកន្លែង ដែលស្...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [433]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 704 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1392 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1231491​ នាក់