កាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ចុះអនុស្សារណៈ​ ជាមួយ​អង្គការ​ បម្រើសេវា​សង្គម​ដើមឈើសប្បាយ
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

       ភ្នំពេញ៖ កាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និង អង្គការបម្រើសេវាសង្គមដើមឈើ (HAPPY TREE
  SOCIAL SERVICES) បានចុះហត្ថលេខា លើកិច្ចសហប្រតិបត្តការជាដៃគូនិងបង្កើនការយកចិត្តទុកដាក់លើ
វិស័យមនុស្សធម៌ ក្នុងការជួយដល់ជនរងគ្រោះ និងងាយរងគ្រោះដូចជា កុមារកំព្រាផ្ទុកមេរោគអេដស៍/ជម្ងឺអេ
ដស៍​និងកុមារកំព្រាគ្មានទីពឹង ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

ពិធីនេះធ្វើឡើងនារសៀលថ្ងៃទី២៨ខែឧសភាឆ្នាំ២០១៣នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ ក្រោម​​​​វត្ត​មាន​ លោក ប៉ា
សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងមានការចូលរួមធ្វើបឋកថាពីលោក Nick Vujicic
ដែលជាវាគ្មិនដ៏ល្បីល្បាញមួយរូបនៅលើពិភពលោក​និងជាភ្ញៀវពិសេស នៅក្នុងពិធីចុះកិច្ចព្រមព្រៀងគ្នានេះ
ដែរ ។

ថ្លែងនៅក្នុងពិធីនោះ លោក ប៉ា សុជាតិវង្ស បានលើកឡើងថា វត្តមានរបស់អង្គការ HAPPY TREEពិតជាកិត្តិ
យសមួយរបស់កាកបាទក្រហមកម្ពុជាថែមទៀត ដែលបានបង្ហាញពីកិច្ចសហប្រតិ​បត្តិការនិងពង្រឹងភាពជា
ដៃគូជាមួយបណ្តាញអង្គការសង្គមស៊ីវិល ដើម្បីបង្កើនការយកចិត្តទុក​ដាក់​លើវិស័យមនុស្សធម៌នៅកម្ពុជាឲ្យ
កាន់តែប្រសើឡើងថែមទៀត។ មួយវិញទៀត វត្តមានរបស់ Nick Vujicic ដែលជាវាគ្មិនដ៏ល្បីល្បាញនៅលើ
ពិភពលោកនៅកម្ពុជាលើកនេះ បានបង្ហាញនូវសកម្មភាពដ៏អស្ចារ្យមួយក្នុងរយៈពេលកន្លងមក និងជាសារ
ដ៏សំខាន់ដើម្បីជម្រាបដល់ជនពិការទាំងឡាយឲ្យមានស្មារតីខិតខំតស៊ូដើម្បីជីវិត ។

លោកអភិបាលបន្តថា មិនថាតែជនពិការ ឬក៏មិនពិការនោះទេ អ្នកណាៗសុទ្ធតែមានតម្លៃ នៅក្នុងសង្គមនិង
ការរស់នៅប្រកបកិច្ចការចិញ្ចឹមជីវិត   និងការតាក់តែងឲ្យពិភពលោកយើងនេះកាន់​តែ​​​​ស្រស់បំព្រងឡើងឥត
ឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ។ ទន្ទឹមនឹងនេះអ្វីដែលយើងគួរតែទទួលបាន ផ្តល់នូវតម្លៃមួយថ្មីថែមទៀតនោះ អ្នកដែលពិការខាងផ្លូវកាយតែមានឆន្ទៈមោះមុត មិនត្រឹមតែរស់នៅដោយមានតម្លៃថ្លៃថ្នូប៉ុណ្ណោះទេតែបានបំ
បែកឯកទកម្មដ៏អស្ចារ្យមួយនៅក្នុងជីវិត ជាមួយនឹងការ លែងកំសាន្ត ការប្រព្រឹត្តជីវិត និងការដាស់តឿនឲ្យ
ជនទាំងឡាយដែលពិការខាងផ្លូវចិត្តមានស្មារតីរឹងមាំឡើងវិញផងដែរ ។

លោក ប៉ា សុជាតិវង្ស   បានបង្ហាញទៀតថា ដោយមានការឯកភាពពី  សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី  ហ៊ុន
សែន ប្រធានកាកបាទក្រហមកម្ពុជា មានឪកាសចាប់ដៃគូរជាមួយនឹងអង្កការ HAPPY TREEចាប់ពីពេលនេះ
តទៅ ដើម្បីផ្លាស់ប្តូរព័ត៌មានអំពីសកម្មភាពរបស់ខ្លួនលើផ្នែកមនុស្សធម៌ ការយកចិត្តទុកដាក់ថែទាំកុមារ អំពី
ចំណីអាហារ អនាម័យទូទៅ និងបណ្តុះបណ្តាលឲ្យមានមុខរបរ អាកប្បកិរិយាល្អ និងទំនាក់ទំនងក្នុងសង្គម
ដើម្បីលើកទឹកចិត្តកុមារ និងជនពិការឲ្យមានក្តីសង្ឃឹមក្នុងជីវិត។

លោកវាគ្មិន NickVujicicបានថ្លែងថា នេះពិតជាកិត្តិយសណាស់ដែលលោកបានមកប្រទេស​កម្ពុជាជាលើក
ទី២និងមានបំណងស្រាវជ្រាវនៅក្នុងប្រទេសនេះ ថាតើខ្ញុំអាចជួយអ្វីខ្លះខណៈ​​ដែលខ្ញុំមានបំណងជួយដល់
ប្រទេសផ្សេងៗនៅលើពិភពលោក ។ ខ្ញុំមកលើកនេះ មិនមែនមក លើកទឹកចិត្តដល់មនុស្សទេឬក៏លើកទឹក
ចិត្តដល់ជនពិការ កុមារកំព្រានោះទេ គឺ សម្រាប់មនុស្សគ្រប់ៗគ្នានៅក្នុងប្រទេសកម្ពុជា ។

លោក Nick Vujicicបន្តថា ថ្ងៃនេះលោកបានឃើញកិច្ចសហការណ៍យ៉ាងល្អរវាងកាកបាទក្រហមកម្ពុជាសា
ខារាជធានីភ្នំពេញ ជាមួយនឹងអង្គការ HAPPY TREE (ដើមឈើសប្បាយ) ។ លោកមានសេចក្តីរំភើបមែនទែនដែលខ្ញុំត្រូវបានគេចាត់ទុកជាមិត្តរបស់កម្ពុជា ឲ្យខ្ញុំបានលើកទឹកចិត្ត ដល់
ប្រជាជាតិមួយនេះជាមួយនឹងសេចក្តីស្រលាញ់ ជាមួយនឹងការគោរព ជាមួយចិត្តសប្បុរសដោយ ឲ្យប្រជា
ជនកម្ពុជាជួយប្រជាជនកម្ពុជាដូចគ្នា ។ ហើយអ្វីដែលលោកចង់ធ្វើគឺរកមនុស្ស១លាននាក់ ឲ្យពួកគេបាន
បរិច្ចាក១ដុល្លាម្នាក់ក្នុង១ខែ បាន១លានដុល្លារសម្រាប់ជួយដល់អ្នកដទៃ។

លោកបញ្ជាក់ថា មានជាតិសាសន៍ជាច្រើននៅលើពិភពលោកដែលគ្មានការគោរពទាល់តែសោះសម្រាប់
ជនពិការ ហើយនៅក្នុងជំនឿរបស់ពួកកុលសម្ព័ន្ធមួយចំនួនគេបានសម្លាប់ក្មេងណាដែល​​ពិការ ។
ប៉ុន្តែសម្រាប់ប្រជាជាតិមួយនេះ(កម្ពុជា)មើលទៅហាក់ដូចជាមានសន្ទុះខ្លាំងណាស់ក្នុងការជួយដល់ជន
ពិការ ហើយយើងមានកិច្ចការច្រើនណាស់ត្រូវធ្វើជាមួយគ្នាក្នុងរយៈពេលវែងនៅកម្ពុជា ។

គួរបញ្ជាក់ផងដែរថា  កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាខាងលើនេះ   នៅពេលអនុវត្តជាក់ស្តែង ភាគី
ទាំងពីរនឹងពិភាក្សាលើគម្រោងផែនការលំអិតបន្ថែមទៀត ដើម្បីសហការជួយគ្នាទៅវិញទៅមក​​​ដោយមាន
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបន្ថែមជារៀងរាល់ឆ្នាំ ៕ ដោយ៖ សំអាត

 

 

 

 

 

 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1217]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1013]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1318]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1329]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1239]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​រដ្ឋាភិបាល​សម្រេចបង្កើន​ទុន២៦​លានដុល្លារ​អាមេរិកដល់​មូលនិធិទ្រទ្រង់​និង​អភិវឌ្ឍន៍​​វិស័យក​​សិកម្ម​

ភ្នំពេញ៖ រដ្ឋាភិបាលសម្រេចបង្កើនទុន២៦លានដុល្លារអាមេ...អានបន្ត

កសិកម្ម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [746]


​​អង្គការ​សេដាក​ នឹង​ចុះហត្ថលេខា​លើការ​ផលិត​ និង​នាំចេញ​អង្ករសរីរាង្គ​ទៅ​កាន់តែ​ ផ្សារ​អន្តរជាតិ​

ភ្នំពេញ៖ អង្គការ​អភិវឌ្ឍន៍​កសិកម្ម​មួយ​នៅ​កម្ពុជា ...អានបន្ត

កសិកម្ម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [710]


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្ន...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [1318]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 380 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1948 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 197 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 964848​ នាក់