កម្ពុជានិងប្រទេសអាស៊ានបាន​មក​ពិភាក្សា​គ្នា​បញ្ឍប់​ពី​​ការ​ជ្រៀត​ជ្រែក​ឧស្សាហ​កម្ម​ថ្នាំ​ជក់​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

 

ភ្នំពេញ៖ ក្រុមមន្ត្រីត្រួតពិនិត្យថ្នាំជក់របស់ប្រទេសអាស៊ាន បានបើកកិច្ចពិភាក្សាជាមួយនិងកម្ពុជា កាលពី​ព្រឹក​ថ្ងៃពុធនេះ  ដើម្បីស្វែង​រកបទ​ពិ​សោ​ធ​​​​​ន៍ ​ឆ្ពោះទៅលុបបំបាត់ការជ្រៀតជ្រែ​តពី​ឧស្សាហ​កម្មថ្នាំ​ជក់ ដែលកំពុង​បន្ត​ធ្វើអាជីវកម្មនាពេលបច្ចុប្បន្ននេះ។
លោក​​វេជ្ជ មុំ គង់ នាយកប្រតិបត្តិអង្គ​ការ​ចល​នា ដើម្បីសុខ​ភាព​កម្ពុ​ជា​មានប្រសាសន៏ថា​ ការ​ចូលរួមប្រឆាំង និង​ទប់​ស្កាត់ការ​ជ្រៀតជ្រែក​ពី​ឧស្សាហកម្មថ្នាំជក់​ ពីបណ្តា​ប្រ​ទេស​អាស៊ាននៅ​ពេល​នេះ គឺដើម្បី​ចូលរួម​ផ្តល់​អនុ​សាសន៏​ទប់ស្កាត់​ការបាត់បង់អាយុជីវិត​​ ដោយសាការជក់បារី។ លោកបន្តថា ជារៀងរាល់ឆ្នាំ នៅទូទាំងពិភព​លោក​​មា​ន​មនុស្សប្រមាណ៦លាននាក់ ស្លាប់​ដោយ​​ប្រើប្រាស់ថ្នាំជក់ ក្នុងនោះអ្នកមិនជក់បារី៦០០.០០០​នាក់​ស្លាប់​ ដោយសារស្រូបផ្សែងបារីពីគេ។ តួលេខ​នៃការស្លាប់នេះ នឹងបន្តកើនឡើងរហូតដល់៨​លាន​នាក់​គិតត្រឹម​ឆ្នាំ​២០១៣នេះ ប្រសិនបើ​គ្មានវិធានការមានប្រសិទ្ធិភាពទប់ស្កាត់​ទាន់​​ពេល​​វេលា​នូវការរីករាលដាលនៃគ្រោះ​ថ្នាក់​ម​ហន្ត​រាយ​នេះទេ។ លោកវេជ្ជមុំ គង់ បានបញ្ជាក់ថា នៅកម្ពុជា​ជា​រៀងរាល់ឆ្នាំមានប្រ​ជាពលរដ្ឋប្រមាណជា​១០.០០០ នាក់ស្លាប់ដោយសារជម្ងឺទាក់ទងនឹងថ្នាំជក់។
          ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលមានប្រសាសន៏ថា​ អង្គការ​សុខភាព​ពិភព​លោកតែង​រំលឹ​ក​ដល់​​ប្រទេស​ជាស​មាជិក នៃអនុសញ្ញាស្តីពីការត្រួតពិនិត្យថ្នាំជក់ដែលរាប់​បញ្ចូល​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ​ឲ្យតាក់តែង និង​អនុវត្តគោលនយោបាយ និងផែនការសកម្មភាព​ថ្នាក់ជាតិ​ដោយអនុ​លោមតាម​មាត្រា ៥.៣​នៃ​អនុ​សញ្ញា​​ស្តីពីការត្រួតពិនិត្យថ្នាំជក់និង​គោលនយោ​បាយរបស់វា។ ឯឧ.បានបន្តថា ដោយ​​សារថ្នាំ​ជក់​ជា​ផលិត​​ផល​បណ្តាលឲ្យអ្នកប្រើប្រាស់ស្លាប់ ទើប​កើត​មាននូវទំនាស់ ដែលមិនអាច​ផ្សះ​ផ្សាបាន រវាងសុខ​ភាព​សារធារ​ណៈ និងឧស្សាហកម្មថ្នាំ​ជក់​។ ហេតុដូច្នេះទើប​គោលន​យោ​បាយ​ណែនាំ​របស់​មាត្រា​៥.៣នៃ​អនុសញ្ញា​នេះ បាន​​​​ផ្តល់​អនុ​សាសន៏ឲ្យប្រទេសសមា​ជិករបស់​ខ្លួន​បង្កើតវិ​ធានការ ដើម្បីកាត់បន្ថយទំនាក់ទំនងជាមួយ​ឧស្សា​ហ​កម្មថ្នាំជក់ និងធានានូវតម្លាភាពនៃទំ​នាក់ ទំនងដែលកើតឡើង៕ ដោយ៖ អភិរក្ស
 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1451]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1218]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1522]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1553]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1449]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

រថយន្ត ដឹកកពា្ចក់ពីភ្នំពេញ ទៅមណ្ឌលគីរី ក្រឡាប់តាមផ្លូវរងរបួស ធ្ងន់ស្រាល ៣នាក់

រថយន្តដឹកកពា្ចក់ពីភ្នំពេញទៅមណ្ឌលគីរីក្រឡាប់ត...អានបន្ត

ទេសចរណ៍ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [528]


សាក​សព​ ៦៤នាក់​ត្រួវ​បាន​រកឃើញនៅ​ភាគ​ខាងលិច​នៃរដ្ឋ​ Jalisco​ ​និងរដ្ឋ Michoacan​

ប្រទេសម៉ិចស៊ីកូ៖ កាលពីថ្ងៃម្សិលមិញក្រុមអ្នករុករករប...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [388]


ប្លន់សម្លាប់ប្រពន្ធនិងកូនស្រីថៅ​កែកាប់​ជ្រូកយក​ប្រាក់ និង​គ្រឿង​អលង្ការ​រាប់ម៉ឺនដុល្លា

កំពង់ស្ពឺ ៖ ស្ត្រី​អ្នកលក់​សាច់​ជ្រូក​ម្នាក់...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [460]


​សាលា​​រាជ​ធានីភ្នំពេញ ​​កំពុង​​​សិក្សា​​គ​ម្រោ​ង​​​ផ្លូវ​​ក្រោម​​ដី​​ ​

ភ្នំពេញៈ ផ្លូវ​​​ក្រោម​​ដី​មួយ​ខ្សែ​ដំបូងបង្អស់​រប...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [384]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 250 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1338 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 2173 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1134025​ នាក់