រដ្ឋាភិបាលបង្កើត​ការងារ​បានជាង១លាន​កន្លែងគិត​ត្រឹមឆ្នាំ​២០១១មក​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

 

ភ្នំពេញ៖​គិតត្រឹមឆ្នាំ២០១១មក រដ្ឋាភិបាលបានបង្កើតការងារក្រៅពីវិស័យកសិកម្មបានចំនួ​​ន១.៦​លានកន្លែង ក្នុង​​នោះ កម្មករ និយោជិត ផ្នែកវាយនភ័ណ្ឌ កាត់ដេរ និងស្បែកជើងមានចំនួនជាង៥សែននាក់។ថ្លែងក្នុងពិ​ព័រណ៍​ការងារ​ថ្នាក់​ជាតិដែលប្រារព្ធធ្វើរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី០២ដល់ថ្ងៃទី០៣ខែវិច្ឆិកាឆ្នាំ២០១៣នេះ លោក ពេជ សោភ័ន រដ្ឋ​លេខា​ធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ការហូរ​ចូលនូវ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស ជាមធ្យម៧០០លានដុល្លារ ក្នុងមួយឆ្នាំ និងបានបង្កើតការងារថ្មីក្នុងមួ​យ​ឆ្នាំប្រមាណ២សែនកន្លែង។

ក្រៅពីការងារក្នុងស្រុក រាជរដ្ឋាភិបាលបានខិតខំផងដែរ ក្នុងការស្វែងរកឱកាសការងារនៅ​បរទេសដែលមានប្រាក់​កម្រៃ​​​ខ្ពស់​ជូន​​​ប្រជាពលរដ្ឋបា​ន​​ចំនួនជាង១សែននាក់ ដោ​យ​​បាននាំចូលប្រាក់ចំណូលចូលមកក្នុងប្រទេស ជាង២០​០​លានដុល្លារ​ជាមធ្យមក្នុងមួ​យឆ្នាំ។ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានបង្កើតយន្តការផ្តល់សេវារក​កា​រ​​ងារជូន​ប្រជា​ពលរដ្ឋ ព្រមទាំងវេទិកាការងារ សំដៅបង្កភាពងាយស្រួលក្នុងការផ្លាស់ប្តូរ​ និងទទួលបានព័ត៌​មានទីផ្សារការងារ និង​ទទួលបានការងារធ្វើឆាប់រហ័ស និងចំណាយទាប។លើសពីនេះ រាជរដ្ឋាភិបាល បានខិតខំយ៉ាងសកម្មក្នុង​ការលើក​កម្ពស់​ការគោរពសិទ្ធិ លក្ខខន្ធការងារ និងភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ​តាមរយៈការជំរុញ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមាពី៥០ទៅ៨០ដុល្លារ និងប្រាក់បំណាច់ផ្សេងៗប្រមាណ២០ដុល្លារក្នុងមួយខែ ការបង្កើនការធ្វើ​អធិការ​កិច្ច​ការ​ងារ ការផ្សះផ្សារវិវាទកាន់តែមានប្រសិទ្ធិភាព ព្រមទាំងការអនុវត្តកម្មវិធី រោងចក្រល្អប្រសើរ។

លោក ហុង ជឿន ប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារបានមានប្រសាសន៍ថា ពិព័រណ៍កាងារនេះ នឹងបើក​អោយ​មានការចូលរួមទស្សនាជាសាធារណៈរយៈពេល០២ថ្ងៃ គឺចាប់ពីថ្ងៃទី០២ដល់ថ្ងៃទី០៣ខែវិច្ឆិកាឆ្នាំ២០១៣ ចាប់​​​​ពី​ម៉ោង៨៖០០យប់ ហើយសង្ឃឹមថា នឹងមានអ្នកចូលរួមទស្សនាមកពីគ្រប់ទិសទីចំនួនប្រមាណ២០,០០០នាក់៕

ដោយ៖ រតនា 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1097]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​ប្រាក់ខែ​កម្មករ-កម្មការនី​​ បានសម្រេច​ឡើង​៩៥ដុល្លារ​ ឆ្នាំ២០១៤ និង​ឡើង​១៦០ដុល្លារ​នៅឆ្នាំ២០១៨​

ភ្នំពេញ៖ ក្រុមគណៈកម្មការប្រឹក្សា​ការងារ នៅ​ព្រឹក​ថ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [338]


​លោក ម៉ក់ ជីតូៈ​ បញ្ជូន​ខ្លួន​ជនសង្ស័យករណី​លួច​ព្រះសារិរីកធាតុ​ទៅតុលា​ និង​បន្តការស៊ើប​អង្កេត​

ភ្នំពេញៈ ប្រធាន​នាយកដ្ឋាន​កណ្ដាល នគរបាល​យុត្តិធម៌​...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [411]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 560 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1555 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 865232​ នាក់