ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ ស្រវឹងស្រាជិះម៉ូតូឌុបស្រីក្មេងទៅបុក ម៉ូតូគុបជ្រុងបណ្ដាលឱ្យបុរសចំណាស់
រយះថ្ងាសចេញឈាមហូររហាម ឯស្ដ្រី វ័យក្មេងរបួសជើងត្រូវបុរសម្នាក់ឌុប ចេញទៅបាត់ កាលពីវេលា១១និង
២០ នាទីយប់ថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០១៣ នៅស្ដុបទីក្រុងបៃតង តាមបណ្ដោយផ្លូវ ឧកញ៉ាទេពផនប្រសព្វ
នឹងផ្លូវលេខ២៦១ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យ ដឹងថា បុរសវ័យចំណាស់នោះមានឈ្មោះ ប៉ែន ចាន់តារា អាយុ៥០ឆ្នាំ ជា
នាយ ទាហាន ស្នាក់នៅផ្ទះលេខ៣៥ ផ្លូវលេខ ២១៥ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ។ មុនពេលកើតហេតុបុរសវ័យចំណាស់ ខាងលើនេះបានជិះម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ឌុបស្រីក្មេងម្នាក់មាន
វ័យជាង ២០ឆ្នាំ តាមផ្លូវឧកញ៉ាទេពផនពីកើត ទៅលិចទំនងជាទៅរកកន្លែងឡើងឋាន សួគ៌ ។ លុះមកដល់ស្ដុបទីក្រុងបៃតងបាន បត់ឆ្វេងតាមផ្លូវលេខ២៦១ ហើយបាន ទៅបុកម៉ូតូគុបជ្រុងពណ៌ស្លែ បើក
បរក្នុង ទិសដៅបញ្ច្រាសទិសគ្នាតាមផ្លូវលេខ ១៨២ បណ្ដាលឱ្យអ្នកបើកម៉ូតូគុបជ្រុង រងរបួសធ្ងន់ត្រូវរថយន្ដ
សង្គ្រោះដឹកយក ទៅព្យាបាលនៅគ្លីនិកឯកជន ។
ក្រោយពេលកើតហេតុជនរងគ្រោះ បានទូរស័ព្ទប្រាប់ប្រពន្ធថា មានគ្រោះ ថ្នាក់ចរាចរនៅចំណុចខាងលើ ។ ខណៈ ស្ដ្រីជាប្រពន្ធមកដល់ភ្លាមមិនបានដឹង ថាបុរសជាប្ដីឌុបស្រីក្មេងទេ ប៉ុន្ដែមាន អ្នកឃើញហេតុការណ៍
ប្រាប់ថា អម្បាញ់ មិញបុរសវ័យចំណាស់ម្នាក់នេះឌុបស្រីក្មេងម្នាក់មកជាមួយធ្វើឱ្យស្ដ្រីជាប្រពន្ធ ខឹងពេកទប់
កំហឹងមិនបានទះកំផ្លៀង បុរសជាប្ដីមួយដៃ ខណៈកំពុងមានឈាម ហូរជោកថ្ងាស ប៉ុន្ដែត្រូវសមត្ថកិច្ចឃាត់
កុំឱ្យប្រើអំពើហិង្សាតាមផ្លូវសាធារណៈ ។
ប្រភពព័ត៌មានបានឱ្យដឹងទៀតថា រហូតដល់ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០១៣ ដោយដឹងថាខ្លួនមានកំហុស
បុរសវ័យចំណាស់រូបនេះសុខចិត្ដសង ជនរងគ្រោះចំនួន៣០០ដុល្លារដើម្បី បញ្ចប់រឿង ។ ប៉ុន្ដែអ្វីដែលធ្វើឱ្យគេហួស ចិត្ដ និងនឹកស្មានមិនដល់នោះ គឺគ្រោះ ថ្នាក់ចរាចរនេះធ្វើឱ្យបុរសវ័យចំណាស់ ខាត
បង់ប្រាក់៣០០ដុល្លារ, ខូចខាតម៉ូតូ, របួសបែកថ្ងាស, ត្រូវមួយកំផ្លៀងរបស់ប្រពន្ធ ៕
ប្រភព ៖ នគរវត្ត