ក្រសួងការបរទេស​កម្ពុជា បដិសេធរ​បាយការណ៍ ​របស់ក្រសួង​ការបរទេសអាមេរិក​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖ ក្រសួងការបរទេស​ក​ម្ពុ​ជា បាន​បដិសេធ​របាយការណ៍ របស់​ក្រសួងការបរទេស សហរដ្ឋអាមេរិក ស្តីពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា ឆ្នាំ​២០១៣ ជុំវិញ​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ការធ្វើ​បាតុកម្ម និង​ព្រឹត្តិការណ៍​ប៉ះទង្គិច​គ្នា នៅ​ស្ពាន​អាកាស​ក្បាលថ្នល់ និង​នៅ​ផ្លូវ​វ៉េងស្រេង ដែល​បាន​បណ្តាល​ឲ្យ​មាន​អ្នកស្លាប់ និង​របួស រួមទាំង​ការចាប់ខ្លួន​បាតុករនិង​បញ្ហា​ផ្សេងទៀត គឺជា​ការមិនពិត​។ ​អ្វីដែល​រដ្ឋាភិបាល​ធ្វើ គឺ​ជាការ​អនុវត្ត​ទៅ តាម ផ្លូវ​ច្បាប់​។​ ការច្រានចោល​របាយការណ៍​នេះ បានធ្វើ​ឡើង នៅ​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៤ បន្ទាប់​ពី​ស្ថានទូត​អាមេរិក ប្រចាំ​កម្ពុជា បាន​ផ្សព្វផ្សាយ​នូវ​របាយការណ៍ របស់​ក្រសួងការបរទេស​អាមេរិក ស្តីពី​បញ្ហា​សិទ្ធិមនុស្ស នៅ​កម្ពុជា​ឆ្នាំ​២០១៣​។​ លោក ​កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា បាន​មានប្រសាសន៍ថា ទាក់ទង​ការបោះ​ឆ្នោត គឺ​បាន​ដោះស្រាយ​រួចរាល់​អស់ហើយ ហើយ​ការចោទប្រកាន់ របស់​គណបក្ស​ប្រឆាំង កន្លងមក ក៏បាន​ដោះ​ស្រាយ​​​​រួចរាល់​ហើយ​ដែរ​។ ដោយបាន​ធ្វើការ​ដោះស្រាយ តាម​រយៈ​​គណៈ​កម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​តាមរយៈ​ក្រុមប្រឹក្សាធម្មនុញ្ញ គេ​បាន​ពិនិត្យ​ចប់សព្វគ្រប់​អស់ហើយ ដូចជា​អត់​មាន​អ្វី ដែល​នៅ​សេសសល់​ទៀត​ទេ​។​

ចំពោះការចោទប្រកាន់ មកលើ​រដ្ឋាភិបាល​កម្ពុ​ជា រឿង​បង្ក្រាប​នៅ​ស្ពាន​អាកាស​ក្បាលថ្នល់ និង​នៅ​ផ្លូវ​វ៉េងស្រេង ត្រូវ​បាន​​អ្នកនាំពាក្យរូបនេះបញ្ជាក់ថា រឿង​ហ្នឹង គ្រាន់តែ​ជាការ​អនុវត្ត​ច្បាប់ របស់​រាជរដ្ឋាភិបាល តែប៉ុណ្ណោះ​ឯង ពីព្រោះ​យើង​អនុវត្ត​ទៅតាម​ច្បាប់ បាតុកម្ម ដោយ​សន្តិវិធី ​។ ដូច្នេះ​យើង​មិន​អនុញ្ញាត ឲ្យ​មាន​បាតុកម្ម​ណា ដែល​បង្ក​ទៅជា​អំពើហិង្សា​ទេ​។​ ​លោក​​លើកឡើងទៀតថា រដ្ឋាភិបាល​កន្លងមក ដូច​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋ​មន្ត្រី​​ក្រសួងការបរទេស​កម្ពុជា​បាន​មានប្រសាសន៍ កាលពី​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការបរ​ទេស​​​អូស្ត្រាលី នាពេល​កន្លងមក​ថា ពីមុននិង​មកដល់​ឥឡូវ និង​ទៅមុខទៀត រដ្ឋាភិបាល​កម្ពុជា បាន​នឹង​កំពុង​ធ្វើ នឹងធ្វើ អនុលោម​ទៅតាម​ច្បាប់រដ្ឋ​ធម្ម​នុញ្ញ និង​ច្បាប់​នៃ​ប្រទេស​កម្ពុជា​ទាំងអស់ អត់​មាន​អ្វី​ដែលថា ខុសច្បាប់​ទេ គឺ​យើង​ធ្វើ​ដោយ​អនុវត្ត​ទៅតាម​ច្បាប់​ប្រទេស​​តែប៉ុណ្ណោះ​៕

ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ជនដៃ​ដល់ម្នាក់​​​បាញ់​​សំលាប់​មនុស្ស​ ៧នាក់​នៅក្នុង​​​​ប្រទេស​ Turkey​​​

ប្រទេស Turkey៖ កាលពីពេលថ្មីៗនេះ កម្មករចិត្តឆៅម្នាក...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [309]


១០០​​ ថ្ងៃ​នៃ​ការកាប់​​​សម្លាប់​នៅក្នុង​រដ្ឋ​ Rwanda ​

ប្រទេសអាព្រិក៖ នៅក្នុងរយះពេល ១០០ថ្ងៃនៃឆ្នាំ ១៩៩៤ ប...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [919]


បំផ្ទុះ​​គ្រាប់​បែក​នៅ​ទីក្រុង​ Hilla​ ឆក់​យក​ជីវិតម​នុស្ស​ចំនួន​ ៣២នាក់​

ប្រទេសអ៊ីរ៉ាក់៖ កាលពីថ្ងៃអាទិត្យម្សិលមិញ ការបំផ្ទុ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [333]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 365 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1021 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864698​ នាក់