មន្ត្រី​រដ្ឋាភិបាល​និង​មន្ត្រី​អង្គ​ការ​ក្រៅ​រដ្ឋាភិបាល​រួម​គ្នា​រៀប​ចំ​ផែន​ការ​កាត់​បន្ថយ​គ្រោះ​មហន្ត​រាយ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

 

ភ្នំពេញ : មន្ត្រីរដ្ឋាភិបាល ភ្នាក់ងារអង្គការសហប្រជាជាតិ អង្គការក្រោរដ្ឋាភិបាល ភ្នាក់​ងា​រអ្ន​ក​ផ្តល់ជំនួយ​និង​
វិ​ស័យ​ឯកជនពាក់ព័ន្ធ បានធ្វើការរួមគ្នាកសាងផែនការសក​ម្មភាពយុទ្ធសា​ស្ត្រសម្រាប់កាត់​បន្ថយហានិភ័យ​គ្រោះមហន្តរាយ ឆ្នាំ២០១៤-២០១៨។សិក្ខាសាលានេះត្រូវបានអ្នកគ្រប់គ្រងកម្មវិធីសង្ឃឹមថា នឹងផ្តល់ជា​វេទិ​កាដល់អ្ន​កពាក់ព័ន្ធទាំងរដ្ឋ និងវិស័យឯកជនពិភាក្សាកំណត់អាទិភាព បញ្ចេញគំនិតនិងប្រមូ​ល​ព័​ត៌​​មាន​សម្រាប់​កសាងផែនការសកម្មភាពយុទ្ធសាស្ត្រសម្រាប់កាត់បន្ថហានិភ័យគ្រោះ​​​មហន្តរាយ។

ឯកឧត្តម ប៉ុន ណារិទ្ធិ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍​​
ថា ​ការបាត់បង់​ដោយគ្រោះមហន្តរាយកើតមានកាន់តែញឹកញាប់ និងធ្ងន់ធ្ងរឡើងនៅក្នុងការរស់នៅ និង​ប៉ះ​​​ពាល់​​ដល់ជី​វភាព​រស់នៅរបស់បុគ្គលនានា ជាពិសេសអ្នកក្រីក្រដែលពិបាកទទួលបានពីការអភិវឌ្ឍ។ កត្តា​
ទាំង​​អស់​​នេះ​ហើ​យ​​ បានជាហានិភ័យនៃគ្រោះមហន្តរាយគឺជាកង្វល់ដ៏ធំរបស់រដ្ឋាភិបាល ព្រោះផលប៉ះ​ពាល​​
នៃ​គ្រោះ​​​​មហន្តរាយ​មានការផ្លាស់ប្តូរពីតំបន់មួយទៅតំបន់តាមលក្ខណៈប្រទាក់ក្រ​ឡាគ្នា ហើយវាអាច​នឹងផ្តល់​​
ផល​ប៉ះ​​ពាល់ទូទាំង​ប្រ​ទេស​នៅពេលខាងមុខផងដែរ ។​

ដូច្នេះ ជាការជៀសមិនរួច ការគ្រប់គ្រងគ្រោះ​ហានិភ័យត្រូវតែមានការ​ចូល​រួមពីគ្រប់ក្រសួងមន្ទីរទាំងអស់មិន​​​​អាចទំលាក់ការទទួលខុសត្រូវទៅលើអ្នកណាម្នាក់បានឡើយ។យ៉ាងណាក៏​ដោយ បើតាមឯកឧត្តម ប៉ុន ណារិ​ទ្ធិ​ ​​ការបញ្ជៀបការយល់ដឹងពី គ្រោះមហន្តរាយទើបតែធ្វើ​បានលើក្រសួងមួយ​ចំនួនប៉ុណ្ណោះដូចជា ក្រសួង​ការពារ​​​​​ជាតិ ក្រសួងកសិកម្ម និងក្រសួងធនធានទឹក និងឧតុនិយមជាដើម ។ សម្តេច​​តេជោ ហ៊ុន សែន នាយ​ករដ្ឋមន្រ្តី​​​​​នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣នេះ បាន អំពាវនាវដល់ ប្រជាពលរដ្ឋ អោយ​​​​មាន​​ការប្រុងប្រយ័ត្ន ចំពោះសុវត្ថិភាពក្រុមគ្រួសារ ហើយអាជ្ញាធរ​គ្រប់​ជាន់ ថ្នាក់ ទាំងអស់ ត្រូវប្រុងប្រយ័ត្នក្នុ​ង​​​​ការយកចិត្តទុកដាក់ខ្ពស់ ជួយសង្គ្រោះប្រជាពលរដ្ឋ អោយបាន​ទាន់​ពេល​វេលា។ តាមតួលេខពី លោក កែវ វី ​​
នា​​​យកខុទ្ទកាល័យ គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ​បានអោយដឹងថា  ចាប់តាំងពីមាន គ្រោះ​​ទឹក​​​ជំនន់ បានកើតមានឡើងដោយ រាប់ចាប់ពីខែសីហា រហូតដល់​​ខែ​កញ្ញា ឆ្នាំ​២០១៣នេះមានមនុស្ស ស្លាប់​​ចំនួន​​​២០នាក់ហើយ ៕ ដោយៈ រតនា ​

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

ឈើប្រណីតត្រូវបានគេឃើញ​ធ្វើ​ចរា​ចរណ៍

ប៉ោយប៉ែត ៖ ឈើប្រណីតត្រូវបានគេមើលឃើញថាកំពុងធ្...អានបន្ត

បរិស្ថាន-ថាមពល • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [660]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 460 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 850 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1230949​ នាក់