៤ថ្ងៃទៀត រដ្ឋសភា នឹងប្រជុំវិសាមញ្ញ អនុម័តសេចក្តីស្នើច្បាប់ ស្តីពី ការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋក្នុងរបបខ្មែរក្រហម
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

  ភ្នំពេញ៖ សេចក្តីស្នើច្បាប់ស្តីពីការប្រឆាំង​ការមិនទទួលស្គាល់​ឧក្រិដ្ឋកម្មដែល​​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈកាល​នៃ​កម្ពុជា​ប្រជាធិបតេយ្យមាន​មួយ​ជំពូកនិង​មាន៥មាត្រានឹង​ត្រូវ​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភាយក​មក​
ប្រជុំ​ពិភាក្សា​ជា​លើក​ទី​២នៅ​ថ្ងៃ​ទី​៥ខែ មិថុនា ឆ្នាំ​២០១៣ ដើម្បី​ដាក់ចូល​ក្នុង​ការប្រជុំ​វិសាមញ្ញ​រដ្ឋសភា​ពេញ
អង្គដែល​គ្រោង​នឹង​ធ្វើ​នៅ​ថ្ងៃទី​៧  ខែមិថុនា ខាងមុខនេះ​។​

សេចក្តីស្នើច្បាប់​នេះ​ត្រូវបាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភាបាន​ប្រជុំ​ពិភាក្សា​ម្តង​រួចមកហើយកាល
ពី​ថ្ងៃ​ទី​៣១ខែ​ឧសភាឆ្នាំ​២០១៣ក្រោម​អធិបតីភាព​សម្តេចហេងសំរិនប្រធានរដ្ឋសភា​។


​ប្រធាន​គណៈកម្មាធិការ​កិច្ចការបរទេស​សហប្រតិបត្តិ​ការ​អន្តរជាតិឃោសនា​ការ និង​ព័ត៌មាននិង​ជា​សមា
ជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភាលោកឈាងវុនបានឲ្យដឹងនៅ​ព្រឹក​ថ្ងៃ​ទី​០៣ខែមិថុនាថា  បន្ទាប់
ពី​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​កន្លងទៅកាលពី​សប្តាហ៍​មុនគឺ​បាន​ប្រគល់​ភារកិច្ច​នៃ​ការរៀបចំ​ខ្លឹម
សារ​នៃ​សេចក្តីស្នើច្បាប់​នេះឲ្យទៅ​គណៈកម្មាការ​នីតិកម្ម​នៃ​រដ្ឋសភាដើម្បី​រៀបចំ​ជូន​គណៈកម្មាធិការ​អចិ
ន្ត្រៃយ៍​សម្រេច​។បើសិន​ជា​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​សម្រេច នឹង​ដាក់​ចូល​ក្នុង​សភា​ពេញអង្គ​ជា​វិសាម
ញ្ញនៅ​ថ្ងៃ​សុក្រទី​០៧ខែមិថុនាឆ្នាំ​២០១៣​។


សេចក្តីស្នើច្បាប់​ថ្មី​នោះបានកំណត់​ដាក់ទោស​លើ​ជន​ណាដែល​មិន​ទទួលស្គាល់​របប​ខ្មែរក្រហមថា​មាន
​ការធ្វើ​ទារុណកម្មនិង​ការសម្លាប់​មនុស្ស​ជិត២លាន​នាក់ដោយ​ត្រូវ​ផ្តន្ទាទោសដាក់​ពន្ធនាគារ​ពី៦ខែទៅ២
ឆ្នាំនិង​ពិន័យ​ជា​ប្រាក់​ពី១លាន​រៀលទៅ៤លាន​រៀល​៕​ដោយសស្អាត

 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [734]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [756]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [800]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [695]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [654]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

គ្រូពេទ្យស្ម័គ្រចិត្តមក​​ពីអាម៉េរិកចុះព្យាបាល​​ជំងឺជូនពលរដ្ឋ​នៅ​មណ្ឌលសុខ​ភាព ​ហ៊ុន សែន កែវផុស ​​

ព្រះសីហនុ ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់អាម៉េរិក...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [353]


ព្រះគ្រូចៅអធិការ​វត្តមួយអង្គត្រូវ​បានដកតំណែង ​បន្ទាប់ពីប្រើហឹង្សា​វាយទៅលើដូនជី​

ឧត្តរមានជ័យ៖ ព្រះ​គ្រូ​មេគុណខេត្តឧត្តរមានជ័យ បានសម...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [377]


​ឧបការីរង​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​អាមេរិក​ នឹង​មកបំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​​

ភ្នំពេញ៖ មន្រ្តីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [287]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 159 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 178 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 863855​ នាក់