​លោកឧកញ៉ា ​ស៊ិន ឃីម ​មេឈ្មួញនាំ​ប្រេងគេចពន្ធមាន​អំណាចគ្រប​លើសមត្ថកិច្ចខេត្តបាត់ដំបង ​និងប៉ៃលិន​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖ សេចក្តីរាយការណ៍​ពី​មន្ត្រី​ប្រចាំ​ច្រកព្រំដែន​មួយចំនួន​បាន​ឲ្យ​ដឹងថា ជាធម្មតា​ឧកញ៉ា ស៊ិ​ន ឃីម បាន​នាំចូល​ប្រេង សាំង​មកពី​ស្រុក​សៀមទៅតាម​សំណើ​ពិសេស​មួយ​ដែលមាន​ការ​ឯកភាព​ពី​អភិបាលខេត្ត​ប៉ៃលិនឲ្យ​យកមកប្រើ​ប្រាស់​នៅតាម​តំបន់​ព្រំដែនប៉ុន្តែ​ស្ថានភាព​នៃ​ការ​នាំចូល​ប្រេងសាំង​ជាក់ស្តែង​ឧកញ៉ា ស៊ិ​ន ឃីមនាំចូល​លើស​ចំនួន​កំណត់ ម្តងៗ​រាប់រយ​តោន​ឯណោះគេ​មិនដែល​ឃើញ​ជំនាញ​ធ្វើការត្រួតពិនិត្យ​ឬ​ទប់ស្កាត់​ពី​បញ្ហា​នេះ​ម្តងណា​ឡើយមិនដឹង​ជាមាន​អាថ៌កំបាំង​អ្វីទេ​។

ជាគោលការណ៍​ឧកញ៉ា ស៊ិ​ន ឃីមទទួលបាន​ការអនុញ្ញាត​ឲ្យ​នាំចូល​ប្រេងសាំង​មកប្រើប្រាស់​ឬ​ចែកចាយ​តែ​ក្នុង​​បរិវេណ​ទឹកដី​ខេត្ត​ប៉ៃលិន ប៉ុណ្ណោះ ក្នុង​ចំនួន​កំណត់​មួយ ប៉ុន្តែ​ឧកញ៉ាស៊ិន ឃីមក៏បាន​ឃុបឃិត​ផ្តល់​ផល​ប្រយោ​ជន៍​ឲ្យ​ជំនាញ​គយ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទើប​អាច​នាំចូល​ប្រេងសាំង​តាម​ខេត្ត​ប៉ៃលិនលើស​ចំនួន​ដែល​បានកំណត់​ម្តងៗ​រាប់រយ​តោនហើយ​បន្ត​យក​ទៅលក់​ចែកចាយ​ដល់​បណ្តា​ស្រុក​មួយចំនួន​លើ​ទឹកដី​ខេត្តបាត់ដំបងដូចជា​ស្រុក​កំរៀង និង​ស្រុក​ភ្នំព្រឹក​ជាដើមមិនដែល​មាន​នរណា​ហ៊ាន​បង្រ្កាបនោះទេ ព្រោះក្រុមសមត្ថកិច្ចគ្រាន់តែឮថា ប្រេង​របស់លោកឧកញ៉ា ស៊ិន ឃីម ម្នាក់ៗទើបចូលទៅវិញអស់ ហើយ។

ប្រភពដដែលបានឱ្យដឹងទៀតថាក្នុង​មួយខែៗ​ចំណូល​ថវិកាជាតិ​ត្រូវបាន​បាត់បង់​ច្រើនសន្ធឹក​សន្ធាប់​ដោយសារ​តែ​អំពើ​រត់ពន្ធ​ប្រេងសាំង​របស់​ឧកញ៉ា​ស៊ិន ឃីមតាម​ច្រកព្រំដែន​ខេត្ត​ប៉ៃលិន​យកទៅ​ចែកចាយ​ដល់​បណ្តា​ស្រុក​ជា​ច្រើន​ក្នុង​ខេត្តបាត់ដំបងមិន​ដែលមាន​សមត្ថកិច្ច​ឬ​មន្ត្រី​ជំនាញ​ចាត់វិធានការ​បង្ការ​ប​ង្ក្រា​ប​ឲ្យ​មាន​ប្រសិទ្ធភាព​ម្តងណា​ឡើយ ទុក​ឲ្យ​ឧកញ៉ា ស៊ិ​ន ឃីមធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត​។ គេ​មិនដឹងថា​ជំនាញ​គយ​ប្រចាំ​ច្រក​ព្រំដែនរបស់លោក លឹម សម្បត្តិ និង​ប្រធាន​សាខាគយ ខេត្ត​ប៉ៃលិន លោក អ៊ុក វណ្ណ​ច័ន្ទទទួលបាន​ផលប្រយោជន៍​ពី​ជំនួញ​ប្រេងសាំង​គេច​ពន្ធ​របស់​ឧកញ៉ា ស៊ិន ឃីម ប៉ុន្មាន​នោះទេ ក្នុង​មួយខែៗ​ ប៉ុន្តែ​គេ​ដឹងថា​មេ​គយ​ចល័ត​ម្នាក់ដែល​គ្រាន់តែ​បិទ​ភ្នែក​មើល​មិនឃើញ​ការរត់ពន្ធ​ប្រេងសាំង​របស់​ឧកញ៉ា ស៊ិ​នឃីម ទទួលបាន​របប​ប្រចាំខែ​មិនតិចជាង​៤​ម៉ឺន​ដុល្លារ​នោះទេ​។ ​

ឧកញ៉ា ស៊ិ​ន ឃីម ត្រូវបានគេរាយការណ៍ឱ្យដឹងថា គាត់បានប្រកប​អាជីព​នាំចូល​ប្រេងសាំង​គេចពន្ធហើយ​បើ​បង់ពន្ធ​វិញ​យ៉ាង​ច្រើន​បំផុត​ត្រឹម​៦០​ភាគរយ​ប៉ុណ្ណោះ  ហើយ​ជំនាញ​គយ​គ្រប់​ជាន់ថ្នាក់​សុទ្ធតែ​ទទួលបាន​របប​ប្រចាំ​ខែ​ពី​ឧកញ៉ា ស៊ិ​ន ឃីម ជា​ទៀងទាត់​ទើប​អ្វីៗ​អាច​ដំណើរការ​ដោយ​រលូន​ល្អហើយ​គេ​មិនដឹងថា​ឧកញ៉ា ស៊ិ​ន ឃីម មាន​ខ្នងបង្អែក​ធំ​ប៉ុនណា​ទេទើប​គាត់​អាច​បង្ក​ព្យុះភ្លៀង​តាមតែ​អំពើ​ចិត្ត​ក្នុង​ការ​នាំចូល​ប្រេងសាំង​បង់ពន្ធ​មិន​គ្រប់​មក​លក់​ចែកចាយ​តាម​តំបន់​ព្រំដែន​យ៉ាង​អនាធិប​តេយ្យ​។

ក្រៅពី​ជំនួញ​នាំចូល​ប្រេងសាំង​បង់ពន្ធ​មិន​គ្រប់​ឧកញ៉ា ស៊ិ​ន ឃីមបាន​ធ្វើជា​មេការ​គ្រប់គ្រង​កាស៊ីណូដល់​ទៅ​ពីរ​បី​កន្លែង​តាម​តំបន់​​ព្រំដែន ហើយ​ពេលខ្លះទៀត ឧកញ៉ា ស៊ិន ឃីមបាន​យកឈ្មោះ​អ្នកតំណាងរាស្ត្រ​និង​ជា​ភរិយា​អភិបាលខេត្ត​ប៉ៃលិនទៅប្រើ​ប្រាស់​ក្នុងការ​បំភិត​បំភ័យ​គំរាមកំហែង​មន្ត្រី​និង​សមត្ថកិច្ច​មួយចំនួន​មិន​ឲ្យ​កោសរូសឬ​រំខាន​ជំនួញ​រកស៊ី​មិន​ស្របច្បាប់​របស់ខ្លួន​ផងដែរ​។ គេ​មិន​ច្បាស់​ទេ​ថាតើ​ឧកញ៉ា ស៊ិន ឃីម មាន​ទំនាក់ទំនង​អ្វី​ជាមួយថ្នាក់ណាខ្លះទេ។

ប្រភពព័ត៌មានបានឱ្យដឹងថា នៅប៉ៃលិន និងបាត់ដំបងឈ្មួញដែលរកស៊ីនាំប្រេងគេចពន្ធធំជាងគេ គឺលោក​ឧកញ៉ា ស៊ិន ឃីម ដែលឧកញ៉ារូបនេះ ត្រូវបានគេរាយការណ៍ថា​ មានឥទ្ធិពលមានអំណាចលុយកាក់​គ្របលើ​សមត្ថកិច្ច​ខេត្តទាំងពីរនេះ ធ្វើឱ្យ​សមត្ថ​កិច្ចទាំងនោះ ធ្វើអ្វីគាត់មិនកើតដោយ​សារតែឧកញ៉ារូបនេះជា​អ្នកឧបត្ថម្ភ​លុយ​កាក់ ដាក់ហោប៉ៅឱ្យពួកគេយកទៅស្អំ មេជើង មេដៃ ស្រីញីអូនបងបានយ៉ាងសប្បាយរាល់ខែៗតែម្តង​ តាំងពីថ្នាក់លើ ដល់ថ្នាក់ក្រោម។

ពិសេស​ជាមួយ​លោក ស្រី បាន ស្រីមុំដែលបច្ចុប្បន្នជាអ្នកតំណាងរាស្ត្រប្រចាំខេត្តបៃលិនភរិយា លោក អ៊ី ឈាន អភិបាល​ខេត្តប៉ៃលិន ហើយដែលកន្លងមកលោកស្រី​ដ៏​ល្បីល្បាញ​ធ្លាប់​ប្រឡូក​ក្នុង​ការរកស៊ី​ដឹកជញ្ជូន​ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​ខេត្ត​ប៉ៃលិន​នោះ ប៉ុន្តែ​ជា​ញឹកញាប់​គេ​មិនដែល​ឃើញ​លោកស្រី បាន ស្រីមុំមានប្រតិកម្ម​ចំពោះ​រឿង​ដែល​ឧកញ៉ា ស៊ិន ឃីម​យក​ឈ្មោះ​របស់លោកជំទាវ​ទៅប្រើ​ប្រាស់​នោះទេ ធ្វើ​ឲ្យ​គ្រប់ៗ​គ្នា​សង្ស័យថាជំនួញ​រកស៊ី​នាំចូល​ប្រេងសាំង​បង់ពន្ធ​មិន​គ្រប់​របស់​ឧកញ៉ា ស៊ិ​ន ឃីមទំនង​ជាមាន​ភាគហ៊ុន​របស់លោកជំទាវ​ភរិយា អភិបាល​ខេត្ត​ប៉ៃលិន​ហើយ​មើលទៅ​។​

ពាក់ព័ន្ធទៅនឹងការចោទប្រកាន់ខាងលើនេះ សារព័ត៌មានអរិយធម៌បានព្យាយាមទំនាក់ទំនងសុំ​ការបំភ្លឺពី​លោក​ឧកញ៉ា ស៊ិន ឃីម លោក លឹម សម្បត្តិ លោក អ៊ុក វណ្ណច័ន្ទ និងលោកជំទាវ បាន ស្រីមុំ ដែរ ប៉ុន្តែទូរស័ព្ទ​សុទ្ធតែ​ទំនាក់ ទំនងមិនបាន។ ក្នុងរឿងហ្នឹងទោះបីជាយ៉ាងណាក៏សារព័ត៌មានយើងខ្ញុំ នៅរង់ចាំការបកស្រាយ​ណា​មួយពី​អ្នកទាំង​អស់គ្នា៕
ដោយ៖ ភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1085]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ឥណ្ឌូនេស៊ីសំឡឹង​​ឃើញសក្តានុពល​​កម្ពុជាលើវិស័យ​​កសិកម្មនិងទេសចរណ៍​​

ភ្នំពេញ៖ ​​ប្រ​ទេស​​​ឥណ្ឌូ​នេស៊ី​កំ​ពុងសំឡឹងឃើញ​សក...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [280]


គណបក្ស​ហ៊្វុន​ស៊ិនប៉ិ​ច ​ជួបប្រជុំគ្នា​ បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​ចលនា​ស្រ្តី​ថ្នាក់​ជាតិ​

ភ្នំពេញ៖ បើទោះជាពុំទទួលបានសម្លេងគាំទ្រ នៅក្នុងរដ្ឋ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [404]


មន្រ្តី​ប៉ូលីស​នៅក្នុង​ប្រទេស​ Togo​ ចាប់​ខ្លួន​មនុស្ស​ ៣នាក់​​ពីបទជួ​ញដូរ​ភ្លុក​ដំរី​

ប្រទេស Togo៖ កាលពីព្រឹកថ្ងៃពុធនេះ មន្រ្តីប៉ូលីសនៅក...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [378]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 99 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 107 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 863784​ នាក់