លោក ផៃ ស៊ីផានច្រានចោលរបាយការណ៍ Global Witness ថាជាការវាយប្រហារមកលើ រាជរដ្ឋាភិបាល
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

    ភ្នំពេញមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី១៤ខែឧសភាឆ្នាំ២០១៣បានចេញ​ប្រតិកម្មឆ្លើយតប
ចំពោះរបាយការណ៍របស់អង្គការឃ្លាំមើលពិភពលោក(Global Wetness) ដោយបានចោទប្រកាន់រាជរដ្ឋាភិ
បាលកំពុងរំលោភបំពានច្បាប់ក្នុងការផ្តល់ដីសម្បទាន​សេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនធំៗ២របស់វៀតណាមនោះ
វាគ្រាន់តែការវាយប្រហារមកលើរាជ​រដ្ឋាភិបាលកម្ពុជាតែប៉ុណ្ណោះ។

អ្នកនាំពាក្យនិងជារដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តីលោកផៃស៊ីផានមានប្រសាសន៍​ថារបាយការណ៍
របស់អង្គការមួយនេះគឺមានទិសដៅវាយប្រហារមកលើរាជរដ្ឋាភិបាលហើយ​ក៏ជារបាយការណ៍មួយដែល
គ្មានមូលដ្ឋានច្បាស់លាស់និងមិនពិតប្រាកដក្នុងការ​បោះពុម្ពផ្សាយ។

អ្នកនាំពាក្យរូបនេះបន្តថារាជរដ្ឋាភិបាលមិនអាចទទួលយកបានទេនូវរបាយការណ៍ដែល​បានចោទប្រកាន់
បែបនេះព្រោះប្រទេសកម្ពុជាមានគណៈកម្មាធិការវាយតម្លៃគ្រប់ជ្រុង​ជ្រោយ​ក្នុងការផ្តល់ដីសម្បទានសេដ្ឋ
កិច្ចទៅឲ្យក្រុមហ៊ុនវិនិយោគបរទេសនានា។

លោកបញ្ជាក់ថាយើងមានលក្ខខណ្ឌត្រឹមត្រូវធ្វើទៅតាមច្បាប់ដែលអនុញ្ញាតឲ្យរាជ​រដ្ឋាភិបាលធ្វើទិសដៅ
ក្នុងការផ្តល់ដីសម្បទានសេដ្ឋកិច្ចយើងធ្វើនៅក្នុងទម្រង់នៃច្បាប់មួយយើងមិនមែនចេះតែធ្វើតាមអំពើចិត្ត
ដូចការចោទប្រកាន់នោះទេ។

លោកផៃស៊ីផានបន្តថារាជរដ្ឋាភិបាលប្រគល់ដីសម្បទានសេដ្ឋកិច្ចក្នុងគោលបំណងកំណែទម្រង់សេដ្ឋកិច្ច
នៅកម្ពុជាពីសេដ្ឋកិច្ចគ្រួសារនិងជាលក្ខណៈប្រពៃណីឲ្យក្លាយទៅជា​សេដ្ឋកិច្ចដែលមានការទទួលស្គាល់
ជាលក្ខណៈអន្តរជាតិ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៣ខែឧសភាអង្គការGlobal Witness បានបង្ហាញរបាយ​ការណ៍​របស់ខ្លួនថាមាន
ក្រុមហ៊ុនចម្ការកៅស៊ូធំពីររបស់វៀតណាមទី១.ក្រុមហ៊ុនហ្វាងអាន់យ៉ាឡាយនិងទី២. ក្រុមហ៊ុនរ៉ាប់ប៊ឺគ្រូប
កំពុងតែបង្កបញ្ហាផ្នែកដីធ្លីយ៉ាងខ្លាំងក្នុងការបំផ្លាញធនធាន​ធម្មជាតិដោយបានរំលោភច្បាប់និងសិទ្ធិមនុស្ស
នៅកម្ពុជាតាមរយៈការផ្តល់ដីសម្បទាន​សេដ្ឋកិច្ច​ដាំដើមកៅស៊ូ៕

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [875]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [878]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [916]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [815]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [765]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ដើរគេចពីសមត្ថ​កិច្ច​ឡើង​ភ្នំ​ជាន់​មីន​ស្លាប់​

ឧត្តរមានជ័យៈ ថ្ងៃទី ​២៨​ ខែ​ កញ្ញា​ ឆ្នាំ ​២...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [387]


លោកអង្គ វង្សវឌ្ឍនា​ ​ទៅចូលរួម​សន្និ​សីទអន្តរ​ជាតិ ​ស្ដីពីពិភពលោក​ ​គ្មានទោស ​​ប្រហារជីវិត​​

ភ្នំពេញ៖ លោក អង្គ ​វង្សវឌ្ឍនា ​រដ្ឋមន្ត្រីក្រសួងយុ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [454]


​រយៈពេល​ ១៥​ ឆ្នាំ សេដ្ឋកិច្ចកម្ពុជា ​មានកំណើនជាង ​៨ ​ភាគរយ​ ជាមធ្យមក្នុងមួយឆ្នាំ​

ភ្នំពេញៈ ក្នុងរយៈពេល ១៥ ឆ្នាំកន្លងទៅនេះសេដ្ឋកិច្ចរ...អានបន្ត

សេដ្ឋកិច្ច • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [648]


​កម្ពុជា​រីក​ចម្រើនខ្លាំងលើ​ វិស័យផ្តល់ប្រាក់​ឥណទាន​ និង​បញ្ញើរ ​ឆ្នាំ២០១៣​

ភ្នំពេញៈ គិត​ត្រឹម​​ឆ្នាំ​២០១៣​​ ការ​ផ្តល់​ឥណទាន​​...អានបន្ត

សេដ្ឋកិច្ច • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [655]


តុលា​​​ការ​អេហ្ស៊ីបកា​ត់ទោ​សម​នុស្ស ​៥២៩នាក់​អោយ​ជាប់ពន្ធ​នាគារ​អស់មួ​យ​ជីវិត​

ប្រទេសអេហ្ស៊ីប៖ កាលពីពេលថ្មីៗនេះ តុលាការនៅក្នុងប្រ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [376]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 141 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 56 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 1428 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1040751​ នាក់