រាជរដ្ឋាភិបាលព្រមានថានឹងអាចចាត់វិធានការផ្លូវច្បាប់ទៅ លើបណ្តាញផ្សព្វផ្សាយព័ត៌មានមិនពិតអំពីបញ្ហាព្រំដែន
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ រាជរដ្ឋាភិបាល​កម្ពុជាបាន​ធ្វើ​សន្និសីទកាសែតស្តីពីព្រំដែន​ជា​បញ្ហា​អធិបតេយ្យភាពនិង​សន្តិសុខ​ជាតិ
កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣​។   ក្នុង​សន្និសីទកាសែត​នោះមន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជាបានធ្វើការ
ព្រមាន​ថានឹងអាចចាត់វិធានការតាម​ផ្លូវ​ច្បាប់​ទៅ​លើ​កាសែត​មួយចំនួនដែលផ្សព្វផ្សាយព័ត៌មាន មិនពិត ពាក់
ព័ន្ធ​បញ្ហា​សន្តិសុខជាតិ បញ្ហាព្រំដែន​បង្កឲ្យ​មានបរិយាកាសមិនល្អដល់សង្គម ​។​


​សន្និសីទកាសែតនៅ​ទីស្តីការគណៈរដ្ឋមន្ត្រីនាព្រឹកមិញនេះ បាន​ធ្វើឡើង​ដោយ​ក្រុមការងារ​អន្តរក្រសួង​សម្រប
សម្រួល​ព័ត៌មាន​សមរភូមិនិងមាន​ការចូលរួម​បកស្រាយ​ពី​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិប្រធាន​នាយកដ្ឋាន​
កណ្តាល​នគរ​បាល​ព្រំដែននៃ​អគ្គស្នងការ​នគរបាល​ជាតិនិង​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍នៃ​អាជ្ញាធរ​ជាតិ​ទទួល
បន្ទុក​កិច្ចការ​ព្រំដែន។

​ក្នុង​សន្និសីទនេះដែរ រាជរដ្ឋាភិបាល​កម្ពុជាបាន​ព្រមានថានឹអាច​ចាត់វិធានការ​ផ្លូវច្បាប់ទៅលើ​បណ្តាញសារព័ត៌
មាន​មួយចំនួនបើ​នៅ​តែ​បន្ត​ការផ្សព្វផ្សាយ​ព័ត៌មានអំពីបញ្ហា​ព្រំដែនជាមួយ​ប្រទេស​ជិតខាងដែល​មិន​មានការ
ពិតជា​ហេតុ​ធ្វើឲ្យប៉ះពាល់​ដល់​សន្តិសុខ​ជាតិអាប់អ៊ួដល់​បរិយាកាសសង្គម និងបានជម្រុញ​ឲ្យបណ្តាញផ្សព្វ
ផ្សាយទាំងអស់ពង្រឹង​វិជ្ជាជីវៈនិង​ក្រមសីលធម៌​សារព័ត៌មានជៀសវាង​ការ​ប្រឈម​ផ្លូវច្បាប់​។​

សន្និសីទកាសែតនៅ​ទីស្តីការគណៈរដ្ឋមន្ត្រីនោះធ្វើឡើងដោយ​ក្រុមការងារ​អន្តរក្រសួង​សម្របសម្រួល​ព័ត៌មាន
​សមរភូមិនិងមាន​ការចូលរួម​បកស្រាយ​ និងប្រតិកម្ម ពី​លោក​ឧត្តមសេនីយ៍ឯក ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិលោក​ឧត្តមសេនីយ៍ឯក ហ៊ូ សា​គុណ ប្រធាន​នាយកដ្ឋាន​កណ្តាល​នគរ​បាល​ព្រំដែននៃ​អគ្គស្នងការ​
នគរបាល​ជាតិលោកស្រី កុយ ពិសី  អនុប្រធាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍នៃ​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​
ព្រំដែននិង​លោក ផៃ ស៊ីផា​  នអ្នកនាំពាក្យ​ទីស្តីការគណរដ្ឋមន្ត្រី​។​

​ការព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់ទៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយគឺ​បន្ទាប់ពី​វិទ្យុ​អាស៊ីសេរីនិង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​ទៀត នៅពេលថ្មីៗកន្លងមកនេះបាន​ធ្វើ​ការផ្សព្វផ្សាយ​អំពី​បញ្ហា​ព្រំដែន​រវាង​កម្ពុជានិង​ថៃដោយ​បាន​
ផ្សាយ​ថាកម្ពុជាបាន​បាត់បង់​ដី១០គីឡូម៉ែត្រទៅ​ប្រទេស​ថៃនៅ​ច្រក​បួន​រយស្ថិតនៅ​ក្នុងស្រុក​សំឡូតខេត្ត​
បាត់ដំបងជាប់​ខេត្ត​ត្រាតប្រទេស​ថៃ​។
​ការផ្សព្វផ្សាយ​នេះបាន​ធ្វើឲ្យ​រាជរដ្ឋាភិបាល​កម្ពុជាមាន​ប្រតិកម្ម​ឆ្លើយតប​ចំពោះ​ការផ្សាយ​ព័ត៌មាន​ខាងលើ​នេះនិង​បាន​ធ្វើ​សន្និសីទកាសែត​ស្រាយ​បំភ្លឺ​បញ្ហា​នេះកុំឲ្យ​មាន​ការភ័ន្តច្រឡំ​ពី​សំណាក់​ប្រជាពលរដ្ឋនិងសាធារណជន​ជាតិ​-​អន្តរជាតិ​។​
លោក​ឧត្តមសេនីយ៍ឯកឈុំសុជាតិបានបញ្ជាក់​ថាការចុះផ្សាយ​របស់​វិទ្យុ​អាស៊ីសេរីដែលថាកម្ពុជាបាត់​ដី​ទៅ​ឲ្យ​ប្រទេស​ថៃនាំឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​។តាមពិតកម្ពុជា​មិន​បាន​បាត់បង់​ដីសូម្បីតែ​មួយ​មី​លី​ម៉ែត្រទៅ​ខាង​ភាគី​ថៃ​ឡើយ។ លោកស្រី កុយ ពិសី បានចាត់ទុក​ការ​ផ្សាយព័ត៌មានខាងលើធ្វើឲ្យមន្រ្តីដែលបានពលិកម្ម លះ
បង់កម្លាំងកាយចិត្តក្នុងបុព្វហេតុ​ជាតិ បូរណភាពដឹកដី ទាំងយប់ថ្ងៃនោះមានការមិនសប្បាយចិត្ត។

 

ទោះជាយ៉ាងណាក៏ដោយលោក ពុយ គា សមាជិកគណៈនាយករបស់ក្រមសីលធម៌​អ្នកសារព័ត៌មានកម្ពុជា  និងជាអ្នកកាសែតជើងចាស់មានវិជ្ជាជីវៈ​ដែលបានចូលរួមស្តាប់​អំពីសន្និសីទនេះបានលើកឡើងថា សន្និសីទ
កាសែតនេះហាក់​មានការប្រទាំងប្រទើសបន្តិច​រវាងអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី និងមន្រ្តីរដ្ឋាភិបាល   ។

ហើយលោកមើលឃើញថា វិធានការរបស់រដ្ឋាភិបាលដែលយល់ថា ការផ្សាយព័ត៌មាន​របស់វិទ្យុងាស៊ីសេរី
លើបញ្ហា​ព្រំដែននេះ ជាយុទ្ធនាការមួយដើម្បីវាយប្រហាររដ្ឋាភិបាល​ហើយបានព្រមានថា​នឹងអាច​ចាត់វិធាន
ការតាមផ្លូវច្បាប់។ ប៉ុន្តែសម្រាប់រូបលោកផ្ទាល់យល់ឃើញថា គាត់ព្យាយា​មទាក់ទង ខាងមន្រ្តីរដ្ឋាភិបាល
និងអាជ្ញាធរតែពេលខ្លះហាក់ដូចជាពិបាក ក្នុងការយកព័ត៌មាន ពីរដ្ឋាភិបាល ឬអាជ្ញាធរដែលទទួលបន្ទុក
ខាងផ្នែកព្រំដែន ។

លោក​ពុយ គារ បន្តថា នៅកម្ពុជាមានច្បាប់សារព័ត៌មានរបស់យើងហើយ ដូច្នេះចង់ឲ្យមាន​ការ​ប្រើ​ប្រាស់ច្បាប់
ហ្នឹង ចៀសវាងយកវិធានការណ៍ផ្លូវច្បាប់ដើម្បីប្តឹងអ្នកកាសែត។ បើសិន​ការផ្សាយព័ត៌មានខុសជំហានដំបូង
លោកចង់ឲ្យធ្វើការកែតម្រូវហើយស្រាយបំភ្លឺ ក្នុងនាមរាជ​រដ្ឋា​ភិបាល ក្រសួងការពារជាតិ ឬនៅក្នុងផ្នែកណា
មួយដែលទទួលបន្ទុកបញ្ហាព្រំដែន​ថាជាការ​ផ្សព្វ​ផ្សាយមិនត្រឹមត្រូវ ។ ប៉ុន្តែប្រសិនបើអង្គភាព ឬស្ថាប័ននោះ
បដិសេធន៍មិនធ្វើការផ្សាយ​ឡើង​វិញទេ នោះរដ្ឋាភិបាលអាចប្តឹងទៅតាមផ្លូវច្បាប់ ដែលនេះជាវិធានការល្អ
បំផុត៕ 

ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [734]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [756]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [800]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [695]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [654]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

មនុស្ស​​ចំនួន ​១១នាក់​ត្រួវបាន​គេសំលាប់​នៅភាគពា​យព្យ​នៃប្រទេសប៉ា​គីស្ថាន​

ប្រទេសប៉ាគីស្ថាន៖ កាលពីពេលថ្មីនេះ ក្រុមអ្នកចាក់់វ៉...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [333]


បំផ្ទុះ​គ្រាប់​ក្នុងឡា​ននៅទី​ក្រុង ​Aden ​ឆក់​យក​ជីវិត​មនុស្ស​យ៉ាង​ហោចណា​ស់ ​៤នាក់​

ប្រទេស Yemen៖ កាលពីថ្ងៃអង្គារម្សិលមិញ ការបំផ្ទុះគ្...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [366]


ដល់ពេលល្បែងភ្នាល់ទឹកភ្លៀងនៅខេត្តបាត់ដំបងចាប់កំណើតឡើងវិញហើយ

ដល់ពេលល្បែងភ្នាល់​ទឹកភ្លៀងនៅខេត្ត​បាត់ដំបង​ច...អានបន្ត

បរិស្ថាន-ថាមពល • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [331]


​លើកកម្ពស់​គុណភាពអប់រំ ​ដើម្បីកំណើន​ សេដ្ឋកិច្ច ​និងការអភិវឌ្ឍន៍នៅកម្ពុជា​

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា សម្ព័ន្ធ​គណនេយ...អានបន្ត

សេដ្ឋកិច្ច • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [623]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 279 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 533 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864210​ នាក់