ភ្នំពេញ៖ សម្ព័ន្ធអ្នកសារព័ត៌មានអាស៊ី( SEAPA)និងមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅ
កាត់ CCIM នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០១៣នេះបានបើកវគ្គបណ្តុះបណ្តាល ដល់អ្នកសារព័ត៌មានជាង
២០នាក់មកពីស្ថាប័នសារព័ត៌មានផ្សេងៗគ្នា សម្រាប់ជាទុនបន្ថែមក្នុងពេលចុះយកព័ត៌មានឬតាមដានសភាព
ការណ៍នៃការបោះឆ្នោតនិង អភិបាលកិច្ចល្អ ដែលបានរៀបចំធ្វើឡើង នៅសណ្ឋាគារសាន់វ៉េ ។
ការបើកវគ្គនេះ ក្នុងគោលបំណងលើកទឹកចិត្ត ដល់ការពិភាក្សាគ្នារវាងប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិល ដើម្បី
រំលឹកដល់ប្រព័ន្ធផ្សព្វផ្សាយអំពីតួនាទីនិងកាតព្វកិច្ចវិជ្ជាជីវៈដែលត្រូវបំពេញរបស់ពួកគេនៅក្នុងពេលបោះឆ្នោត
នាពេលខាងមុខនេះ។
វគ្គបណ្តុះបណ្តាលនោះ ក៏មានអញ្ជើញវាលគ្មិនដែលទទួលបានពាករង្វាន់Ramon Magsaysay គឺលោក គល់
បញ្ញា លោក Ichal Supriadi នាយកប្រតិបត្ត AFREL រួមទាំងគ្រូឧទ្ទេសនាមមានលោក ឆាយ សុផល និង លោក
មឿន ឈានណារិទ្ធ ដែលជាអ្នកសារព័ត៌មានដែលមានបទពិសោន៍ យូឆ្នាំ ដើម្បីបង្ហាញពីរបៀបស្វែងរក
ព័ត៌មានតាមវិជ្ជាជីវៈ ត្រឹមត្រូវ និងឯករាជ្យ ពិសេសលើកទឹកចិត្តដល់ការពិភាក្សាគ្នារវាងប្រព័ន្ធផ្សព្វផ្សាយ និង
សង្គមស៊ីវិល ។
ការគ្រប់គ្រងអំណាចរបស់គណបក្សប្រជាជនកម្ពុជាជាង៣០ឆ្នាំមកនេះគេបានមើលឃើញថា ប្រព័ន្ធផ្សព្វ
ផ្សាយបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងអំឡុងពេលបោះឆ្នោត ។ ជាមួយគ្នានេះមានការស្ទង់មតិពីអង្គការ
សង្គមស៊ីវិលមួយ(ខុមហ្វ្រែល)បានចេញផ្សាយកាលពីចុងខែមីនា បង្ហាញថាប្រជាជនភាគច្រើនបានទទួលព័ត៌
មានអំពីការបោះឆ្នោត ជាពិសេសអំពីការចុះឈ្មោះអ្នកបោះឆ្នោតពីប្រធានភូមិចំនួន៥៧ភាគរយ និងបានទទួល
ព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយមានទូរទស្សន៍ ៣៨ភាគរយ និងវិទ្យុ ៣៤ភាគរយ។
យ៉ាងណាក៏ដោយក្រុមអង្គការសង្គមស៊ីវិលទាំងពីរខាងលើ បានចាត់ទុកស្ថានភាពរបស់ប្រព័ន្ធផ្សព្វផ្សាយមាន
បរិយាកាសអាប់អួរ មុនពេលបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ខែកក្កដាខាងមុខ ជាកិច្ចខិតខំប្រឹងប្
រែងដើម្បីបង្កើនសមត្ថភាពអ្នកសារព័ត៌មានក្នុងការរាយការណ៍ព័ត៌មានពីការបោះ ឆ្នោតគឺជាការចាំបាច់មួយ។
តាមរយៈកិច្ចពិភាក្សាSEAPA និង CCIMនិងឆ្លងតាមការបណ្តុះបណ្តាលនេះ រំពឹងថានឹងលើកទឹកចិត្តដល់ការ
ពិភាក្សារវាងប្រព័ន្ធភ្សព្វផ្សាយ និងសង្គមស៊ីវិលពិសេសរំលឹកដល់ប្រព័ន្ធផ្សព្វផ្សាយអំពីតួនាទី និងកាតព្វកិច្ច
វិជ្ជាជីវៈរបស់ពួកគេ ដើម្បីធានាថាពួកគេមានសមត្ថភាពអាចរាយការណ័ព័ត៌មានបានល្អបំផុតនៅមុន និង
អំឡុងពេលបោះឆ្នោត ៕
ដោយ៖ ស-ស្អាត