អង់គ្លេស៖ កាលពីថ្ងៃច័ន្ទម្សិលមិញ ទូកមួយគ្រឿងគឺបានក្រឡាប់លិចនៅក្នុងឈូងសមុទ្រ Suffolk ដោយបានឆក់ យកជីវិតបុរសម្នាក់ ចំណែកមនុស្ស ២នាក់ផ្សេងទៀតគឺបានបាត់ខ្លួន។ ឆ្មាំសមុទ្របានមានប្រសាសន៍ថា ពួកគេគឺ
បានទទួលដំណឹងពីការក្រឡាប់ទូកមួយគ្រឿងនោះនៅវេលាម៉ោង ១៤និង០០នាទី (ម៉ោងសកល)។ ឆ្មាំសមុទ្របាន មានប្រសាសន៍បន្តទៀតថា បន្ទាប់ពួកយើងបានទទួលដំណឹងរួចមក កងកម្លាំងសង្រ្គោះបន្ទាន់គឺបានចុះទៅកន្លែង
កើតហេតុនោះភ្លាមៗ តែជាអកុសល បុរសម្នាក់គឺបានបាត់បង់ជិវិតទៅហើយ ចំណែកមនុស្ស ២នាក់ទៀតគឺបានបាត់
ខ្លួន។ សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ ឆ្មាំសមុទ្រមកពី Lowestoft និង Southwold ព្រមទាំងឧទ្ធម្ភាគចក្រ RAF
គឺកំពុងតែធ្វើការស្វែងរកបុរស ២នាក់នោះ។ គួរបញ្ជាក់ផងដែរថា ទូកមួយគ្រឿងខាងលើនេះគឺមានប្រវែង ៥.៥
ម៉ែត្រ៕ ដោយ៖ តុលា