សម្តេចតេជោ សែន អំពាវនាវឲ្យអាចារ្យ អាចារិនី និងលោកតា លោកយាយ ទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

       សម្តេចអគ្គមហា​សេនាបតីតេជោ ​ហ៊ុន សែន​បានអំពាវនាវឲ្យអាចារ្យ ​អាចារិនីលោកតា​និងលោកយាយ
នៅទូទំាង​ប្រទេស​អញ្ជើញទៅបោះឆ្នោត​ជ្រើសតំាង​​តំណាងរាស្រ្ត​នីតិកាលទី៥​    ដែលនឹងប្រព្រឹត្តទៅ​នៅថ្ងៃ
ទី២៨ កក្កដា ២០១៣ខាងមុខឲ្យបានគ្រប់ៗគ្នា​។

ការអំពាវនាវរបស់សម្តេចនាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ​បានធ្វើឡើងនៅព្រឹកថ្ងៃទី២៨​ ឧសភា២០១៣នេះ​ក្នុងឱ
កាសដែលសម្តេច​បាន​អញ្ជើញជាអធិបតី​ក្នុងពិធី​សំណេះ​សំណាល​ជាមួយអាចារ្យ ​អាចារិនី ​ចំនួន៣៧៧៧
នាក់​ដែលបានបញ្ចប់វគ្គ​បណ្តុះបណ្តាល​ស្តីពីតួនាទី ភារកិច្ច​និងក្រមសីលធម៌អាចារ្យ​ជំនាន់ទី១០ ដល់ទី១៥
នៅមជ្ឈមណ្ឌល​កោះពេជ្រក្នុងរាជធានីភ្នំពេញ ​។

សម្តេចនាយក ​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​អំពាវនាវ​ដូច្នេះ នៅក្នុង​ពិធី​សំណេះ​សំណាល​​ជាមួយ​អាចារ្យ អា
ចារិនី ដែល​បាន​បញ្ចប់​វគ្គ​បណ្តុះបណ្តាល ស្តីពី តួនាទី​ភារកិច្ច និង​ក្រមសីលធម៌​អាចារ្យ​ខ្មែរ ជំនាន់​ទី​១០ និង
​ទី​១៦ កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៣ នៅ​សាល​មហោស្រព​កោះ​ពេជ្រ ក្នុង​រាជធានី​ភ្នំពេញ      ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី  ក៏​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់   និង​អាជ្ញាធរ​ពាក់ព័ន្ធ​ឲ្យ​ពង្រឹង​សន្តិសុខ
ដើម្បី​ធានាឲ្យបាន​នូវ​បរិយាកាស​នៃ​ការ​បោះឆ្នោតមួយ សេរី និង​យុត្តិធម៌ ហើយ​ដែល​មាន​ការចូលរួម​ពី​ប្រ
ជាពលរដ្ឋ​ច្រើន​។​ សម្តេចនាយក​រដ្ឋមន្ត្រី បាន​ស្នើសុំ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​ទាំងអស់​​គ្នា ហើយ​រក្សា​
នូវ​សាមគ្គីភាព និង​ការឯកភាព​ជាតិ​ខ្ពស់​។​


​ដោយឡែក​ ពាក់ព័ន្ធ​នឹង​បញ្ហា​អាចា្ច​រ្យ​វិញ សម្តេច ហ៊ុន សែន បាន​ស្នើ​ឲ្យ​អាចារ្យ ដែល​បាន​រៀនសូត្រ​ក្នុង​វគ្គ​
បណ្តុះបណ្តាល​អាចារ្យ​កន្លងមកនេះ សូម​កុំឲ្យ​ចាត់ទុកថា ក្បួនខ្នាត ដែល​បាន​រៀន​កន្លងមក  ជា​ក្បួនច្បាប់
ដាច់ខាតសម្រាប់​រៀបចំ​ពិធីព្រោះថា   បើសិនជា​ប្រកាន់​ដូច្នោះ​ពេកនាំ​ឲ្យ​ការធ្វើ​ពិធី​ផ្សេងៗ   ខុស​ពី​ទំនៀម
ទម្លាប់​។


​សម្តេច ហ៊ុន សែន បានបញ្ជាក់​ថា ការបណ្តុះបណ្តាល​នោះ ជា​ក្បួនខ្នាត តែ​យើង​មិន​អាច​ចាប់បង្ខំ ឲ្យធ្វើ​ដូច​
ក្បួនខ្នាត​ទាំងស្រុង​នោះ​ទេ គឺ​ត្រូវ​ផ្អែក​ទៅតាម​តំបន់ និង​ជនជាតិ ព្រោះ​នៅ​តំបន់​ខ្លះ ពិធីការ និង​បុណ្យសព
គេ​ធ្វើ​ខុសគ្នា​។ ដូច្នេះ​ការអនុវត្ត ត្រូវតែ​មាន​ភាពទន់ភ្លន់ ហើយ​និង​មាន​តាអាចារ្យ មាតាបិតា និង​កូន​កម្លោះ
​ក្រមុំ ត្រូវមាន​ការឯកភាព​គ្នា ដោយ​មិន​ត្រូវ​ចាំ​បង្ខំ​ឲ្យ​អនុវត្ត​តាម​ក្បួនខ្នាត របស់​ក្រសួង​ធម្មការនិង​សាសនា
ដែល​បាន​ដាក់ចេញ​នៅពេល​នេះ​ទេ​។ សម្តេច ហ៊ុន សែន ក៏​បាន​ដាក់ចេញ​នូវ​អនុសាសន៍​ជា​ច្រើន រហូត
ដល់ ១៩ ចំណុច ដល់​អាចារ្យ និង​អាចារិនី ។

ជាមួយគ្នានោះដែរ  សម្តេចតេជោ   សែន   បានមានប្រសាសន៍បញ្ជាក់ថា   សមាគមនអាចារ្យ ដែលបាន
បង្កើតឡើងនេះ  មិនមានន័យថា  ទាល់តែចូល ជាសមាជិក  ទើបអាចចេញធ្វើសកម្មភាពនោះទេ វាមិន
មែនដូចគណៈមេធាវី  ឫគ្រូពេទ្យ ពោលពុំមានការចាប់បង្ខំ   ចូលជាសមាជិកឡើយ។ សមាគម អាចារ្យ ជាកន្លែងប្រមូលផ្តុំនូវគំនិត និងការដោះស្រាយ ដូចបញ្ហាខ្លះកើតឡើងខុសគ្នានៅតាមតំបន់ ជាក់ស្តែង ។

សម្តេតេជោបានបន្តថា ពេលមានពិធីរៀបការម្តងៗ ជាទម្លាប់ប្រមាណ៩៩ភាគរយមុនពេលសំពះផ្ទឹម គឺ
ដាក់កូនកម្លោះនៅខាងស្តាំដៃ ដូច្នេះសម្តេចផ្តល់អនុសាសន៍   និងស្នើឲ្យមានភាពទន់ភ្លន់មួយ ហើយបើ
ដាក់កូនកម្លោះ នៅខាងស្តាំដៃមុនពេលផ្ទឹម    អាចារ្យត្រូវសួរនាំ ឪពុកម្តាយ ម្ចាស់ដើមការ នោះអាចារ្យ នឹងរួចខ្លួន។ ដូចគ្នានេះដែរប្រមាណ៩៩ភាគរយ ដែលកូនក្រមុំចេញទទួលផ្កាស្លា គឺអាចារ្យត្រូវសួរនាំឪ
ពុកម្តាយម្ចាស់ដើមការ បើឪពុកម្តាយឲ្យធ្វើយ៉ាងណាត្រូវធ្វើយ៉ាងនោះទៅ។ តែបើឪពុកម្តាយថា ស្រេច
តែអាចារ្យនោះបានដៃអាចារ្យហើយ។    សម្តេចបានបន្តថា ទំនៀបទម្លាប់លាងជើងកូនកម្លោះ គឺដើម្បី
លាងជម្រះនូវគ្រោះឧបទ្រព្យ ចង្រៃនានា ដូច្នេះអាចឲ្យប្អូនកូនក្រមុំលាងជើងឲ្យកូនកម្លោះ ក៏បានដែរ។

សូមបញ្ជាក់ថា គិត​មកដល់​ឆ្នាំ​២០១៣​នេះ ​ក្រសួង​ធម្មការ និង​សាសនា បានរៀបចំ​ពិធី​បើក​វគ្គ​បណ្តុះ
បណ្តាល ​ស្តីពី ​តួនាទី​ ភារកិច្ច​ និង​ក្រមសីលធម៌​អាចារ្យ​ខ្មែរ​បាន​ចំនួន​ ១៦ ​វគ្គ ដែលមាន​សិក្ខាកាម​ជា​
អាចារ្យ អាចារិនី មកពី​គ្រប់​ខេត្ត រាជធានី ​សរុប​ចំនួន​ ៧.០៣២​ អង្គ​/​នាក់៕ដោយ៖ សំអាត

 

 

 

 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [665]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [691]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [715]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [615]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [572]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

លោក វ៉េង សិរីវុឌ្ឍ ចុះជួបសកម្មជន និងអ្នកគាំទ្រចំនួនជាង៧០០នាក់នៅ ខេត្តកំពង់ចាម

លោក វ៉េង សិរីវុឌ្ឍ  ចុះជួបសកម្មជន និងអ្...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [322]


សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រល...អានបន្ត

កសិកម្ម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [474]


ក្រសួងការងារ​កំណត់យុទ្ធ​សាស្រ្តអាទិភាព​ ចំនួន៥ ​ក្នុងការបង្កើត​​ការងារដល់​ពលករ និងកម្មករ​​

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [371]


​អាជ្ញាធរប្រើបាត​ដៃផ្លេកបន្ទោរ​ចុះរុះរើ​និងរៀប​ចំសណ្តាប់ធ្នាប់​បោសសំអាត​នៅទីលាន​ប្រជាធិបតេយ្យ​

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចម្រុះ នៅវេលាម៉ោង ១១ និង...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [302]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 58 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 310 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 373 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 758019​ នាក់