ភ្នំពេញ៖ យោងតាមប្រភពព័ត៌មានពីមន្ដ្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ នៅថ្ងៃម្សិលមិញនេះថា លោក
សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានត្រឡប់មកប្រទេសកម្ពុជាវិញហើយ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី
១៦ ខែសីហា ឆ្នាំ២០១៣នេះ។ លោក សម រង្ស៊ី បានចាកចេញពីប្រទេសកម្ពុជានៅយប់ថ្ងៃទី៦ ខែសីហា ឆ្នាំ
២០១៣ ទៅចូលរួមការកូនស្រីពៅរបស់លោកនៅសហរដ្ឋរដ្ឋអាមេរិក។
មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិខាងលើបានឲ្យដឹងថា មុនដំបូងលោក សម រង្ស៊ី គ្រោងត្រឡប់មកវិញ
ក្រោយថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៣ ដោយរង់ចាំការដឹកនាំបាតុកម្មនៅបូរីញូយ៉កនិងក្រុងវ៉ាស៊ីនតោនសិន។
ប៉ុន្តែក្រោយមកលោកសម រង្ស៊ីបានសម្រេចចិត្តប្តូរការធ្វើដំណើរត្រឡប់មកប្រទេសកម្ពុជាវិញនៅព្រឹកនេះ។
សូមជម្រាបថា មុនពេលវត្តមានលោក សម រង្ស៊ី មកដល់មាតុប្រទេសវិញនេះ មានពាក្សចរចាមអារាមជាច្រើន
បានលើកថានឹងមានមហាបាតុកម្មដ៏ធំមួយនឹងធ្វើឡើង ដែលដឹកនាំដោយ លោក សម រង្ស៊ី និង លោក កឹម
សុខា ជំទាស់ទៅនឹងលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត ដែលបានប្រកាសដោយគណៈកម្មាធិការជាតិ
រៀបចំការបោះឆ្នោត(គ.ជ.ប)កាលពីពេលថ្មីៗកន្លងទៅនេះ។ ក៏ប៉ុន្តែការលើកឡើងទាំងនោះ វាគ្រាន់តែជាការ
បំប៉ោងសភាពការណ៍របស់ជនឱកាសនិយមមួយក្តាប់តូច ដើម្បីបំភិតបំភ័យដល់ប្រជាពលរដ្ឋ និងផ្តល់ឱកាស
ដល់ពួកឈ្មួញមួយចំនួនតម្លើងតម្លៃទំនិញនិងសម្ភារៈហូបចុកតែប៉ុណ្ណោះ។
បើទោះជាយ៉ាងណាក៏ដោយ នៅរសៀលថ្ងៃទី១៤ សីហានេះ មានអង្គការ សង្គមស៊ីវិលជាង២០អង្គការ និង
ប្រជាពលរដ្ឋដែលស្រលាញ់សុខសន្តិភាពជាច្រើនរយនាក់ បានជួបជុំគ្នាប្រារពពិធីបួងសួងដល់វត្ថុសក្តិសិទ្ធ
មានព្រះអង្គដងកើ ព្រះមហាក្សត្រខ្មែគ្រប់ជំនាន់ នៅមុខព្រះបរមរាជវាំង និងមួយក្រុមទៀតបានធ្វើពិធីសាសនា
ដូចគ្នានេះដែរនៅមុខរូបសំណាកលោកយាយដូនពេញ ក្នុងបរិវេណរមនីយដ្ឋានវត្តភ្នំ ដើម្បីសុំកុំឲ្យមានអសន្តិ
សុខដល់ប្រទេសកម្ពុជា និង ជាសារមួយផ្ញើរជូនអ្នកនយោបាយដែលទទួលបានសម្លេងគាំទ្រពីប្រជាពលរដ្ឋ
នៅក្នុងរដ្ឋសភាសុំឲ្យមានការដោះស្រាយការជាប់គាំងនយោបាយ និងការដោះស្រាយលទ្ធផលបោះឆ្នោតកុំឲ្យមានការប្រើអំពើហិង្សា។ ហើយសុំឲ្យគណបក្សនយោបាយមកអង្គុយជជែកគ្នាដោយសន្តិវិធីនិងដោយតម្កល់
ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាសំខាន់។
តាមរយៈរូបភាពសុំសន្តិភាពពីប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងការភ័យខ្លាចរបស់កម្មករ កម្មការិនី សិស្ស
និស្សិតជាយុវជននិងជាទំពាំងស្នងឫស្សីដែលកំពុងតែក្រេបជញ្ជក់យកចំណេះដឹងទុកសំរាប់បំរើជាតិនាពេល
ខាងមុខនោះ គេមានជនឿថា អ្នកនយោបាយទាំងអស់ ពិតជាមិនធ្វើអ្វីដែលនាំឲ្យប៉ះពាល់ដល់សន្តិសុខជាតិ
ប្រយោជន៍ជាតិ ការអភិវឌ្ឍន៍ប្រទេស និងរាំងស្ទះដល់ការសិក្សារបស់យុវជននោះឡើយ ។ ព្រោះពួកគេបាន
បំពេញកាតព្វកិច្ចជូនជាតិរួចហើយតាមរយៈសន្លឹកឆ្នោតកាលពីថ្ងៃទី២៨កក្កដាឆ្នាំ២០១៣។ ដូច្នេះអ្នកនយោ
បាយ ដែលមានឆន្ទៈស្រលាញ់ជាតិ សាសនា និងព្រះមហាក្សត្រ ត្រូវតែអង្គុយជជែកគ្នាដោយរូបភាពនយោ
បាយ សន្តិភាព និងមានការទទួលខុសត្រូវចំពោះសេចក្តីសុខរបស់ប្រជាជនជៀសជាងប្រើប្រាស់អំពើហិង្សា
ឬបាតុកម្មហិង្សាណាមួយដែលនាំឲ្យប្រទេសជាតិមានចលាចល។ ប្រជាពលរដ្ឋទូទាំងប្រទេស និងក្រុមអ្នក
ជំនួញតូចធំមានជំនឿយ៉ាងមុតមាំទៅលើមេដឹកនាំនៃគណបក្សទាំង២ គឺ គណបក្សប្រជាជនកម្ពុជា និងគណ
បក្សសង្រ្គោះជាតិ ថានឹងដោះស្រាយបញ្ហាទាំងឡាយដោយអហិង្សា លុបបំបាត់ភាពភ័យខ្លាចរបស់ប្រជាពល
រដ្ឋក៏ដូចជាអ្នកវិនិយោគឲ្យបានក្នុងពេលឆាប់ខាងមុខនេះ៕
ដោយ៖ស.ស្អាត