គណបក្ស​សង្គ្រោះ​ជាតិ​ប្រ​កាស​ជំហរ​ជា​ថ្មី​គោរព​តាម​ឆន្ទៈ​ម្ចាស់​ឆ្នោត​​បន្ត​​ស្វែង​​រក​​យុត្តិ​​ធម៌​​ជូន​​ប្រ​​ជា​​ពល​​រដ្ឋ​​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញៈ គណបក្សសង្គ្រោះជាតិបានប្រកាសជំហរជាថ្មីម្តងទៀតគោរពតាម ឆន្ទៈរាស្ត្រនិ​ង​នៅតែ​បន្តរក​យុត្តិ​​​​​ ​  ធម៌​​​ជូនម្ចាស់ឆ្នោតបន្តទៀត។នេះបើតាមការលើកឡើងរបស់លោក សម​ រង្ស៊ី និង លោក កឹម សុខាក្នុងពិធីប្រា​រ​​​​​ព្ធ ​គោ​រ​ព​វិ​ញ្ញា​ណក្ខន្ធក្រុ​ម​បា​តុ​ក​រ​ដែ​ល​បា​ន​បា​ត់​បង់ជីវិ​តក្នុងមហាបាតុកម្មកាលពីថ្ងៃ​ទី៣០ខែមិនាឆ្នាំ​១៩៩៧​នៅ​​​​​ព្រឹកថ្ងៃទី៣០ កញ្ញា ឆ្នាំ២០​១៣​នៅ​មុខ​​ស្ថូ​ប​​ចេតិយមុខរដ្ឋសភាចាស់ ។ លោក​​ កឹម​ សុខា អនុប្រធាន​គណបក្ស​​​​សង្គ្រោះជាតិមានប្រសាសន៍ថា គោលជំហ​រប​ស់​គ​ណបក្ស សង្គ្រោះ​ជាតិ​​​នៅតែគោរពឆន្ទៈរបស់​ប្រ​ជាព​ល​រដ្ឋ​​​​ដែល​បោះឆ្នោត​ជូ​ន​គ​ណ​ប​ក្ស​ស​​​ង្គ្រោះ​​ជាតិ។ ទាក់ទងនិ​ង​កា​រ​ស្លា​ប់​​របស់​​​បាតុ​​ករដែលស្លាប់ក្នុងបាតុកម្មការពីឆ្នំា​​​​១​៩​៩​៧​រហូ​តមក​ដល់ពេលនេះថ្ងៃនេះ ពេលនេះលោក​ កឹម សុខាលើក​​​ឡើងថា មិនទាន់​វែករ​កឃា​ត​ក​ឃើញនៅ​​​​​ឡើយទេ។​លោកបានទម្លាក់កំ​ហុ​ស​លើរដ្ឋាភិ​បា​លថា ​អសម​ត្ថ​​​ភាព​​​​​​ក្នុ​​ង​​​​​​​ការក្នុង​ការស្វែងរកឃាតករ​ដែលបានសំ​​​​លាប់​បាតុករទំាងនោះ ។ គ​ណបក្ស​ស​ង្គ្រោះ​​ជាតិមិន​ព្រម​ជា​​ដាច់​​ខាត​ប្រសិនបើមិនរកឃើញ​ឃាតករសំម្លាប់​​​​បាតុ​ករ​នោះ ​។​​​

លោក កឹម សុខាបន្តថាប្រសិនបើប្រទេសមួយមិនមានយុត្តិធម៌ទេ ប្រទេសនោះមិនមា​ន​សន្តិភាពទេ គណបក្ស​​​​​​​​​​​​​​​​​កាន់អំណាចសព្វថ្ងៃ មិនទាន់បានដោះស្រាយប​ញ្ហា​មួយរួច​ផង(​រកឃាតកសំលាប់បាតុករថ្ងៃទី​​​​​៣០ ​​​​ខែមិ​នា​​​​​១៩៩៧)​ពេលនេះគ​ណ​​​បក្ស​កា​ន់​អំណាច​នេះកំ​ពុងជូបបញ្ហាមួយទៀតគឺរកយុត្តិធម៌ជូនម្ចាស់ឆ្នោត​ ​ដែល​​ពេល​​​​នេះមិ​នទា​ន់​ដោះ​​ស្រា​យ​នៅឡើយ។ ប្រសិនបើមិនទាន់ដោះស្រាយភាពមិនប្រក្រតីនៃការបោះឆ្នោត​​​​​​​​​​​​ម​តិជា​តិ​​ ​និងអន្ត​រជាតិមិនអនុគ្រោះហើយប្រជាពលរដ្ឋមិនសុខចិត្តផងដែរ ​។​​​​​

លោក កឹម សុខានៅតែ ប្រកាស ថាគណបក្សសង្គ្រោះជាតិជាអ្នកឈ្នះឆ្នោតដោយ លើកឡើងថាប្រសិនបើ​​​ ​គណបក្សប្រជនកម្ពុជាជាអ្នកឈ្នះមែននោះហេតុអ្វីមិនព្រមឲ្យបើកកញ្ចប់សុវត្ថិភាពនៅបណ្តាលខេត្តផ្សេងៗ​​​ទៀតនិងមិនហ៊ានបង្កើតគណៈកម្មការចម្រុះស្វែងរក ការពិតនូវភាពមិនប្រក្រតីនៃថ្ងៃ បោះឆ្នោតនិងរាប់សន្លឹក​​​​ ឆ្នោតទៅ។ បែរជាហានបើ​ក​ស​ម័​យ​ប្រ​ជុំ​សភាលើកដំបូងដែលមានតែគណបក្សតែមួយដែល ខុសនិង​រ​ដ្ឋធ​ម្ម​​នុ​​​​ញ្ញ​បា​ន​ចែ​ង​ស​ភា​អា​ចបើកសម័យប្រជុំលើកដំបូងលុះត្រាតែមានសមាជិក សភាយ៉ាងតិច១២០រូប ។​មិ​ន​​ត្រឹម​​​​តែបើកសម័យប្រជុំលើកដំបូងនោះទេ ថែមទាំងហ៊ានបោះឆ្នោ​ត​ជ្រើសរើសក្បាល​ម៉ា​ស៊ី​នរដ្ឋ​ស​ភា​​​ដែលមានតែ​​ ​សមាជិករបស់ខ្លួនតែ៦៨នាក់ថែមទៀត។  លោកបញ្ជាក់ថា«ទោះបីគណបក្សប្រជាជន កម្ពុជាធ្វើយ៉ាងណាក្តី​​ ​​គណបក្សសង្គ្រោះជាតិមិនទុកឲ្យនយោបាយជាប់គាំងនោះទេ គឺគណបក្សសង្គ្រោះជាតិនៅតែរកគ្រ​ប់​ម​ធ្យោ​​​​បា​​យ​ដើម្បីដោះស្រាយបញ្ហាជាតិបញ្ហាប្រជាពលរដ្ឋឲ្យបានសុខដុមរមនា ដូច្នេះ​គោល​ន​យោ​​បាយជាយុទ្ធ​​សាស្ត្រ​​របស់យើងគឺយើងត្រូវតែបន្តរកយុត្តិធម៌ជូនម្ចាស់ឆ្នោតក៏​ដូ​ច​ជា​រ​ក​មុ​ខអ្នកនៅពីក្រោយនិងឃាតក​ដែលបាន​​សម្លាប់បាតុករ នាថ្ងៃទី៣០ មិនា ឆ្នាំ ១​៩៩៧​ឲ្យ​ខា​ន​​តែ​បា​ន»។​​

ថ្លែងចំពោះមុខព្រះសង្ឃ សាច់ញាត្តិ ជនរងគ្រោះ​និ​ងក្រុ​ម​អ្នក​គំា​ទ្រ​គ​ណ​ប​ក្ស​ស​ង្គ្រោះ​​​ជា​តិ​​លោក សម រង្ស៊ី​​​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​អំពាវនាវ​ជាថ្មី​ម្ដងទៀតដល់​រដ្ឋាភិ​បាល​សព្វថ្ងៃ​បន្ត​ការស្រាវជ្រាវដើម្បី​​​ឈានទៅ​វែកមុខ​ជនឧក្រិដ្ឋ ដែល​នៅ​ពីក្រោយ ការ​​​គ​​ប់​គ្រាប់បែក។គ្រាប់បែក​ដែល​បានសម្លាប់​បាតុក​អស់​​​ប្រមាណជា ១៦នាក់និង​ ​រងរបួ​ស​​ធ្ងន់​ស្រាលប្រមាណជា១០០នាក់ក្នុងអំឡុង​មហា​បាតុកម្ម​របស់​គណបក្ស​​​ជាតិខ្មែរដឹក​នាំ​​ដោ​យ​លោកសមរង្ស៊ីកាលពី​ថ្ងៃទី៣០ខែមីនាឆ្នាំ១៩៩៧ ។​​

ប្រធាន​គណបក្សប្រឆាំងដែល​បាន​ដឹកនាំ​ក្រុមបាតុករ​មក​ធ្វើបាតុកម្ម​នាកាល​នោះបា​​ន​បន្ថែមថា«ខ្ញុំ​នៅតែមាន​​​​អារម្មណ៍​ភ័យព្រួយកាលនោះ​យើង​ធ្វើបាតុកម្ម​ទាំង​បារម្ភហើយ​មិ​នមែន​ធ្វើបានងាយៗដូច​ពេលនេះ​ទេ» ​។​​​

អ្វី​ដែល​​យើង​ស្មាន​មិន​ដល់​នោះគឺ​សហរដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​សន្យាថា​នឹង​ជួយ​រក្សា​ការពារ​សន្តិសុខ​ឲ្យ​ក្រុម​​​​បាតុ​ករ ប៉ុន្តែ​ទីបំផុត​យើង​ត្រូវ​រងគ្រោះ​ដោយ​ធ្ងន់ធ្ងរដោយមានបាតុករស្លាប់និងរបូសច្រើន តើគាត់សន្យាធ្វើអ្វី?​​​បើមិន​ជួ​យ​ការ​ពារ» ។​​

ជាមួយគ្នានេះប្រមុខ​គណបក្សប្រឆាំង​បាន​ហៅ​ការស្លាប់​របស់​ក្រុមបាតុករ​ទាំងនោះ​ថាជាការ​ប្ដូរផ្ដាច់ និង​ពលី​​​​ ​​ដើម្បី​សន្តិភាព សេរីភាព និង​សេចក្ដីថ្លៃថ្នូរហើយ​ថា ប្រសិនបើ​គ្មាន​អ្នក​ទាំង​នោះទេអ្វីៗនឹងមិនដូច​សព្វថ្ងៃនេះ​​​​ ​​​ទេ។លោក​បញ្ជាក់ថា« សព្វថ្ងៃសេរីភាព​នឹងត្រូវ​រឹតត្បិតពលរដ្ឋ​កម្ពុជានិង​ត្រូវ​ស្ថិតក្នុង​ទ្រង់ហើយ​យើង​នឹង​ស្លាប់​​​​​​ ​​ទាំងអស់គ្នា ដោយច្បាប់​ស្ថិតនៅលើ​បបូរមាត់មនុស្ស​ទេ!បើ​យើង​​មិន​រើ​បំរាស់​គេ​នឹង​ប្រើ​ច្បាប់​ជិះជាន់​យើង​មិន​​​​​​ខាន ។ ច្បាប់​ខ្មែរក្រហម​របស់ ប៉ុល ពត ហាម​​មិន​ឲ្យ​ពលរដ្ឋ​ប្រឆាំងនឹង​អង្គការតែបើ​មិន​ប្រឆាំង​យើង​នឹង​ស្លាប់​​​​​​ទាំងអស់គ្នា»។ យ៉ាងណាក៏ដោយប្រធាន​គណបក្ស​សង្គ្រោះ​ជាតិសូមឲ្យប្រជាពលរដ្ឋត្រូវតែ​នាំគ្នា​ចូល​រួម​បញ្ឈប់​​​​​​អំពើហិង្សា  បញ្ឈប់​មិន​ឲ្យ​មាន​ឈាម​ពលរដ្ឋ​ខ្មែរ​ស្លាប់និង​បិទ​ទំព័រ​ប្រ​វត្តិ​សា​ស្ត្រ​អាក្រក់ចាប់យក​ទំព័រ​ថ្មីសម្រាប់​​​​​​សង្គម​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ហើយ​ថារដ្ឋាភិបាល​សព្វថ្ងៃ​ក៏ត្រូវ​តែ​វែកមុខ​អ្នក​នៅ​ពីក្រោយ​ការសម្លាប់​ជន​​​​ ​ស្លូតត្រង់ពិសេស​អ្នក​ដែល​បញ្ជា​ឲ្យ​ជនឧក្រិដ្ឋ​គប់​គ្រាប់បែក​សម្លាប់​បាតុករដែល​បក្សប្រឆាំងកំពុង​ធ្វើ​ពិធី​​បង្សុ​​​​​ ​ កូល​​​​​​​​​​​​​​​​​​​​ប​ញ្ចូ​ន​កុសល​នៅថ្ងៃនេះ​ផងដែរ។ លោក សម រង្ស៊ី បញ្ជាក់បន្ថែមថាគណបក្សសង្គ្រោះជាតិនៅតែប្រកា​ន់​​​​​​​ជំហរក្នុងការរកយុត្តិធម៌ជូនម្ចាស់ឆ្នោតហើយដរាបណាមិនបានរកឃើញនោះទេគណបក្សសង្គ្រោះជាតិមិន​​​​​​​បឈ្ឍប់ជាដាច់ខាត ៕  ​ដោយៈ   រតនា​​​​​​​​​​​​​ ​

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [664]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [690]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [713]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [615]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [571]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ដល់ពេលល្បែងភ្នាល់ទឹកភ្លៀងនៅខេត្តបាត់ដំបងចាប់កំណើតឡើងវិញហើយ

ដល់ពេលល្បែងភ្នាល់​ទឹកភ្លៀងនៅខេត្ត​បាត់ដំបង​ច...អានបន្ត

បរិស្ថាន-ថាមពល • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [302]


​ក្រុមហ៊ុន​សិរីមង្គល​បន្ថែម​សេវាកម្ម​បម្រើបុ​ណ្យ​ប្រពៃណី​ខ្មែរ​មួយទៀត​ហៅកាត់​ថា ​មហាកុសល​

ភ្នំពេញ៖ ដោយមើលឃើញពីការវិវឌ្ឍន៍សង្គមកាន់តែមមាញឹក ស...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [445]


បុរស​ម្នាក់​ត្រួវ​បានឡាន​បុក​ស្លាប់​នៅក្នុង​ខេត្ត​ Armagh​

អៀកឡង់ខាងជើង៖ យោងតាមមន្រ្តីប៉ូលីសបានអោយដឹងកាលពីថ្ង...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [318]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 22 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 58 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 207 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 757048​ នាក់