ក្រុម​បណ្តាញ​ព​ហុវិ​ស័យ​រៀប​ចំ​សមាជ​ប្រ​ជា​ជន​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ ក្រុមបណ្ដាញពហុវិស័យប្រមាណជា៥០០នាក់ ដែលមកពី​២៤​ខេត្ត​-​រាជធានី បានជួបជុំគ្នា នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី២១ ខែតុលានេះ ដើម្បីធ្វើ​សមាជ​ប្រជាជនទាមទារ​​ឲ្យ​គណបក្ស​ឈ្នះឆ្នោត​ទាំងពីរគឺ​គណបក្ស​ប្រជា​ជន​កម្ពុ​ជា​និង​គណ​បក្ស​សង្គ្រោះ​ជាតិដោះ​ស្រាយ​​តម្រូវ​ការ​​របស់​​ពួក​គាត់​ ។​

តាមគម្រោងបណ្តាញ​ពហុ​វិស័យដែល​មាន​កម្មករកសិករអាជីវ​កម្មគ្រូ​បង្រៀនសកម្មជន​ដីធ្លីជាដើមជា​សមាជិ​កគ្រោង​ធ្វើ​សមាជនៅ​ទីលាន​ប្រជាធិបតេយ្យ ប៉ុន្ដែនៅទីលាន​ប្រជា​ធិបតេយ្យកម្លាំង​សមត្ថកិច្ចប្រមា​ណ១០០​០​នាក់​កំ​ពុ​ង​ហាត់​សមដោយមានរថយន្ត​ពន្លត់​អគ្គិភ័យ​​ជា​ច្រើន​គ្រឿងនៅទីនោះ ទើបពួកគេសម្រេចចិត្ត ​ជួបជុំគ្នា នៅ​លើ​សួ​ន​ច្បារស្ពាន​នាគខាងត្បូង​វត្ត​ភ្នំវិញ ដែលស្ថិតក្រោមការឃ្លាំមើលពី​កម្លាំងសមត្ថកិច្ចប្រមាណចំនួន​១០០​នាក់ ។

លោក ជា សុភ័គ មកពីបណ្ដាញកសិករ និងធម្មជាតិ បានឲ្យដឹង ថា សមាជប្រជាន ដែលធ្វើឡើងនៅថ្ងៃទី២១ ខែ​តុលានេះ មានគោលបំណងបើកឲ្យ មានកិច្ចពិភាក្សារវាងប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំនយោបាយ នៅខណៈ​ពេល​​​ដែលស្ថានភាព នយោបាយ កំពុងមានការជាប់គាំង និងដើម្បីបង្ហាញទៅគណបក្សនយោបាយ ជាប់​ឆ្នោត​ទាំងពីរ ចង់អំពីតម្រូវការរបស់ប្រជាពលរដ្ឋ ។

លោក ជា សុភ័គ បានបន្ដ ថា”ពួកយើងរៀបចំ សមាជប្រជាជនកម្ពុជា បានដោយជោគជ័យនៅខេត្តចំនួន៣ កាល​​​ពីខែមិថុនា ឆ្នាំ២០១៣ ដើម្បីស្នើសុំឲ្យបេក្ខជនតំណាងរាស្រ្ដ មកពីគណបក្សនយោបាយសំខាន់ៗ៣ មក​ចូលរួម និងស្ដាប់ពួកយើង ដែលជាប្រជាពលរដ្ឋ ហើយពេលនេះ ពួកយើងបានបោះឆ្នោត ជ្រើសរើស​តំណាង​រាស្រ្ដ​រួចហើយ ដូច្នេះ ពួកយើងចង់អញ្ជើញពួកគាត់ម្ដងទៀត ។

  

ចំណែកកញ្ញា គន្ធ សុថារី មកពីក្រុមតន្រ្ដីយុវវ័យនាំសារ បានឲ្យដឹងដែរ ថា ការជួបជុំគ្នា​ នៅថ្ងៃនេះ នឹងមាន​ការ​ពិភាក្សា អំពីប្រជាធិបតេយ្យ ដែលក្រុមបណ្ដាញពហុវ័ស័យយល់ ថា មានសារៈសំខាន់បំផុត ក្នុងការយល់ដឹង ប្រសិន​បើ ចង់អនុវត្ដមាត្រា៥១ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ។

តាមកញ្ញា គន្ទ សុថារី ប្រធានបទ នឹងយកមកពិភាក្សារួមមាន “ប្រព័ន្ធតុលាការ ឯករាជ្យ ស្ថាប័ននីតិបញ្ញត្ដិ ស្ថាប័ន​​​​​ការបោះឆ្នោត និងស្រ្ដីក្នុងវ័ស័យនយោបាយ ហើយតាមរយៈប្រធានបទទាំងនេះ យើង​នឹងទទួលបាន​រការរៀនសូត្រសំខាន់ ពីរដ្ឋ​ធម្មនុញ្ញ និងបទពិសោធន៍ពិតរបស់ប្រជាពលរដ្ឋ” ។

គូរបញ្ជាក់ ថា សាលារាជធានីមិន​អនុញ្ញាត​ឲ្យ​បណ្តាញ​ពហុ​វិស័យ​រៀបចំ​សមាជ​ទេ​នេះនោះទេ ដោយសំអាង ថា សមាជ​ប្រជាជន​មិន​ទាន់​កំណត់​ដោយ​ច្បាប់​ស្តីពី​ការរៀបចំនិង​ប្រព្រឹត្តទៅ​នៃ​សមាជ​នៅ​ទ្បើយ​ ហើយ​បណ្តាញ​​ពុ​ហ​វិស័យ​មិនទាន់​បាន​ចុះបញ្ជី​ទទួលស្គាល់​ផ្លូវការ​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច​នៅ​ទ្បើយដែរ​ ។

ម្យ៉ាងទៀត ពេលវេលា​នៃ​ការរៀបចំ​នេះមិន​ស្របទៅនឹង​ស្ថានភាព​ជាក់ស្តែង​ដែល​ប្រទេសជាតិ​​កំពុង​ប្រឈម​នឹង​​គ្រោះមហន្តរាយ​ទឹកជំនន់ព្រមទាំង​អាច​ប៉ះ​ពាល់​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃរំខាន​​ដល់​ការប្រកប​អាជីវកម្ម​ព្រមទាំង​ប៉ះពាល់​ដល់​សតិអារម្មណ៍​ប្រជាពលរដ្ឋ​ក្នុង​រាជ​ធានី​ភ្នំពេញ​ ៕ ដោយ៖ រតនា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [734]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [756]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [800]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [695]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [654]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ទំនាក់ទំនងមកកាន់ អ៊ិចប្រេសអាប់ដេតដត់ណេត (ExpressUpdate.Net)

អ៊ិចប្រេសអាប់ដេតដត់ណេត (ExpressUpdate.Net) ជ...អានបន្ត

ទំនាក់ទំនង • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [1889]


លោក ទ្រី ​ណារិន ​អភិបាល​ខេត្តបន្ទាយ​មានជ័យ​ ទទួល​មរណភាព ​ដោយ​គ្រោះថ្នាក់​ច​រាចរណ៍​

បាត់ដំបង​៖ លោក ទ្រី ណារិន អភិបាលខេត្ត​បន្ទាយមានជ័យ...អានបន្ត

សន្តិសុខសង្គម-ចរាចរ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [401]


សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រល...អានបន្ត

កសិកម្ម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [526]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 116 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 343 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864020​ នាក់