អាជ្ញាធររាជធានីភ្នំពេញ​ជម្រុញ​ឲ្យ​អា​ជ្ញា​ធរ​ជាតិ​ប្រេង​កាត​កម្ពុជា​គ្រប់​គ្រង​ប្រេង​តាម​បច្ចេក​ទេស​
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

ភ្នំពេញ​​​ ៖ ដើម្បីរក្សាសុវត្ថិភាពនៃការគ្រប់គ្រងប្រេង និងឧស្ម័នឥន្ទនៈក្នុងភូមិសាស្រ្តរាជធានីភ្នំពេញឲ្យ​បានល្អ​ប្រសើរ​​តាមបទដ្ឋានបច្ចេកទេស អាជ្ញាធររាជធានីភ្នំពេញ បានជម្រុញដល់អាជ្ញាធរជាតិប្រេងកាតកម្ពុជា លើ​ផ្នែកគ្រប់គ្រងប្រេងឥន្ទនៈឲ្យបានត្រឹមត្រូវតាមបទដ្ឋាន បច្ចេកទេស ។ និងលុបបំបាត់ការលក់ដូរប្រេងឥន្ទនៈ​អានា​ធិប​តេយ្យ​ដែលបង្កឲ្យមានភ័យ ព្រួយពីប្រជាពលរដ្ឋ។

នៅក្នុងកិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់លើការងារគ្រប់គ្រងប្រេង និងឧស្ម័នឥន្ទនៈក្នុងភូមិសាស្រ្តរាជធានី កាលពីព្រឹកថ្ងៃទី១០កញ្ញានេះ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានលើកឡើងថា ការគ្រប់គ្រង​ស្ថា​នីយ​ប្រេង​ឥន្ទនៈ​នៅក្នុងរាជធានីមានការស្មុកស្មាញ និងស្ថានីយ៍ មួយចំនួនមិនទាន់បានអនុវត្តតាម​បទដ្ឋាន​បច្ចេកទេសត្រឹមត្រូវនៅឡើយ ដែលទាមទាឲ្យមានការយកចិត្តទុកដាក់ពីស្ថាប័នជំនាញ ដើម្បីកាត់បន្ថយ​ហានិ​ភ័យផ្សេងៗប្រយោជន៍សុវត្ថិភាពប្រជាពលរដ្ឋ។

លោកអភិបាលបានលើកឡើងទៀតថា កន្លងមកដោយសារការគ្រប់គ្រងប្រេងមិនមានបទដ្ឋានបច្ចេកទេស​ត្រឹម​ត្រូវ​នោះ​ហើយទើបធ្វើឲ្យកើតមាន​គ្រោះអគ្គិភ័យជាញឹកញាប់បង្ករឲ្យខាតបង់ទ្រព្យសម្បត្តិ ផ្ទះសម្បែង​ប្រជា​ពលរដ្ឋ ។ លោកបន្តថា នៅក្នុងភូមិសាស្រ្ត រាជធានីមានស្ថានីយ៍ប្រេងជាង៣០០កន្លែង ក្នុងនោះមាន​ស្ថានីយ៍​មួយចំនួនពុំមានច្បាប់អនុញ្ញាត ហើយបានដាក់លក់ប្រេងឥន្ទនៈរាយប៉ាយបែបអានាធិបតេយ្យ ជាង​នេះទៅទៀត មានកន្លែងខ្លះទៀតលួចស្តុកប្រេងឥន្ទនៈជាច្រើនពាន់លីត្រនៅក្នុងផ្ទះល្វែង ឬ កន្លែងលក់ ផ្សេងៗ​ដែលអាជ្ញាធរមានការព្រួយបារម្ភជាខ្លាំងអំពីសុវត្ថិភាពនៃការគ្រប់គ្រងប្រេងនិងឧស្ម័នឥន្តនៈនេះ។

លោកអភិបាលបានសង្កត់ធ្ងន់ថា រាជធានីភ្នំពេញសព្វថ្ងៃមានបញ្ហាប្រឈមខ្លាំង អំពី ការគ្រប់គ្រងប្រេង និង​ឧស្ម័ន ដែលបានគំរាមកំហែងដោយអគ្គិភ័យយ៉ាងធ្ងន់ធ្ងរនៅក្នុងទីក្រុងមួយនេះ​និងមានការភ័យខ្លាចដល់​អ្នក​ទេសចរណ៍ និងលំនៅឋានរបស់ប្រជាពលរដ្ឋ។ លោកស្នើឲ្យអាជ្ញាធរជំនាញ ក៏ដូចជាអាជ្ញាធរមូលដ្ឋានបង្កើន​ការប្រុងប្រយ័ត្ន តាមរយៈការត្រួតពិនិត្យ ទៅលើស្ថានីយ៍ប្រេង កន្លែងស្តុកប្រេង ហ្គាស និងការដាក់រាយប៉ាយ​របស់​ប្រជា ពលរដ្ឋនៅតាមផ្ទះ ។ ពិសេសជាងនេះ លោកអភិបាលស្នើដល់អាជ្ញាធរជាតិ ចាត់វិធានការ​តឹងរ៉ឹង​ចំពោះ ស្ថានីយ៍ប្រេងឥន្ទនៈ ឬ កន្លែងស្តុកប្រេង និងហ្គាសដែលមិនមានបច្ចេកទេសនិងធានាដល់សុវត្ថិភាព។

លោកស្នើឲ្យមានការកសាងផែនការជាកញ្ចប់មួយក្នុងការគ្រប់គ្រង ទាំងការនាំចូល ការទុកដាក់ ការដាក់លក់ ចែកចាយដុំនិងរាយ រួមទាំងអ្នកធ្វើសេវាកម្មផ្នែកនេះ ឲ្យមានការ យល់ដឹងខ្ពស់ក្នុងការប្រើប្រាស់និងគ្រប់គ្រង ដែលទាមទារឲ្យយើងធ្វើដោយហ្មត់ចត់ដើម្បីឲ្យរាជធានីភ្នំពេញតម្រង់គោលដៅទៅលើការប្រើប្រាស់ប្រេង​ឥន្ទនៈ​នេះ​ដោយ​មានប្រសិទ្ធភាព ។

លោក ហូរ វិចិត្រ អនុប្រធាន អាជ្ញាធរជាតិប្រេងកាតកម្ពុជា បានលើកឡើងក្នុងឱកាសនោះថា  អាជ្ញាធរជាតិ​ប្រេង​កាតកម្ពុជាមានភារកិច្ចសំខាន់ ក្នុងការរុករក ការជីកយកប្រេង និងការគ្រប់គ្រងប្រេងគ្រប់ប្រភេទ។ ប៉ុន្តែ​កន្លង​មក​យើងបានទទួលការណែនាំពីប្រធាន អាជ្ញាធរ ក៏ដូចជាប្រមុខរាជរដ្ឋាភិបាលឲ្យយកចិត្តទុកដាក់ខ្ពស់​លើ​ផ្នែកខាងលើ និងផ្នែកគៀងគរអ្នកវិនិយោគមករកស៊ីលើវិស័យនេះ។ ដូច្នេះហើយចំពោះការគ្រប់គ្រងហាក់ ដូចជាមិនមានសកម្មភាពមមាញឹក ធាតុពិតអាជ្ញាធរជាតិបានចាប់ផ្តើមអនុវត្តការងារនេះ ស្របគ្នារហូតមកដល់​បច្ចុប្បន្ន ហើយចាប់ពីពេលនេះតទៅគឺត្រូវជម្រុញឲ្យមានការយកចិត្តទុកដាក់កាន់តែខ្លាំងទៅលើ​ការងារគ្រប់​នេះ ពិសេសរួមចំណែកទប់ស្កាត់ និងកាត់បន្ថយ ហានិភ័យដែលកើតឡើងដោយយថាហេតុនៅក្នុងរាជធានី​ភ្នំពេញ និងនៅទូទាំងប្រទេស៕

ដោយ ៖ សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

បុគ្គលិក​​​​​អង្គការ​សហប្រជា​ជាតិ​ ២នាក់​ត្រួវបាន​គេបាញ់សំ​លាប់​នៅប្រទេស​សូម៉ាលី​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1455]

ប្រទេសសូម៉ាលី៖ កាលពីពេលថ្មីៗនេះ បុគ្គលិកអង្គការសហប្រជាជាតិចំនួន ២នាក់គឺត្រួវបានជនដៃដល់ម្នាក់ បាញ់សំលាប់នៅក្នុងព្រលានយន្តហោះ Galkayo នៃប្រទេសសូម៉ាលី។... អានបន្ត


១០០​​ ថ្ងៃ​នៃ​ការកាប់​​​សម្លាប់​នៅក្នុង​រដ្ឋ​ Rwanda ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1344]

ប្រទេសអាព្រិក៖ នៅក្នុងរយះពេល ១០០ថ្ងៃនៃឆ្នាំ ១៩៩៤ ប្រជាជនប្រហែលជា ៨០០ ០០០នាក់គឺត្រួវបានគេ សម្លាប់នៅក្នុងរដ្ឋ Rwanda ដែលបង្កឡើងដោយពួកជ្រុលនិយម Hutu។ ពួកជ្រុលនិយម Hutu ខាងលើនេះ គឺតែងតែធ្វើការវាយប្រហារមកលើសហគមន៍របស់ពួកជនជាតិភាគតិច Tutsi ព្រមទាំងគូរប្រជែងខាងផ្នែកនយោ បាយរបស់ផងដែរ។... អានបន្ត


ស្រ្តី​ចំនួន ​៣នាក់​ត្រួវ​បាន​គេវាយ​ដោយ​ញញួរ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1155]

ប្រទេសអង់គ្លេស៖ កាលពីថ្ងៃអាទិត្យម្សិលមិញ ស្រ្តីចំនួន ៣នាក់គឺត្រួវបានជនដៃដល់មួយក្រុមវាយ ប្រហារដោយញញួរយ៉ាងសាហាវនៅក្នុងសណ្ឋាគារផ្កាយបួនមួយកន្លែងឈ្មោះ Upmarket London ។... អានបន្ត


​ស្លាប់​៤​នាក់​​របួស​ធ្ងន់​-​ស្រាល​​១២​នាក់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍ ​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1166]

ភ្នំពេញ៖ ​ករណី​គ្រោះថ្នាក់​ចរាចរ​​​នៅ​ទូទាំង​ប្រទេស​កើត​ឡើង​១១ លើក (​យប់​៧​លើក​) មាន​មនុស្ស​ស្លាប់​៤​នាក់​(​ស្រី ម្នាក់​) និង​រង​របួស​ធ្ងន់​១០​នាក់​ (​ស្រី​៣​នាក់​)របួសស្រាល​២​នាក់។នៅក្នុង ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​​​ទាំង​១១​លើកបាន​បង្ក​ឲ្យ​..... អានបន្ត


ស្រ្តីជន​​​​​​​​​ជាតិ​អង់គ្លេស​ ២នាក់​បានលង់​ទឹក​ស្លាប់​នៅក្បែរ​កោះ ​Tenerife​​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1250]

ចក្រភពអង់គ្លេស៖ កាលពីពេលថ្មីៗនេះ ស្រ្តីជនជាតិអង់គ្លេសចំនួន ២នាក់គឺបានលង់ទឹកស្លាប់នៅ ក្នុងសមុទ្រមួយកន្លែងស្ថិតក្បែររមណីយដ្ឋាន Holiday ដែលមានទីតាំងនៅលើកោះ Tenerife។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

រាត្រី​សប្បុធម៌​របស់​សមាគម​អតីត​និស្សិត​បរទេស​រៃអង្គាស​ប្រាក់​បាន​២​ម៉ឺន​ដុល្លារ​

ភ្នំពេញ៖ រាត្រីសប្បុធម៌របស់សមាគមអតីតនិស្សិតបរទេសកា...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [422]


មនុស្ស​៣៧​នាក់​ស្លាប់​ក្នុង​អគ្គី​ភ័យ​នៅ​មន្ទីរ​ពេទ្យ​ប្រទេស​រូ​ស្ស៊ី​

រូ​ស្ស៊ី ​៖​​ មន្ត្រីប៉ូលីស​បានអោយដឹងថាមនុស្...អានបន្ត

ព័ត៌អន្តរជាតិ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [736]


​២៧ កុម្ភៈ​ បក្សជាប់ឆ្នោត​ទាំងពីរ​គ្រោង​ជួប​ចរចា​ម្តងទៀត​

ភ្នំពេញៈ ថ្ងៃ​ព្រហស្បតិ៍​ទី២៧ កុម្ភៈ​សប្តាហ៍​នេះគឺ...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [725]


សាលារាជធានីភ្នំពេញទទួលពានរង្វាន់ ទិវាពិភពលោកគ្មានថ្នាំជក់ពីអង្គការសុខភាពពិភពលោក

សាលារាជធានីភ្នំពេញទទួលពានរង្វាន់ទិវាពិភពលោកគ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [410]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 647 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1250 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1231349​ នាក់