សេដាក​កំពុង​ជំរុញ​ស្ត្រី​លើ​វិ​ស័យ​កសិកម្ម​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញៈសេដាកបានអះអាងថា ស្ត្រីជាកម្លាំងចលករដ៍មានសារៈសំខាន់ក្នុងវិស័យកសិកម្ម ដែលទាមទារ​​​គ្រប់​​អ្នកពាក់ព័ន្ធទាំងអស់ ត្រូវលើកកម្ពស់ ព្រោះស្ត្រីជាកម្លាំងផលិតស្បៀង និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ខណៈដែលបណ្តាស្ថាប័នមួយចំនួនមិនមាន ការចាប់ អារម្មណ៍ស្រី្តក្នុងវិស័យនេះ។នេះជា​​​​​ការ​​លើកឡើង​​​របស់​​លោក​បណ្ឌិត យ៉ង សាំងកុមារ ប្រធានមជ្ឍមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ថា សេដាក ក្នុង​​​​​​​​​​ពិធី​​​អបអរទិវាស្បៀងអាហារពិភពលោក​ស្តីអំពីការចូលរួមរបស់ស្រ្តីជនបទ ក្នុងការផលិត​​ស្បៀង​​​អាហារ​​​​ប្រកប​ដោយសុវត្ថិភាព ដែល បានប្រារព្ធឡើងនៅថ្ងៃទី​១៦ ខែតុលា ឆ្នាំ២០១៣ ក្នុងរាជធានីភ្នំពេញ។លោក​​​​​​​​​​បានបន្តថា ស្ត្រី ជាកម្លាំងផលិត អ្នកផលិត ជាសហគ្រិនកសិកម្ម ជាអ្នកដែលអាចលក់បានចំណូលខ្ពស់ ប៉ុន្តែ វាជាប្រធានបទមួយដែលមិនសូវមានការការយកចិត្តទុកដាក់ឡើយ។

ដូច្នេះទាមទារអោយគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវលើកកម្ពស់។​ លោកបានបន្ថែមថា ស្ត្រីមានសក្តានុពលខ្ពស់ ហើ​យ ទទួលបានជោគជ័យច្រើនក្នុងការងារផលិតស្បៀងនានា។ក្នុងន័យនេះ សេដាកកំ​ពុង​ស្វែ​ង​រកស្ត្រី​ដែល​នៅតាមភូមិនិងសហគមន៍ ដែលមានឆន្ទៈក្នុងការ​ផលិតក្នុ​ងវិស័យកសិក​ម្ម​នេះ ដោ​យ សេដាក​នឹងធ្វើ​ការ​ពង្រឹង​សមត្ថ​ភាពបន្ថែមទៀត។ លោកបានប​ញ្ជាក់បន្ថែមថា សេ​ដា​កមាន ផែនការ១០ឆ្នាំគឺសម្រាប់ឆ្នាំ២០២២ ដោយ​នឹង​​ជ្រើសរើ​សកសិករចំនួន១សែន​គ្រួ​សា​រក្នុងការលើកកម្ពស់វិស័យកសិកម្មនិងសេដ្ឋកិច្ចបន្ថែមទៀត។
អ្នក​​​​​​​ស្រី ជ័យ ស៊ីយ៉ាត កសិកររស់នៅភូមិអង្គរជ័យ១ ​ខេត្តកំពត មានប្រសាសន៍ថា ស្ត្រី ពិតជាមាន​សារៈសំខាន់​ក្នុង​វិស័យកសិកម្ម។ផលិតភាពកសិកម្មអាចបង្កើនឡើងបានដោយការ​​​​រៀបចំផែនការដាំដុះបានត្រឹមត្រូវ ទាំង​នៅ​ក្នុង​កម្រិតគ្រួសារនិងសហគមន៍។អ្នកស្រីបន្តថា កា​រ​ធ្វើផែនការគ្រួសារត្រូវមានការចូលរួមពី ស្រ្តីក្នុង​ដំណើរ​ការ​សម្រេចចិត្តពីព្រោះស្ត្រីជាអ្នក ចាត់​ចែ​ងលើជីវភាពប្រចាំថ្ងៃ ចំណូល ចំណាយក្នុងគ្រួសារ ហើយ​ជាអ្ន​ក​ដឹង​ច្បាស់​នូវលទ្ធផល​នៃការអនុវត្តផែនការ៕ដោយ៖ រតនា 
 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1217]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1013]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1318]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1329]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1239]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

កងទាហាន​របស់​សាធារណះ​ Congo​នៅតែបន្ត​ធ្វើការ​វាយ​ប្រហារ​លើពួកឧទាម​ M23​

សាធារណះ Congo៖ កាលពីល្ងាចម្សិលមិញកងកំលាំងប្រដាប់អា...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [424]


​អាល្លឺម៉ង់​ផ្តល់​ថវិកា​ចំនួន​៤៧.០៥ ​លាន​អឺរ៉ូ​ សម្រាប់​ គម្រោង​អាទិភាព​ ចំនួន​៤​

ភ្នំពេញ៖ រដ្ឋាភិបាល សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បា...អានបន្ត

សេដ្ឋកិច្ច • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [382]


ប្រវត្តិទិវា​នារីអន្តរជាតិ ​៨ មីនា ​

ភ្នំពេញៈ ទិវា​នារី​អន្តរជាតិ​(៨​មិនា​) គឺជា​...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [331]


ប្រាសាទសំបូរ​ព្រៃគុក​ និងក្បាច់គុន​ល្បុក្កតោ ​ត្រៀមដាក់​បញ្ចូលជា​បេតិកភណ្ឌ​ពិភពលោក​

ភ្នំពេញ៖ កម្ពុជាត្រៀមរៀបចំឯកសារក្នុងការស្នើសុំដ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [394]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 265 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 2296 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 197 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 965196​ នាក់